ចំពោះការព្យាបាលវិញ ជំងឺផ្ដាសាយគឺទាមទារឲ្យអ្នកជំងឺមានការសម្រាកឲ្យបានគ្រប់គ្រាន់ ប្រើថ្នាំដើម្បីបំបាត់ការឈឺចាប់ និងថ្នាំពេទ្យដែលមិនត្រូវការវេជ្ជបញ្ជាមួយចំនួនដូចជាថ្នាំបំបាត់ស្លេស្មជាដើម។ ជាទូទៅជំងឺផ្ដាសាយនឹងជាទៅវិញពី៣ទៅ១០ថ្ងៃ ទោះបីជាមានករណីខ្លះអាចយូររហូតដល់២ ទៅ៣សប្ដាហ៍ទៀតផង។
រីឯការព្យាបាលបញ្ហាអាលែកហ្ស៊ីតាមរដូវកាលវិញ អាចនឹងត្រូវប្រើថ្នាំដែលមិនត្រូវការវេជ្ជបញ្ជា ឬក៏អាចត្រូវប្រើពពួកថ្នាំប្រឆាំងអ៊ីស្តាមីន (Antihistamines) ដែលត្រូវការវេជ្ជបញ្ជា ថ្នាំបាញ់ច្រមុះពពួកស្តេរ៉ូអ៊ីត និងពពួកថ្នាំបំបាត់ស្លេស្ម។ ក្រៅពីការប្រើថ្នាំព្យាបាលយើងក៏នឹងត្រូវចៀសឆ្ងាយពីពពួកសារធាតុអាលែកហ្ស៊ែនតាមដែលអាចធ្វើទៅបាន។ បញ្ហាអាលែកហ្ស៊ី អាចនឹងត្រូវចំណាយពេលរហូតដល់ច្រើនសប្ដាហ៍ទើបអាចធូរស្រាលទៅវិញបាន។
រោគសញ្ញាអាលែកហ្ស៊ីទូទៅទាំងនោះរួមមាន៖
– រមាស់ស្បែក ឡើងកន្ទួលក្រហមលើស្បែក ចេញកន្ទាលត្រអាក
– ហៀរសម្បោរ រមាស់ភ្នែក កណ្ដាស់ ឬក្អក
– ឡើងក្រហមស្បែក
– សម្ពាធឈាមចុះទាប
– ពិបាកដកដង្ហើម
– ហើមបបូរមាត់ អណ្ដាត បំពង់ក និងភ្នែក។
តារាងខាងក្រោមនេះ គឺបង្ហាញពីការប្រៀបធៀបរវាងរោគសញ្ញានៃជំងឺផ្ដាសាយធម្មតា និងជំងឺអាលែកហ្ស៊ីតាមរដូវកាល៖