backup og meta

ចេញរោគសញ្ញាទាំងនេះ អាចថាកើតជំងឺខ្សោយ​ផ្លូវ​ដង្ហើម

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jul 23, 2021

ចេញរោគសញ្ញាទាំងនេះ អាចថាកើតជំងឺខ្សោយ​ផ្លូវ​ដង្ហើម

ជំងឺ​ខ្សោយ​ផ្លូវ​ដង្ហើម​ស្រួច​ស្រាល់​ ​កើត​ឡើង​ពេល​មាន​ទឹក​ដក់​ក្នុង​ថង់​ទង​សួត ធ្វើ​ឲ្យ​សួត​មិន​អាច​បញ្ជូន​​អុកស៊ីសែន​ចូល​ក្នុង​ចរន្ត​ឈាម ជាហេតុ​នាំ​ឲ្យ​សរីរាង្គ​មិន​អាច​ទទួល​អុកស៊ីសែន​​គ្រប់គ្រាន់ ធ្វើ​ឲ្យ​កាបូន​ឌីអុកស៊ីត​កើន​ឡើង​ក្នុង​ឈាម។ កត្តា​នេះ​នាំ​ឲ្យ​ពិបាក​ផ្លាស់​ប្តូរ​រវាង ​អុកស៊ីសែន​ និង​កាបូន​ឌីអុកស៊ីត ក្នុង​សរសៃ​ឈាម​តូច​ឆ្មារ​លើ​ថង់​ទង​សួត។ ស្ថាន​ភាព​របៀប​​នេះ ​អាច​លេច​ឡើង​ក្នុង​កម្រិត​ស្រួច​ស្រាល់​​ ឬ​ធ្ងន់ធ្ងរ ​ពេល​ខ្លះ​អាច​ឈាន​ដល់​ស្លាប់​​ក៏​មាន ​បើ​មិន​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា។

១. រោគសញ្ញា

រោគ​សញ្ញា​នៃ​ជំងឺ​ខ្សោយ​ផ្លូវដង្ហើម​ស្រួច​ស្រាល់​ ​អាស្រ័យ​កម្រិត​សារធាតុ​អុកស៊ីសែន​​ និង​ឧស្ម័ន​កាបូនិក ក្នុង​ឈាម ​និង​មូល​ហេតុ​បណ្ដាល​ឲ្យ​ប្រតិកម្ម​ផ្លាស់ប្តូរ​រវាង​ឧស្ម័ន​ទាំង​ ២ ថយចុះ។ បើ​យើង​ចាល់​ឧស្ម័ន​កាបូនិក​ច្រើន​ក្នុង​ឈាម​​ អាច​ធ្វើ​ឲ្យ​យើង​ជួប​ប្រទះ​រោគ​សញ្ញា​ដូចជា៖

  • វង្វេង​វង្វាន់
  • ដង្ហើម​ញាប់​ខុស​ធម្មតា។

​ក្នុង​ករណី​អុកស៊ីសែន​​ចុះ​ខ្សោយ​វិញ​ គឺ​អាច​បណ្តាល​ឲ្យ៖

  • បាត់​ស្មារតី
  • អស់​កម្លាំង
  • ថប់​បារម្ភ
  • ពិបាក​ដក​ដង្ហើម
  • បែក​ញើស​ពេញ​ខ្លួន​
  • បេះដូង​ដើរ​ញាប់​ខុស​ប្រក្រតី
  • ឡើង​ស្វាយ​មុខ ​ចុង​ដៃ​ ចុង​ជើង ​និង​បបូរ​មាត់​។

មនុស្ស​គ្រប់រូប​ អាច​មាន​សញ្ញា​ផ្សេងៗ​គ្នា​ ដូច្នេះ​គួរ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ប្រសិន​បើ​មាន​អាការៈ​ប្លែក​ឬ​ធ្ងន់ធ្ងរ។

ជំងឺខ្សោយផ្លូវដង្ហើម

២. មូលហេតុ​

ជំងឺ​នេះ​អាច​បណ្តាល​មក​ពី​មូល​ហេតុ​ជា​ច្រើន ប៉ុន្តែ​មូល​ហេតុ​បង្ក​ជួប​ប្រទះ​ញឹក​ញាប់​មាន​ដូច​ជា៖

