និយមន័យ
១- អ្វីជាប្រវតិ្តជំងឺ និងពិនិត្យរាងកាយជំងឺស្ទះដង្ហើមរ៉ាំរ៉ៃ?
ជំងឺស្ទះដង្ហើមរ៉ាំរ៉ៃ មកពីពាក្យបច្ចេកទេស Chronic obstructive pulmonary disease ជាប្រភេទជំងឺសួត ធ្វើឲ្យពិបាកដកដង្ហើម។ ជួនកាលអាចកើតឡើងដោយសារជំងឺពីរបូកបញ្ចូលគ្នា បង្កដោយការជក់បារី នាំឲ្យរលាកទងសួតរ៉ាំរ៉ៃ និងជំងឺហើមសួត។ សម្រាប់បញ្ហានេះ ទុកកាន់តែយូរ បណ្ដាលឲ្យឆាប់ហត់ និងមានបញ្ហាបេះដូង។
ជំងឺស្ទះដង្ហើមរ៉ាំរ៉ៃ មិនអាចព្យាបាលបានទេ ប៉ុន្តែប្រើប្រាស់ថ្នាំ និងផ្លាស់ប្ដូរទម្លាប់រស់នៅ អាចជួយកាត់បន្ថយរោគសញ្ញាជំងឺបាន។ សម្រាប់វិធីកុំឲ្យជំងឺស្ទះដង្ហើមរ៉ាំរ៉ៃ វិវត្តលឿន ត្រូវឈប់ជក់បារី។
ប្រវត្តិជំងឺអាចជួយផ្ដល់នូវតម្រុយសំខាន់ ដល់គ្រូពេទ្យធ្វើរោគវិនិច្ឆ័យជំងឺនេះ។
២- ហេតុអ្វីត្រូវពិនិត្យរាងកាយ?
សាកសួរប្រវតិ្តជំងឺដោយយកចិត្តទុកដាក់ និងពិនិត្យរាងកាយ ជួយគ្រូពេទ្យធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ រឿងសំខាន់ត្រូវធ្វើនៅពេលយើងមានជំងឺ និងជួបគ្រូពេទ្យលើកដំបូង។
ស្វែងយល់មុនធ្វើតេស្ត
៣- គួរដឹងអ្វីខ្លះមុនពេលពិនិត្យរាងកាយ?
សាកសួរអំពីប្រវត្តិជំងឺឲ្យបានហ្មត់ចត់ និងពិនិត្យទៅលើបេះដូង មិនរាប់បញ្ចូលជំងឺបេះដូង ឬមានរោគសញ្ញាណាមួយស្រដៀងជំងឺស្ទះដង្ហើមរ៉ាំរ៉ៃ។ ម៉្យាងទៀត ពិតសំខាន់ ព្រោះជក់បារីអាចបង្កើនហានិភ័យបេះដូង ដូចគ្នាទៅនឹងជំងឺស្ទះដង្ហើមរ៉ាំរ៉ៃដែរ។ ពិនិត្យបេះដូង អាចដឹងពីចង្វាក់បេះដូងលោតញាប់ រកឃើញសញ្ញាខ្សោយបេះដូងជាដើម។
ពេលខ្លះថ្លើមអាចរីកធំ ដោយសារតែខ្សោយបេះដូងខាងស្ដាំ ហើយលទ្ធផលពិនិត្យរាងកាយអាចប្រែប្រួល ព្រោះមនុស្សគ្រប់រូបគ្មានរោគសញ្ញាជំងឺស្ទះដង្ហើមរ៉ាំរ៉ៃដូចគ្នាទាំងអស់ទេ។
ដំណើរការធ្វើតេស្ត
៤- គួរត្រៀមខ្លួនបែបណា?
គួរតែពិនិត្យឯកសារជំងឺពីមុនៗ ដោយយកចិត្តទុកដាក់ ដូចជាការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលយើងធ្លាប់ឆ្លងកាត់។
ទោះយើងធ្លាប់ព្យាបាលជំងឺនេះជាសះក្តី ប៉ុន្តែដឹងពីបញ្ហា អាចជួយគ្រូពេទ្យធ្វើរោគវិនិច្ឆ័យករណីឈឺខ្នងផ្នែកខាងក្រោយបាន។ ក្រៅពីនេះ ដឹងពីស្ថានភាពជំងឺពីមុន និងស្ថានភាពបច្ចុប្បន្ន ជួយគ្រូពេទ្យអាចជ្រើសរើសវិធីព្យាបាលត្រឹមត្រូវ និងមានប្រសិទ្ធភាព។
ប្រវត្តិជំងឺ គួរតែពិនិត្យឡើងវិញ ដោយពិភាក្សាជាមួយគ្រូពេទ្យពាក់ព័ន្ធថ្នាំយើងកំពុងប្រើប្រាស់។
៥- មានអី្វកើតឡើងអំឡុងពេលកំពុងពិនិត្យ?
ដឹងប្រវត្តិជំងឺ គ្រូពេទ្យនឹងសួរនាំយើងដូចខាងក្រោម៖
– ហត់៖ ហត់ពេលណា (ពេលហាត់ប្រាណ ឬពេលសម្រាក)? ឧស្សាហ៍ហត់កម្រិតណា? ហត់តាំងពីពេលណា? ហើយវិវត្តធ្ងន់ធ្ងរជាងមុន ឬអត់? អាចដើរបានឆ្ងាយប៉ុណ្ណា? ឡើងជណ្ដើរប៉ុន្មានកាំមុនឈប់ម្តងៗ?
– ក្អក៖ ឧស្សាហ៍មានក្អកញឹកញាប់ដែរទេ? ក្អកតាំងពីពេលណា? កាន់តែពិបាកជាងមុន ឬអត់? ក្អកមានស្លេស្មមកជាមួយទេ? បើមានស្លេស្ម តើពណ៌អីដែរ? ធ្លាប់ក្អកចេញឈាមដែរអត់?
– យើង ឬសមាជិកគ្រួសារមានប្រើប្រាស់ថ្នាំជក់ ឬជក់បារីដែរអត់? បើមានតើជក់បារីតាំងពីពេលណា? មួយថ្ងៃជក់ប៉ុន្មានដើម? ឈប់ជក់ពីពេលណា? ម៉េចបានជាឈប់ជក់បារី?
– ប៉ះពាល់កម្ទេចកំទីផ្សេងៗ ដូចជា ធូលីដី ឬជាតិគីមីពេលធ្វើការ
– មានជំងឺផ្លូវដង្ហើមពេលនៅក្មេង
– គ្រួសារធ្លាប់មានប្រវត្តិជំងឺផ្លូវដង្ហើម
– ស្ថានភាពជំងឺផ្សេងទៀត ធ្លាប់មាន និងទទួលការព្យាបាល
– ប៉ះពាល់លើជីវិតរស់នៅ ដោយសារតែស្ថានភាពជំងឺ ដូចជា មិនបានទៅធ្វើការ ពេលធ្វើអ្វីមួយមិនចប់ចុងចប់ដើម ឬបាក់ទឹកចិត្តជាដើម
– ឈ្មោះ និងកម្រិតប្រើប្រាស់ថ្នាំ រួមទាំងថ្នាំបាញ់យើងកំពុងប្រើ។
អំឡុងពេលពិនិត្យរាងកាយ គ្រូពេទ្យនឹងស្វែងរកតម្រុយ ដើម្បីពន្យល់ពីការបង្ករោគសញ្ញា ដោយការពិនិត្យទាំងនោះរួមមាន៖
– វាស់កម្ដៅរាងកាយ វាស់កម្រិត BMI
– ពិនិត្យត្រចៀក ភ្នែក ច្រមុះ និងបំពង់ក រកមើលរោគសញ្ញាចម្លងរោគ
– ស្ដាប់សួត និងបេះដូង
– ពិនិត្យសញ្ញាធ្វើឲ្យឈាមត្រលប់ចូលក្នុងសរសៃវ៉ែននៅក ដែលសញ្ញានេះបង្ហាញជាបញ្ហាបេះដូង
– សង្កត់ ឬស្ទាបពោះ
– ពិនិត្យម្រាមដៃ និងមាត់ រកមើលថាស្បែកមានពណ៌ខៀវស្រគាំ ឬអត់
– ពិនិត្យម្រាមដៃ បើសិនចុងម្រាមដៃហើម និងក្រចករីកធំ
– ពិនិត្យរកមើលហើមកជើង និងជើង។
៦- មានអី្វកើតឡើងបន្ទាប់ពីពិនិត្យរួច?
ពិនិត្យរាងកាយ មិនមានឈឺចាប់នោះទេ ប៉ុន្តែតេស្តមួយចំនួន ដូចជា ការស្ទាប ឬសង្កត់ពោះ អាចធ្វើយើងមិនស្រួលក្នុងខ្លួន។
លទ្ធផល
៧- លទ្ធផលតេស្ត?
ប្រវត្តិជំងឺអាចបង្ហាញកត្តាហានិភ័យ អាចវាយតម្លៃថាយើងកើតជំងឺនេះ ឬកំពុងប្រឈមខ្ពស់ ហើយលទ្ធផលបញ្ជាក់ថាមានជំងឺស្ទះដង្ហើមរ៉ាំរ៉ៃមានដូចជា៖
– ទ្រូងរីកធំ
– ពេលដកដង្ហើមឮសំឡេង (ហួច)
– ដកដង្ហើមចេញប្រើពេលយូរ
– សំឡេងដង្ហើមធ្លាក់ចុះ
ពិនិត្យរាងកាយមួយចំនួន ជួយគ្រូពេទ្យវិភាគស្ថានភាពធ្ងន់ធ្ងររបស់ជំងឺបានដូចជា៖
– ប្រើសាច់ដុំជំនួយពេលដកបង្ហើម ដូចជាសាច់ដុំក
– ដកដង្ហើមតាមការច្របូញមាត់
– ឈប់ដកដង្ហើមសិនពេលនិយាយវែងៗ
– មានស្នាមខៀវនៅចុងម្រាមដៃ ឬក្រចកដៃ
– ហើមជើង ឬពោះ
អាស្រ័យទៅតាមមន្ទីរពិសោធន៍ និងមន្ទីរពេទ្យ ការពិនិត្យរាងកាយ និងប្រវត្តិជំងឺស្ទះដង្ហើមអាចមានលទ្ធផលខុសគ្នា។ ហេតុនេះ គួរពិគ្រោះជាមួយគ្រូពេទ្យបើមានចម្ងល់ពាក់ព័ន្ធលទ្ធផលក្រោយពិនិត្យ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]