home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

Exercise-induced asthma (ជំងឺហឺតកើត​ពេល​ហាត់ប្រាណ)

និយមន័យ|រោគ​សញ្ញា|មូលហេតុ|កត្តាប្រឈម|ការ​ធ្វើរោគវិនិច្ឆ័យនិងព្យាបាល|ផ្លាស់ប្តូរទម្លាប់រស់នៅ
Exercise-induced asthma (ជំងឺហឺតកើត​ពេល​ហាត់ប្រាណ)

និយមន័យ

១- អ្វី​ទៅ​ជា​ជំងឺ​ហឺត​ដែល​បង្ក​ពីការ​ហាត់​ប្រាណ?

ជំងឺហឺត​ពេល​ហាត់​ប្រាណ​ជា​ជំងឺ​ហឺត​ដែល​ជំរុញមក​ពី​លំហាត់​ប្រាណ​ធ្ងន់ៗ និង​យូរ​ពេក ឬ​ការ​ធ្វើ​ការ​បន្ថែម​ខ្លាំង​ពេក។ ភាគ​ច្រើន​អ្នក​ដែល​កើត​ហឺត​រ៉ាំរៃ​តែង​ចេញ​សញ្ញា​ហឺត​ពេល​កំពុង​ហាត់​ប្រាណ។ យ៉ាង​ណាមិញ​អ្នក​ដែល​មិន​មាន​ជំងឺ​ហឺត​ក៏​អាច​លេច​ចេញ​សញ្ញា​ទាំង​នោះ​ពេល​ហាត់​ប្រាណ​ដូច​គ្នា​ដែរ។

២- តើ​វា​កើត​ឡើង​ញឹកញាប់​ប៉ុណ្នា?

សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ព័ត៌មាន​លម្អិត។

រោគ​សញ្ញា

៣- តើ​ជំងឺ​ហឺត​ពេលហាត់​ប្រាណ​មាន​សញ្ញា​អ្វី​ខ្លះ?

ជំងឺហឺតពេល​ហាត់​ប្រាណ​​នឹង​បង្ហាញ​ឡើង​ពេល​កំពុង​តែ​ហាត់​ប្រាណ​ឬ ២ទៅ៣នាទី​ក្រោយ​ហាត់​ប្រាណដែល​អាច​មាន​រយៈពេល​ដល់​ទៅ ៣០​នាទី ឬ​យូរជាង​នេះ​ប្រសិន​ជា​គ្មាន​ការ​ព្យាបាល។

សញ្ញា​ដែល​ទង​សួត​ត្បៀតតូច​ពេល​កំពុង​ហាត់​ប្រាណ​មាន​ដូចជា៖

  • ក្អក
  • កណ្តាស់
  • ដក​ដង្ហើម​ផុតៗ
  • តឹង​ឬ​ឈឺ​ដើម​ទ្រូង
  • ហត់​ខ្លាំង​ពេល​កំពុង​ហាត់
  • លទ្ធផល​ហាត់​មិនសូវ​ល្អ​ដូច​មុន
  • មាន​អារម្មណ៍​ថា​ខ្លួន​មិនស្អាត​ទោះ​បី​ជា​រាង​រឹងមាំ
  • គេច​ពី​សកម្មភាព​រាងកាយ​នានា (សញ្ញា​ដំបូង​ចំពោះក្មេងៗ)

ក៏​នៅ​មាន​សញ្ញា​ផ្សេង​ទៀត​ដែល​មិន​បាន​រៀបរាប់​នៅ​ខាង​លើ វិធី​ដែល​ល្អ​គឺ​ត្រូវ​ជួប​ពិភាក្សារ​ជាមួយ​គ្រូពេទ្យ​ចំពោះ​បញ្ហា​នេះ។

អត្ថបទពាក់ព័ន្ធ៖ ជំងឺហឺតលើក្មេងៗ មានអាការៈ រោគសញ្ញាម៉េចខ្លះ?

៤- តើខ្ញុំគួរទៅជួប​ពេទ្យ​នៅពេលណា?