  • ការ​បង្ក​រោគ​ក្នុង​សួត៖ ភាគ​ច្រើន​ឧស្សាហ៍​ជួប​ជាង​គេ​​​
  • គ្រោះថ្នាក់​សរសៃ​ឈាម​ខួរក្បាល ផល​វិបាក​បណ្ដាល​មក​ពី​ជំងឺ​នេះ​អាច​បង្ក​ឲ្យ​មាន​វិបត្តិ​ដង្ហើម​ដូចគ្នា។
  • ថ្នាំ​ញៀន​និង​ស្រា៖ អ្នក​​កំពុង​ប្រើ​ប្រាស់​ថ្នាំ​ញៀន ​និង​ផឹក​ស្រា​ជោគ​ជាំ នាំ​ឲ្យ​ខួរ​ក្បាល​អាច​ស្ពឹក ធ្វើ​ឲ្យ​មាន​វិបត្តិ​​ដក​ដង្ហើម។
  • ស្ទះ​ដង្ហើម៖ ពេល​បំពង់​ខ្យល់​ស្ទះ​ បង្ក​ឲ្យ​ការ​ស្រូប​យក ​អុកស៊ីសែន ​ថយ​ចុះ​ អាច​បង្ក​មក​ពី​ជំងឺ​មួយ​ចំនួន ​ដូចជា ​ជំងឺ​ស្ទះ​ផ្លូវ​ដង្ហើម​ រ៉ាំរ៉ៃ​ដោយ​ការ​ជក់​បារី​ និង​ជំងឺ​ហឺត ​ជា​ដើម ព្រោះ​ពេល​ធ្វើ​ទុក្ខ​ម្ដងៗ ​ផ្លូវ​ដង្ហើម​យើង​នឹង​រួម​តូច។
  • របួស៖ ការ​ដក​ដង្ហើម ទទួល​បញ្ជា​ពី​ខួរក្បាល​ ​បើ​មាន​ការ​ខូចខាត​ប្រព័ន្ធ​ប្រសាទ ​ឬ​សរសៃ​វិញ្ញាណ​ណា​មួយ ​ដូចជា ​ឆ្អឹង​កង​ជាដើម​នោះ​ អាច​ធ្វើ​ឲ្យ​ការ​ដក​ដង្ហើម​មិន​បាន​ល្អ​ដូច​គ្នា។ មួយ​ទៀត​របួស​នៅ​លើ​ឆ្អឹង​ជំនីរ ​ក៏​អាច​បង្ក​ផល​វិបាក​ដក​ដង្ហើមចេញ​ចូល​ផង​ដែរ។
  • វិបត្តិ​ដង្ហើម​ស្រួច​ស្រាល់ ៖ មូល​ហេតុបង្ក ​ឲ្យ​យើង​ស្រូប​យក​អុកស៊ីសែន​​កាន់​តែ​តិច​ដូចជា​ ជំងឺ​រលាក​សួត រលាក​លំពែង រង​របួស​ប្រអប់​ទ្រូង​ធ្ងន់ធ្ងរ ឆ្លង​រោគ​ក្នុង​ឈាម​ របួស​ខួរក្បាល​ធ្ងន់ធ្ងរ​ ខូច​សួត​ដោយ​សារ​ស្រូប​ផ្សែង​បារី និង​សារធាតុ​គីមី​ជាដើម។

៣.​កត្តា​ប្រឈម​

មាន​កត្តា​ប្រឈម​ជា​ច្រើន​ដែល​​ធ្វើ​ឲ្យ​អ្នកជំងឺ​ស្ថិត​ក្នុង​ហានិភ័យជំងឺ​ផ្លូវ​ដង្ហើម​ប្រភេទ​នេះ ​ដូចជា៖

  • ជក់​បារី ​ផឹក​ស្រា
  • ប្រព័ន្ធ​ភាព​ស៊ាំ​ថយ​ចុះ
  • ប្រវត្តិ​គ្រួសារ​ធ្លាប់​កើត​ជំងឺ​សួត​
  • របួស​លើ​ឆ្អឹង​ខ្នង​ ខួរ​ក្បាល ​និង​ប្រអប់​ទ្រូង
  • មហារីក​សួត​ ឬ​ជំងឺ​ស្ទះ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ​ និង​ជំងឺ​ហឺត​ជា​ដើម។

៤. វិធី​ការពារ

ការ​ផ្លាស់​ប្តូរ​របៀបរបប​​រស់នៅ​មួយ​ចំនួន​ដូចជា កុំ​ផឹក​ស្រា កុំ​ប្រើ​គ្រឿង​ញៀន ឈប់​ជក់​បារី អាច​ជួយ​ឲ្យ​សុខភាព​យើង​ប្រសើរ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jul 23, 2021

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម