៤- នៅឆ្ងាយពីផ្សែង
កើតជំងឺហឺត ត្រូវនៅឲ្យឆ្ងាយពីផ្សែងបារី ទៀន ភ្លើង កាំជ្រួច ឬគ្រឿងក្រអូប ដែលសុទ្ធតែអាចជំរុញឲ្យកើតជំងឺហឺតបាន។ ផ្សែងបារីអាចធ្វើឲ្យកើតជំងឺធ្ងន់ធ្ងរដូចជា មហារីកសួត ជំងឺមហារីកបំពង់ខ្យល់ បញ្ហាបេះដូង លើសសម្ពាធឈាម និងបញ្ហាស្បែក។
ប្រសិនបើអ្នកកើតជំងឺហឺតជក់បារី អ្នកគួរតែបញ្ឈប់ការជក់បារីនៅពេលនេះ។ ប្រសិនបើមានអ្នកដទៃជក់បារី ហើយយើងស្រូបផ្សែងបារីនោះ យើងក៏អាចកើតជំងឺហឺតដែរ ជាពិសេសតាមទីសាធារណៈ ឬពេលធ្វើដំណើរ។
៥- ក្នុងផ្ទះមិនត្រូវមានវត្ថុប្រតិកម្មជាមួយឲ្យជំងឺហឺត
ផ្សិត ធូលីដី រោមសត្វ អាចធ្វើឲ្យកើតជំងឺហឺតបាន។ បើមានសត្វចិញ្ចឹម គួរតែយកវាចេញពីផ្ទះ ឬទុកវាឲ្យនៅឆ្ងាយពីបន្ទប់គេង ហើយសម្អាតទៀងទាត់។
ចំពោះម៉ាស៊ីនត្រជាក់វិញអាចកាត់បន្ថយពីការប៉ះពាល់ធូលីដីបាន។ ផ្សិតអាចមាននៅក្នុងបន្ទប់ទឹក ផ្ទះបាយ ឬបន្ទប់។ លាងសម្អាតតំបន់ទាំងនេះឲ្យបានទៀងទាត់ និងជួសជុលកន្លែងលេចទឹក ដោយប្រើម៉ាស់ដើម្បីបិទច្រមុះផងពេលលាងសម្អាត។
ហឺត ជាជំងឺរ៉ាំរ៉ៃ ហើយកើតពេញមួយជីវិត។ ទម្លាប់រស់នៅស្អាត គឺជាវិធីការពារ ប្រសើរជាងព្យាបាល។ ស្ថានភាពជំងឺ អាចកាន់តែធ្ងន់ធ្ងរ បើមិនមានការថែទាំ ឬព្យាបាលត្រឹមត្រូវ។