– ជក់បារីផឹកស្រា
– ប្រព័ន្ធភាពស៊ាំថយចុះ
– ប្រវត្តិគ្រួសារធ្លាប់កើតជំងឺសួត
– របួសលើឆ្អឹងខ្នង ខួរក្បាល និងប្រអប់ទ្រូង
– មហារីកសួត ឬជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺហឺតជាដើម។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៥- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
ដើម្បីធ្វើរោគវិនិច្ឆ័យបាន វាស់កម្រិតឧស្ម័នក្នុងឈាមនឹងត្រូវធ្វើ ដើម្បីដឹងច្បាស់ពីកម្រិតអុកស៊ីហ្សែន និងកាបូនឌីអុកស៊ីត។ ធម្មតាការវាស់ ធ្វើឡើងដោយស្ទាបជីពចរនៅកដៃ ពេលខ្លះអាចស្ទាបនៅក្រលៀន ករណីជីពចរនៅកដៃពិបាករក ឬខ្សោយ។ ក្រោយកំណត់បានកម្រិតឧស្ម័នក្នុងឈាម គ្រូពេទ្យអាចនឹងត្រូវការធ្វើតេស្តមួយចំនួនដូចជា៖
– ថតកាំរស្មីអ៊ិច សួត (chest X-ray)៖ ដើម្បីរកមើលក្រែងមានសញ្ញាបង្ករោគ មានដុំ ឬមានដក់ទឹកក្នុងស្រោមសួត។
– តេស្តឈាម៖ ដើម្បីរាប់គ្រាប់ឈាម មើលមុខងារថ្លើម និងតម្រងនោម អាចដឹងពីជំងឺមួយចំនួនទៀតដូចជាជំងឺស្លេកស្លាំង។
– Troponin test៖ ឲ្យយើងដឹងពីរបួសសាច់បេះដូង ក្នុងពេលថ្មីៗ ព្រោះថាក៏អាចបង្កឲ្យមានវិបត្តិដង្ហើមផងដែរ។
– មើលមុខងារក្រពេញទីរ៉ូអ៊ីត៖ បើសិនមិនអើពើ ពេលក្រពេញមានជំងឺ មិនបានព្យាបាល អាចឲ្យឧស្ម័នកាបូនិចកើនឡើងឆាប់រហ័ស។
– ស្ពីរ៉ូមេទ្រី(spirometry)៖ គេប្រើសម្រាប់វាស់ចំណុះខ្យល់ គិតជាមាឌ សួតអាចផ្ទុកបាន និងតាមដានស្ថានភាពរ៉ាំរ៉ៃនៃជំងឺ។
– អេកូបេះដូង៖ អាចឲ្យយើងដឹងមូលហេតុបង្កដោយបេះដូង ដូចជា ខ្សោយបេះដូង ឬប្រឹសបេះដូង បិទមិនជិតជាដើម។
៦- ព្យាបាលដោយវិធីណា?
វិធីព្យាបាល គឺមានច្រើនជម្រើស ប៉ុន្តែផ្អែកសំខាន់លើស្ថានភាពជំងឺដូចជា៖
– អាចព្យាបាលដោយប្រើថ្នាំបំបាត់ការឈឺចាប់ ឬថ្នាំសម្រួលដល់ការដកដង្ហើម។
– អាចដកដង្ហើមបានដោយខ្លួនឯង មិនសូវខ្វះអុកស៊ីហ្សែន មិនចាំបាច់ប្រើអុកស៊ីហ្សែនជំនួយនោះទេ អាចរង់ចាំភាពធូរស្រាលឡើងនៅពេលក្រោយ។
– បើមិនអាចដកដង្ហើម គ្រូពេទ្យអាចដាក់សុងតាមច្រមុះជាមួយប្រដាប់ជំនួយដង្ហើមសិប្បនិម្មិត។
ករណីត្រូវការជំនួយដង្ហើមសិប្បនិម្មិតរយៈពេលយូរ គ្រូពេទ្យអាចចោះបំពង់ខ្យល់បន្ថែមទៀត (Tracheostomy)។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៧- ទម្លាប់រស់នៅ
ផ្លាស់ប្តូរការរស់នៅ និងវិធីព្យាបាលនៅផ្ទះ ដូចជា កុំផឹកស្រា កុំប្រើគ្រឿងញៀន ឈប់ជក់បារី អាចជួយឲ្យសុខភាពយើងប្រសើរ។
ក្នុងករណីមានសំណួរឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះនិងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