បើយើង​មាន​សញ្ញា​ដូចដែល​បាន​រៀបរាប់ខាង​លើឬ​មាន​ចម្ងល់​បន្ថែម​សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ម្យ៉ាង​ទៀតមនុស្ស​​គ្រប់​រូប​ពុំ​មាន​រោគ​សញ្ញា​ដូចៗ​គ្នា​ទេ វិធី​ដែល​ល្អគឺត្រូវ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។

ប្រសិន​ជា​រោគសញ្ញា​កាន់តែ​ខ្លាំង​ឡើង សូម​ប្រញាប់​ស្វែង​រក​ការ​​សង្រ្គោះ​បន្ទាន់៖

  • ដង្ហក់​ឬ​កណ្តាស់​កាន់តែ​ខ្លាំងឡើងៗលឿនៗ
  • មិន​ធូរស្រាល​ទោះ​បី​ជា​បាញ់ថ្នាំ​ហឺត​ហើយ​ក៏ដោយ

អត្ថបទពាក់ព័ន្ធ មក​ដឹង​​ហឺត​មួយ​ប្រភេទ​ទៀត ហៅ​ថា​ក្អក​ហឺត

មូលហេតុ

៥- តើ​ជំងឺហឺតពេល​ហាត់​ប្រាណ​បណ្តាល​មក​ពី​មូលហេតុ​អ្វី​ខ្លះ?

ក្រុម​អ្នក​វិទ្យាសាស្ត្រ​កំពុង​តែ​ស្រាវជ្រាវ​បន្ថែម​រក​មូលហេតុ​នៃ​ការ​ត្បៀតទង​សួត​ដោយសារ​ហាត់​ប្រាណ​នេះ​នៅឡើយទេ។ វា​អាច​មាន​មូលហេតុ​លើស​ពី​ដំណើរការ​ជីវសាស្ត្រតែ​មួយ​ទៀត។ គេ​បាន​ដឹង​ថា​អ្នក​មាន​បញ្ហា​នេះ​ដោយសារ​តែ​វកម្រិត​ហាត់​ប្រាណ​ធ្ងន់​បណ្តាល​ឲ្យមាន​ការ​កំរើក​ម៉ូលេគុល​ខ្លាំង​ដែល​នាំ​ឲ្យ​រលាកនិង​កើន​ឡើង​ការ​ផលិតស្លេស្មក្នុងផ្លូវ​ដង្ហើម។

អត្ថបទពាក់ព័ន្ធ ការ​ងារមួយ​ចំនួន​ អាចបង្កឲ្យមានអត្រាកើតជំងឺហឺត​ខ្ពស់ជាងការងារផ្សេង

កត្តាប្រឈម

៦- តើ​កត្តា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យខ្ញុំ​ប្រឈម​នឹងជំងឺ​ហឺត​បេល​ហាត់ប្រាណ​?

កត្តាប្រឈម​និង​ជំរុញ​មាន​ដូចជា៖

  • ខ្យល់ត្រជាក់
  • ខ្យល់ស្ងួត
  • ខ្យល់​កខ្វក់
  • ខ្យល់​មាន​ក្លិន​ផ្កាច្រើន
  • ជាតិ​ក្លរ​ក្នុង​អាង​ទឹក
  • ជាតិគីមី​ប្រើក្នុង​កន្លែងលេង​ស្គីទឹកកក
  • ការ​ឆ្លងមេរោគ​ផ្លូវ​ដង្ហើម​ឬ​ជំងឺ​សួត
  • សកម្មភាព​ផ្លូវ​ដង្ហើម​រយៈពេលវែង​ដូចជា រត់​ផ្លូវ​ឆ្ងាយ ហែលទឹក ឬ​លេង​បាល់ទាត់។

អត្ថបទពាក់ព័ន្ធ៖ ប្រយ័ត្ន​កុំ​លេង​សើច! អាលែកហ្ស៊ីច្រមុះ អាចធ្វើឲ្យកើតហឺត

ការ​ធ្វើរោគវិនិច្ឆ័យនិងព្យាបាល

ព័ត៌មាន​ទាំង​នេះ​មិន​អាច​ប្រើ​ជំនួស​ដំបូន្មាន​ផ្នែក​វេជ្ជសាស្ត្រ​បាន​ទេ។ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួលបាន​ព័ត៌មាន​លម្អិត។

៧- តើ​គេ​ធ្វើ​រោគ​វិនិច្ឆ័យ​តាម​របៀប​ណា?

