ក្អក ក្ដៅខ្លួន អាចជាសញ្ញាជំងឺរបេង កុំគិតថាតែកូវីដ-១៩

    ក្អក ក្ដៅខ្លួន អាចជាសញ្ញាជំងឺរបេង កុំគិតថាតែកូវីដ-១៩

    ជំងឺរបេង ជា​ប្រភេទ​ជំងឺ​ឆ្លង​មួយ​ប្រភេទ ដែល​ភាគ​ច្រើន​បង្ក​ផល​ប៉ះពាល់​ដល់​សួត។ រោគ​សញ្ញា​ជំងឺ​របេង​មាន​ចំណុច​ខ្លះ​ដូច​ជំងឺ​កូវីដ១៩ ដែរ​។ ចំណុច​ដែល​ដូច​មាន​ដូច​ជា​ ក្អក ក្ដៅ​ខ្លួន និង​ពិបាក​ដក​ដង្ហើមជាដើម។ ប៉ុន្តែ​ជំងឺ​របេង​បង្ក​ដោយ​បាក់តេរី និង​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​តាម​រយៈ​ការ​ខ្ទាត​ទឹក​មាត់​ពេល​ក្អក ឬ​កណ្ដាស់​។

    បាក់តេរី​បង្ក​ជំងឺ​របេង​ខ្លះ​មាន​ភាព​ស៊ាំ​នឹង​ថ្នាំ​ដែល​ធ្លាប់​ប្រើ​កន្លង​មក​។ អ្នក​មាន​ជំងឺ​របេង ឬ​មាន​របេង​សកម្ម ត្រូវ​ការ​ប្រើ​ប្រាស់​ថ្នាំ​ព្យាបាល​ច្រើន​ប្រភេទ ដើម្បី​កម្ចាត់​ការ​ឆ្លង​នេះ និង​ការពារ​ភាព​ស៊ាំ​នឹង​ថ្នាំ​ផ្សះ​។

    ​១. រោគ​សញ្ញា

    ថ្វី​បើ​បាក់តេរី​បង្ក​ជំងឺ​របេង​អាច​​ចូល​ក្នុង​ខ្លួន​យើង​បាន​ក៏​ពិត​មែន តែ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ជា​ទូទៅ​អាច​ការ​ពារ​មិន​ឲ្យ​យើង​ធ្លាក់​ខ្លួន​ឈឺ​បាន​។ ដោយ​ហេតុ​ផល​នេះ​ហើយ បាន​ជា​គ្រូពេទ្យ​ចែក​​ការ​ឆ្លង​ជំងឺ​របេង​ជា​ពីរ៖

    របេង​សម្ងំ៖ មនុស្ស​យើង​អាច​ឆ្លង​មេរោគ​របេង ប៉ុន្តែ​បាក់តេរី​នៅ​ក្នុង​ខ្លួន​យើង​មិន​ធ្វើ​សកម្ម​ភាព​ទេ ដែល​នាំ​ឲ្យ​យើង​គ្មាន​រោគ​សញ្ញា​អ្វី​ទាំង​អស់​។ របេង​សម្ងំ​មិន​ឆ្លង​នោះ​ទេ ប៉ុន្តែ​វា​អាច​ប្រែ​ទៅ​ជា​របេង​សកម្ម​នៅ​ថ្ងៃ​ណា​មួយ​បាន ដូច​នេះ​ហើយ​មាន​តែ​ការ​ទទួល​បាន​ការ​ព្យា​បាល​ទេ​ទើប​ជា​ការ​ប្រសើរ​។

    របេង​សកម្ម​៖ របេង​សកម្ម ឬ​ជំងឺ​របេង សំដៅ​​ដល់​ការ​ចេញ​រោគ​សញ្ញា ធ្វើ​ឲ្យ​យើង​ធ្លាក់​ខ្លួន​ឈឺ និង​អាច​ចម្លង​ជំងឺ​ទៅ​អ្នក​ផ្សេង​ផង​ដែរ​។ ជំងឺ​នេះ អាច​លេច​ឡើង​ជា​ច្រើន​សប្ដាហ៍​ក្រោយ​ឆ្លង​បាក់តេរី​បង្ក​ជំងឺរបេង ឬ​ច្រើន​ឆ្នាំ​ក្រោយ​ឆ្លង​ក៏​មាន​។​​​​

    រោគ​សញ្ញា​ទូទៅ​នៃ​របេង​សកម្ម ឬ​ជំងឺ​របេង​៖

    • ក្អក​បី​សប្ដាហ៍ ឬ​លើស​ពី​នេះ
    • ក្អក​មាន​ឈាម ឬ​ស្លេស្ម
    • ឈឺ​ទ្រូង ឬ​ឈឺ​ពេល​ក្អក ឬ​ដកដង្ហើម​
    • ​ស្រក​ទម្ងន់​
    • អស់​កម្លាំង
    • ក្ដៅ​ខ្លួន​
    • គ្រុន​រងា​
    • មិន​ឃ្លាន​អាហារ និង​
    • បែក​ញើស​ពេល​យប់​។​

    របេង​ក៏​អាច​ប៉ះពាល់​ដល់​សរីរាង្គ​ផ្សេង​ទៀត​នៃ​រាង​កាយ​ដែរ រួម​មាន​តម្រង​នោម ឆ្អឹង​ខ្នង និង​ខួរ​ក្បាល​។ រោគ​សញ្ញា​អាច​លេច​ឡើង​ផ្សេងៗ​គ្នា ពេល​របេង​កើត​លើ​សរីរាង្គ​ផ្សេង​នៃ​រាង​កាយ​។ ដូចជា​របេង​កើត​នៅ​ឆ្អឹង​ខ្នង អាច​នាំ​ឲ្យ​យើង​មាន​អាការៈ​ឈឺ​ខ្នង ហើយ​បើ​របេង​កើត​នៅ​តម្រង​នោម អាច​ធ្វើ​ឲ្យ​យើង​មាន​នោម​ឈាម​។​

    ក្ដៅខ្លួន

    ២. ពេលណា​ទៅ​ជួប​ពេទ្យ​?

    គ្នា​យើង​គួរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​បើ​សិន​ជា​យើង​មាន​ចេញ​រោគ​សញ្ញា​ក្ដៅខ្លួន ស្រក​ទម្ងន់ បែក​ញើស​ពេល​យប់ ឬ​ក្អក​ជាប់​ជា​ប្រចាំ​។ រោគ​សញ្ញា​ទាំងនេះ អាច​ជា​រោគ​សញ្ញា​ជំងឺរបេង ឬ​ក៏​អាច​ជា​រោគ​សញ្ញា​របស់​បញ្ហា​សុខ​ភាព​ផ្សេង​ទៀត​ដែរ​។ ដូច​នេះ ការ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ត្រឹម​ត្រូវ​ទើប​ជា​ការ​ប្រសើរ​។

    មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្លង​អាមេរិក CDCបាន​ណែនាំ​ឲ្យ​មនុស្ស​មួយ​ចំនួន​គួរ​ធ្វើ​តេស្ត​រក​ជំងឺ​របេង អ្នក​ទាំង​នោះ​មាន​ដូច​ជា៖

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 16/08/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត