home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

វីតាមីនសំខាន់ៗ ៣ មុខ ជួយពង្រឹងសុខភាពផ្លូវដង្ហើមពីការឆ្លងមេរោគ

វីតាមីនសំខាន់ៗ ៣ មុខ ជួយពង្រឹងសុខភាពផ្លូវដង្ហើមពីការឆ្លងមេរោគ

សុខភាព​ផ្លូវ​ដង្ហើម ជា​​ផ្នែក​មួយ​នៃ​សុខភាព​ទូទៅ គ្នា​យើង​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​បំផុត​នៅ​ក្នុង​សម័យ​នេះ ព្រោះ​សព្វ​ថ្ងៃ​សួត​ងាយ​នឹង​ឆ្លង​មេរោគ​ផ្សេងៗ ដូច​ជា​វីរុស​កូរ៉ូណា ជា​វីរុស​កាច​សាហាវ​ប្រហារ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​យើង រហូត​អាច​គ្រោះ​ថ្នាក់​ដល់​ជីវិត​បាន។ គ្នា​យើង​ច្បាស់​ជា​ដឹង​ហើយ​ថា ពពួក​វីតាមីន និង​រ៉ែ​នៅ​ក្នុង​របប​អាហារ ក៏​សំខាន់​ក្នុង​ការ​ថែរក្សា​សុខភាព​យើង​ពី​ជំងឺ ហើយ​វីតាមីន​ទាំង ៣​ខាង​ក្រោម​នេះ ជួយ​ពង្រឹង​សុខភាព​ផ្លូវ​ដង្ហើម​បាន​ល្អ។

វីតាមីន​ទាំង៣ ពង្រឹងសុខភាពផ្លូវដង្ហើម

១. វីតាមីន A

វីតាមីនA សំខាន់​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​រាងកាយ និង​ជួយ​បង្កើត​កោសិកា​ឡើង​វិញ​នៅ​ក្នុង​ខ្លួន​យើង។ ហេតុ​នេះ​ហើយ ទើប​ការ​ទទួល​បាន​វីតាមីន A គ្រប់គ្រាន់ មិន​ថា​ដោយ​ការ​ញ៉ាំ​អាហារ​ធម្មជាតិ ឬ​ប្រើ​វីតាមីន​បំប៉ន​ទេ អាច​ជួយ​ឲ្យ​រាងកាយ​យើង​ដំណើរការ​ជួសជុល​កោសិកា​សួត​បាន​ដោយ​ឯកឯង។ ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​គោ សាច់​ត្រី ការ៉ុត ប្រូខូលី និង​ត្រសក់​ស្រូវ​ផ្អែម សុទ្ធ​តែ​ជា​ប្រភព​សម្បូរ​វីតាមីន A។

ប៉ុន្តែ​យើង​ក៏​ត្រូវ​ដឹង​តែ​ថា វីតាមីន A ក៏​ជា​​ខ្លាញ់​រលាយ មាន​ន័យ​ថា បើ​ក្នុង​ខ្លួន​យើង​លើស​វីតាមីន A វា​អាច​បណ្ដាល​ឲ្យ​ពុល និង​អាច​ប៉ះពាល់​ទៅ​ដល់​ជាលិកា​ថ្លើម និង​ឆ្អឹង​វិញ។

២. វីតាមីន C

វីតាមីន C ផ្ដល់​ប្រយោជន៍​ដល់​រាងកាយ​យើង​ច្រើន ហើយ​ក្នុង​នោះ​គឺ​បង្ការ​សួត​ពី​ការ​ឆ្លង​ជំងឺ ឬ​មេរោគ​ផ្សេងៗ។ ការ​ទទួល​បាន​វីតាមីន​នេះ​គ្រប់​គ្រាន់​ជា​ប្រចាំ អាច​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​រាងកាយ និង​លើក​កម្ពស់​ការ​បង្កើត​ Collagen ក្នុង​ស្បែក។ វីតាមីន C ដែល​សម្បូរ​ក្នុង​ផ្លែ​ក្រូច ជួយ​ប្រឆាំង​នឹង​រ៉ាឌីកាល់​សេរី និង​ជាតិ​ពុល ហើយ​វា​ក៏​ជួយ​ឲ្យ​រាងកាយ​យើង​កម្ចាត់​ម៉ូលេគុល​ខូច​ខាត​ចោល។ សារធាតុ​ចិញ្ចឹម​សំខាន់​មួយ​មាន​ក្នុង​វីតាមីន C នោះ​គឺ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​ជួយ​ដល់​ដំណើរការ​សួត និង​កាត់​បន្ថយ​រោគសញ្ញា​សុខភាព​ផ្លូវ​ដង្ហើម​។ ផ្លែ​ក្រូច ផ្លែ​ត្របែក គីវី ប្រូខូលី និង​ពពួក​ប៊ើរី ជា​ប្រភព​សម្បូរ​វីតាមីន C។

៣. វីតាមីន D

ក្រៅ​ពី​ជួយ​ធ្វើ​ឲ្យ​ឆ្អឹង និង​ធ្មេញ​រឹងមាំ វីតាមីន D ក៏ជួយ​ការពារ​យើង​ពី​ការ​ឆ្លង​មេរោគ​ផ្សេងៗ​លើ​សុខភាព​ផ្លូវ​ដង្ហើម និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ ។ បើ​រាងកាយ​យើង​ខ្វះ​វីតាមីន D អាច​បង្កើន​ហានិភ័យ​រលាក​ទង​សួត កើត​ហឺត និង​បញ្ហា​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ដទៃ​ទៀត។ ហេតុ​នេះ​ហើយ ការ​បន្ថែម​វីតាមីន D ឲ្យ​គ្រប់​គ្រាន់​តាម​តម្រូវ​ការ​រាងកាយ មុខងារ​សួត​នឹង​ដំណើរ​ការ​បាន​ល្អ​ដែរ។ ត្បិត​តែ​ពន្លឺ​ព្រះ​អាទិត្យ​ជា​ប្រភព​សំខាន់​មួយ​នៃ​វីតាមីន D តែ​អាហារ​ដូចជា ត្រី​ធូណា សាល់ម៉ុន អយស្ទ័រ និង​ស៊ុត​ក្រហម​ក៏​មាន​ផ្ទុក​វីតាមីន D ​ខ្ពស់ យើង​អាច​បន្ថែម​ចូល​ទៅ​ក្នុង​របប​អាហារ​ដោយ​មិន​បាច់​ឈរ​ហាល​ក្ដៅ។ ​​

សុខភាពផ្លូវដង្ហើម

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

What Vitamins May Help Repair the Lungs?

https://timesofindia.indiatimes.com/life-style/health-fitness/diet/air-pollution-3-vitamins-you-should-have-for-better-lung-health/photostory/79131351.cms?picid=79131384

https://www.apollo247.com/blog/article/vitamin-c-essential-nutrient-good-lung-and-respiratory-health

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 4 weeks ago
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x