បន្ថែម​លើ​សំនួរទាក់ទង​នឹង​សញ្ញា​របស់​យើង​ គ្រូពេទ្យ​នឹង​ធ្វើ​តេស្ត​ដើម្បី​ដឹង​មុខងារដំណើរការ​សួតនិងទាត់​ចោល​នូវ​មូលហេតុ​ផ្សេង​ដែល​បណ្តាល​ឲ្យ​យើង​​មាន​សញ្ញា​ទាំង​នោះ។

តេស្ត​មើល​ដំណើរការសួត​ធម្មតា

គ្រូពេទ្យ​នឹង​ធ្វើ​តេស្ត​វាស់​ចង្វាក់​ដង្ហើម (spirometry test) ដើម្បី​ដឹង​ថា​ពេល​អត់​ហាត់​ប្រាណ​សួត​យើង​សំណើរ​ការ​ល្អ​ប៉ុនណា​។ ឧបករណ៍ spirometer វាស់​បរិមាណ​ខ្យល់​ដែល​យើង​​ដក​ចូល​ បរិមាណ​ខ្យល់​ដក​ចេញ និង​ល្បៀន​ដក​ដង្ហើម​ចេញ។

បន្ទាប់​ពី​នោះ​គ្រូពេទ្យ​នឹង​ឲ្យ​យើង​ហឺត​ថ្នាំ​ដើម្បី​បើកទង​សួត (bronchodilator) រួច​ធ្វើ​តេស្ត​ម្តង​ទៀត។ គ្រូពេទ្យ​នឹង​ប្រៀប​ធៀប​លទ្ធផល​ទាំង​ពីរ​ដើម្បី​ដឹង​ថា Bronchodilator ជួយ​សម្រួល​ខ្យល់​ដង្ហើម​យើង​ឬ​អត់។ ការ​មើល​មុខងារ​ដំបូង​របស់​សួត​សំខាន់​ណាស់​ក្នុង​ការ​ទាត់ចោល​មូលហេតុ​សង្ស័យ​ផ្សេង​ក្រៅពីជំងឺហឺត។

តេស្ត​ពេល​ហាត់​ប្រាណ

អ្នក​ជំងឺ​ត្រូវ​រត់​លើ​ម៉ាស៊ីន​ឬ​លើក​ឧបករណ៍​ផ្សេងៗ​ដែល​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​លើ​ចង្វាក់​ដង្ហើម។ លំហាត់​ប្រាណ​ត្រូវ​តែ​ធ្ងន់​គ្រប់គ្រាន់ដើម្បី​ភ្ញោច​សញ្ញា​ឲ្យ​ចេញ​មក​បាន។ បើ​ចាំ​បាច់​អ្នក​ត្រូវ​ឡើង​ជណ្តើរ​មែនទែន​ទៀត​ផង។

តេស្ត​ចង្វាក់​ដង្ហើម (Spirometry) មុន​និង​ក្រោយ​អាច​បង្ហាញ​ពី​ការ​ត្បៀត​ទង​សួត​បាន។

តេស្ត​ផ្សេងៗ​ទៀត

ដូចជា​តេស្ត​ដក​ដង្ហើម​ចូលអាច​ភ្ញោចសញ្ញា​ឲ្យ​លេច​ចេញ​មក​បាន​ដូច​ពេល​ហាត់​ប្រាណ​ដែរ។ បើ​សិន​ជា​ផ្លូវ​ដង្ហើម​យើង​​ឆ្លើយតប​នឹង​រំញោច តេស្ត​គួរ​តែ​មាន​លទ្ធផល​ដូច​ពេល​ហាត់​ប្រាណ​អ៊ីចឹង។

តេស្តទាំង​នោះ​រួម​មាន៖

  • តេស្ត Methacholine៖ ប្រើ​សារធាតុស្រូប​ដែល​មាន​ប្រតិកម្ម​ជាមួយ​កោសិកាសាច់ដុំអចន្ទៈក្នុង​ផ្លូវ​ដង្ហើម​នាំ​ឲ្យ​ត្បៀត​ទងសួត។
  • តេស្ត Eucapnic voluntary hyperventilation (EVH)៖ ស្រូប​ខ្យល់​ស្ងួត​លាយឡំ​ដោយ អុកស៊ីសែន កាបូនឌីអុកស៊ីត នីត្រូសែន​ដែលភ្ងោច​ឲ្យ​ដក​ដង្ហើម​ពិបាក។
  • តេស្ត Mannitol៖ ស្រូប​យក​ម្ស៉ៅ​ស្ងួត​ដែល​ជំរុញ​ឲ្យបាត់​បង់​ជាតិទឹក​ក្នុង​ផ្លូវដង្ហើម និង​រំញោច​សកម្មភាព​ម៉ូលេគុល​គ្រប់គ្រង​ការរលាក បណ្តាល​ឲ្យ​ទងសួតរួមតូច​ចំពោះ​អ្នក​ងាយ​ប្រតិកម្ម។

