ក្អកគឺជាមធ្យោយដែលរាងកាយរបស់យើងប្រតិកម្មប្រឆាំងទៅនឹងបាក់តេរី ការរលាក ថែមទាំងជួយសម្អាតប្រព័ន្ធផ្លូវដង្ហើមជួយឲ្យយើងដកដង្ហើមបានស្រួល។ ក្អកមានលក្ខណៈ២ប្រភេទ ក្អកស្ងួត និង ក្អកមានស្លេស្មមកជាមួយ។ ប៉ុន្ដែតើក្អកកម្រិតណាទើបស្ថិតក្នុងការព្រួយបារម្ភ?

ក្អកស្រួចស្រាវវាអាចកើតឡើងចន្លោះពី ១ទៅ ៣សប្ដាហ៍ នោះនឹងបាត់ទៅវិញដោយខ្លួនឯងដោយមិនត្រូវការព្យាបាលនោះទេ។ ចំណុចគួរកត់សម្គាល់គឺ ក្អកប្រភេទនេះគេតែងប្រទះជាញឹកញាប់គឺប្រភេទក្អកស្ងួត នោះក៏ព្រោះតែប្រព័ន្ធផ្លូវដង្ហើមមានការតោងជាប់ នៃពពួកបាក់តេរី ឬមានការរលាកបន្ដិចបន្ដួច ដោយសារការញ៉ាំអាហារមិនបានត្រឹមត្រូវ ឬបរិយាកាសមិនសូវល្អ មានធូលីផ្សេងៗ។ ដូច្នេះក្អកប្រភេទនេះអាចបាត់ទៅវិញដោយខ្លួនឯង។
ក្អករ៉ាំរៃ អាចកើតឡើងចាប់ពី៨សប្ដាហ៍ឡើងទៅ នេះចំពោះមនុស្សចាប់ពីវ័យជំទង់ឡើងទៅ បើចំពោះកុមារអាចចាប់ពី៤សប្ដាហ៍។ ការក្អកបែបនេះវាមិនអាចជាសះស្បើយដោយខ្លួនឯងបាននោះទេ ត្រូវទទួលការពិនិត្យ ព្យាបាល និង ស្វែងរកមូលហេតុផ្សេងៗ ដែលបណ្ដាលក្អករយៈពេលយូរដូច្នេះ។
ក្អករ៉ាំរៃអាចបណ្ដាលមកពីមូលហេតុច្រើនយ៉ាងពាក់ព័ន្ធនឹងបញ្ហាផ្លូវដង្ហើម ហើយក្អកប្រភេទនេះអាចបង្ហាញរោគសញ្ញាដូចជា៖
អត្ថបទពាក់ព័ន្ធ៖
ការក្អកជាប់ៗគ្នា លើសពី៨សប្ដាហ៍ នោះគឺជារឿងគួរព្រួយបារម្ភ ការក្អកប្រភេទនោះអាចជារោគសញ្ញានៃជំងឺផ្សេងៗដូចជា៖