ការទាត់ចោល​មូលហេតុ​ផ្សេង

ស្ថានភាព​ទាំង​នោះ​មាន​ដូចជា

  • ខូច​មុខងារ​បំពង់សម្លេង
  • អាលែកហ្ស៊ី
  • ជំងឺសួត
  • ចង្វាក់​បេះដូង​លោត​មិន​ទៀង (arrhythmia) និង​ជម្ងឺ​បេះដូង​ផ្សេងទៀត
  • ជំំងឺច្រាល​ទឹក​ក្រពះ

អត្ថបទពាក់ព័ន្ធបើពេលហាត់ប្រាណ ប្រទះ​អាការៈ​ទាំង​នេះ ត្រូវ​ប្រយ័ត្ន​ផង!

៨- តើ​គេព្យាបាល​វា​ដោយ​របៀប​ណា?

គ្រូពេទ្យ​នឹង​ចេញ​វេជ្ជបញ្ជារផ្ដល់​​ថ្នាំ​សម្រាប់​ប្រើ​មុន​ហាត់​ប្រាណ​ ឬ​ប្រើ​ប្រចាំ​ថ្ងៃ។

ថ្នាំ​ប្រើមុនហាត់ប្រាណ

គេ​ប្រើ​ថ្នាំ​នេះ​ដើម្បី​បង្ការកុំ​ឲ្យ​ទងសួត​រួម​តូច។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ដឹង​ចន្លោះ​ពេល​ដែល​ត្រូវ​ប្រើ​ថ្នាំ។ ថ្នាំ​ទាំង​នោះ​រួម​មាន៖

  • Short-acting beta agonists (SABAs) គឺ​ជាថ្នាំ​ហិត​សម្រាប់បើក​ផ្លូវ​ដង្ហើមដែល​គេ​ប្រើ​ញឹក​ញាប់​ជាង​គេនិង​មាន​ប្រសិទ្ធភាព គេ​ប្រើវា​មុន​ពេល​ហាត់​ប្រាណ។ គេ​មិនណែនាំ​ឲ្យ​ប្រើ SABA ជារៀងរាល់​ថ្ងៃនោះ​ទេព្រោះវា​អាច​មាន​ឥទ្ធពល​រំខាន។ ថ្នាំ albuterol (ProAir HFA, Proventil HFA, Ventolin HFA), levalbuterol (Xopenex HFA) និង pirbuterol (Maxair).
  • Ipratropium (Atrovent HFA) ជា​ថ្នាំ​សម្រួលផ្លូវ​ដង្ហើមដែល​មាន​ប្រសិទ្ធភាព​ចំពោះ​អ្នក​ជំងឺខ្លះ។ ថ្នាំ​ប្រភេទ​នេះ​ខ្លះ​អាច​ប្រើ​ជាមួយម៉ាស៊ីន​ឆ្ពង់។

ថ្នាំ​ប្រើ​ប្រចាំ​ថ្ងៃ​រយៈពេល​វែង

ថ្នាំ​នេះ​អាច​ប្រើ​ផ្សំ​ជាមួយថ្នាំ​មុន​ពេល​ហាត់​ប្រាណបានចំពោះ​អ្នក​ជំងឺហឺត​រ៉ាំរៃ ឬ​ដើម្បី​គ្រប់គ្រង​ជំងឺ​ពេល​ដែល​ថ្នាំ​មុន​ពេល​ហាត់​ប្រាណ​មិន​អាច​គ្រប់គ្រង​បាន។ ថ្នាំ​ទាំង​នេះ​រួម​មាន៖

  • ថ្នាំ​ហិត corticosteroids ជួយ​សម្រួល​ការ​រលាក​ក្នុង​ផ្លូវ​ដង្ហើម។ យើង​ត្រូវ​ប្រើ​វា​ពី ២ទៅ៤សប្តាហ៍ ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព។ ថ្នាំទាំង​នោះ​មាន​ដូចជា fluticasone (Flovent Diskus, Flovent HFA), budesonide (Pulmicort Flexhaler), mometasone (Asmanex Twisthaler) និង beclomethasone (Qvar)។
  • ថ្នាំ​ហិត​ផ្សំដែល​មាន corticosteroid និង long-acting beta agonist (LABA) ជា​ថ្នាំ​បើកផ្លូវ​ដង្ហើម។ ទោះ​បី​ជា​ត្រូវ​ប្រើ​វា​ជារៀងរាល់​ថ្ងៃ​ក៏​ដោយក៏​គ្រូពេទ្យណែនាំ​ឲ្យ​ប្រើ​វា​មុនពេល​ហាត់​ប្រាណ​ដែរ។ វា​មាន​ដូចជា fluticasone និង salmeterol (Advair Diskus), budesonide និង formoterol (Symbicort) ហើយនឹង mometasone និង formoterol (Dulera).
  • Leukotriene modifiers ជា​ថ្នាំ​គ្រាប់ដែល​ប្រឆាំង​នឹង​ការ​រលាក។ គេ​អាច​ប្រើ​វា​មុនពេល​ហាត់​ប្រាណ​បានបើ​ប្រើ​យ៉ាងតិច​មុន ២ម៉ោង។ វា​មាន​ដូចជា montelukast (Singulair), zafirlukast (Accolate) និង zileuton (Zyflo, Zyflo CR)។ ផល​រំខានរបស់​វា​មាន​ការ​ផ្លាស់ប្តូរ​អាកប្បកិរិយា​និង​អារម្មណ៍ មាន​គំនិត​ចង់​សម្លាប់​ខ្លួន។ សូម​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ប្រសិន​ជា​អ្នក​មាន​សញ្ញា​រំខាន​ទាំង​នេះ។

ផ្លាស់ប្តូរទម្លាប់រស់នៅ

៩- តើការ​ប្ដូរ​របៀប​រស់នៅនិង​ការ​ព្យាបាលនៅ​ផ្ទះ​អ្វី​ខ្លះដែល​អាច​គ្រប់​គ្រង​ជំងឺ​នេះ​បាន?

វិធី​ខាង​ក្រោម​នេះ​អាច​ជួយ​សម្រួល​ស្ថានភាព​ជំងឺ​យើងបានខ្លះ​៖

  • ពត់ពែន​ខ្លួន​ឲ្យបាន ១០នាទី មុន​ចាប់​ផ្តើម​ហាត់​ប្រាណ
  • ដក​ដង្ហើម​ក្នុង​ច្រមុះ​មុនសិន​ដើម្បី​កំដៅនិង​ផ្សើម​ខ្យល់​មុន​ស្រូប​ចូល​សួត
  • ពាក់​ម៉ាស់ ឬ​កន្សែង​បង់ក​ពេល​ហាត់​ប្រាណ ជាពិសេស​ពេល​ត្រជាក់ ក្តៅខ្លាំង។
  • បើ​យើង​អាលែកហ្ស៊ី​​នឹង​អ្វី​មួយ សូម​ជៀសពីវា​ដូចជា​ផ្កា​ដែល​ធ្វើ​ឲ្យ​យើង​​ប្រតិកម្ម​ជាដើម។
  • កុំ​ហាត់​ធ្ងន់ៗ​ពេក​បើយើងផ្តាសាយឬ​ហើយ​ជំងឺ​ផ្លូវ​ដង្ហើម។
  • ហាត់​ប្រាណដើម្បី​រាងកាយ​រឹងមាំនិង​ផ្លូវ​ដង្ហើម​ល្អ។

នៅសាលារៀន

សូម​និយាយ​ជាមួយ​គ្រូពេទ្យ​ដើម្បីរៀប​គំរោង​ការពារ​ពេល​ដែល​កូនយើង​​មានជំងឺ​នេះ។ សូមសរសេរ​ប្រាប់​គ្រូ​បន្ទុក​ថ្នាក់​ គិលានុបដ្ឋាកយិកា និង​គ្រូកីឡា​រៀបរាប់​ពី​ដំណាក់​​កាល​ដែល​ត្រូវ​ធ្វើ​ពេល​ដែល​ក្មេង​ចេញ​សញ្ញា​ម្តងៗ។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព
រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Leng Pechsovatey កែសម្រួល​ចុងក្រោយ 26/07/2021
ត្រួតពិនិត្យដោយ
x