តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

អាហារ ៨ ប្រភេទគួរចៀសវាងពេលផ្តាសាយ

    អាហារ ៨ ប្រភេទគួរចៀសវាងពេលផ្តាសាយ

    អាហារមួយចំនួនអាចជួយឱ្យយើងឆាប់ជាពីជំងឺផ្តាសាយ​ តែក៏មានអាហារមួយចំនួន​ដែល​ធ្វើ​ឱ្យ​ជំងឺ​ផ្តាសាយកាន់តែធ្ងន់ធ្ងរដែរ។ តើយើងគួរចៀសវាងអាហារណា​ខ្លះពេលផ្តាសាយ​កុំឱ្យសភាព​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ?​​

    ពេលផ្តាសាយ​ យើងនឹងមានអាការៈដូចជា ហៀរសម្បោរ តឹងច្រមុះ ឈឺក ក្អក កណ្តាស់ ឈឺក្បាល ឈឺខ្លួន ឬក្តៅខ្លួន។ ពេល​ផ្ដាសាយ​យើងគួរចៀសវាងអាហារមួយ​ចំនួន​។

    ១. អាហារ ឬភេជ្ជៈផ្អែមៗ

    លោកវេជ្ជបណ្ឌិត Irvin Sulapas សាស្រ្តាចារ្យវេជ្ជសាស្ត្រផ្នែកកីឡានៃដេប៉ាតឺម៉ង់ Family & Community​ Medicine នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ Baylor ក្នុងទីក្រុង Houston រដ្ឋតិចសាស់​បាន​លើកឡើងថា ការមានជាតិស្ករច្រើនក្នុងឈាមអា​ចរារាំងកោសិកា​ឈាមស​ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​វីរុស ឬមេរោគ ព្រមទាំងអាចបង្កើនចំណែកស៊ីតូប្លាស (cytokines) ដែលបង្កឱ្យមានការ​រលាក​នៅ​ក្នុង​ខ្លួន។

    ២. ភេជ្ជៈមានមានជាតិកាហ្វេអ៊ីន

    ភេជ្ជៈមានជាតិកាហ្វេអ៊ីនដូចជា កាហ្វេ តែ ភេជ្ជៈប៉ូវកម្លាំង ទឹកក្រូច កាកាវ សូកូឡា ជាដើមអាច​ធ្វើឱ្យ​រាងកាយ​កាន់តែខ្សោះជាតិទឹក ព្រោះជាតិកាហ្វេអ៊ីន​​ជា​សារជាតិ​បញ្ចុះទឹកនោម។ ជាលទ្ធផល អាច​ធ្វើ​ឲ្យ​យើងឡើងស្លេស្មកាន់តែច្រើន ស្ងួតក និងពិបាកដកដង្ហើម។ ម្យ៉ាងទៀត ភេជ្ជៈទាំងនេះមានជាតិស្ករខ្ពស់ដែលបណ្តាលឱ្យរាងកាយយើងរលាកកាន់តែខ្លាំង។

    ៣. អាហារមានជាតិខ្លាញ់ច្រើន

    អាហារដែលមានជាតិខ្លាញ់ច្រើនដូចជា អាហារបំពង សាច់ក្រក សាច់ជាប់ខ្លាញ់ ឬ អាហារមានប័រ​ច្រើន​ជាដើម​អាចបង្កឱ្យមានការរលាក ធ្វើឱ្យឡើងស្លេស្មច្រើន និងពិបាកក្នុងការរំលាយ។

    ចង់ស្វែងយល់បន្ថែមពីបញ្ហាសុខភាពក្រពះពោះវៀន ចុចទីនេះ!

    ៤. អាហារកែច្នៃ

    អាហារកែច្នៃមានផ្ទុកសារធាតុរក្សាទុក សារធាតុពណ៌ រសជាតិសិប្បនិម្មិត អំបិល ឬខ្លាញ់ខ្ពស់។ ការ​ញុំាអាហារដែលមានជាតិសូដ្យូម (អំបិល) ច្រើនអាច​ទាញ​ជាតិទឹកចេញពីកោសិកា​ចូលទៅក្នុង​ចរន្ត​ឈាម និងបណ្តាល​ឱ្យ​កោសិកា និងរាងកាយយើងខ្សោះជាតិទឹក។

    អាហារកែច្នៃ

    ៥. អាហាររឹងៗ

    អាហាររឹងៗពិបាករំលាយ និងអាចធ្វើឱ្យយើងក្អក ឬឈឺកកាន់តែខ្លាំង។ ម្យ៉ាងទៀត ជំងឺផ្តាសាយ​អាច​​ធ្វើឱ្យចំណង់អាហារយើងធ្លាក់ចុះ ដូច្នេះអាហាររឹងៗអាចធ្វើឱ្យយើងញុំាបានកាន់តែតិច។

    ៦. អាហារផ្អាប់

    លោកវេជ្ជបណ្ឌិត Irvin Sulapas បានលើកឡើងថា អាហារផ្អាបមានផ្ទុកអំបិល និងទឹកខ្មេះ​ក្នុង​កម្រិត​ខ្ពស់ដែលអាចយើងឈឺកកាន់តែខ្លាំង។ ការ​ញុំាអាហារមានជាតិប្រៃខ្លាំង​ធ្វើឱ្យយើងកាន់​តែ​ខ្សោះ​ជាតិ​ទឹក។ លើសពីនេះទៅទៀត ទឹកខ្មេះមានអ៊ីស្តាមីន (histamine) ខ្ពស់ដែលអាច​ធ្វើ​ឱ្យ​ច្រមុះ​របស់​​យើង​ហើម និង​ធ្វើឱ្យ​យើងតឹងច្រមុះពិបាកដកដង្ហើម។

    ៧. ផលិតផលទឹកដោះ

    ផលិតផលទឹកដោះដូចជា ទឹកដោះគោស្រស់ ទឹកដោះជូរ ឈីស និងប័រជាដើមអាច​ធ្វើឱ្យស្លេស្មឡើងច្រើន​ដែល​បណ្តាលឱ្យយើងពិបាកដកដង្ហើមកាន់តែខ្លាំង។

    ៨. គ្រឿងស្រវឹង

    គ្រឿងស្រវឹងក៏ធ្វើឱ្យរាងកាយយើងរលាក ខ្សោះជាតិទឹក និងធ្វើឱ្យប្រព័ន្ធសុំាចុះខ្សោយ។ លោក​វេជ្ជបណ្ឌិត Sulapas បានលើកឡើងថា ការមានជាតិទឹកគ្រប់គ្រាន់​ក្នុងខ្លួនជួយឱ្យយើង​ឆាប់ជា​សះ​ស្បើយពីជំងឺផ្តាសាយ ព្រោះជាតិទឹកធ្វើឱ្យស្លេស្មរាវ និងងាយបញ្ចេញពីរាងកាយ មិនធ្វើឱ្យ​យើង​ពិបាក​ដកដង្ហើម។

    បន្ថែមពីសម្រាក និងញុំាទឹកឱ្យបានច្រើន អាហារល្អៗ​ផ្សេង​ទៀត​ក៏មានឥទ្ធិពល​ដល់ល្បឿន​នៃការជាសះស្បើយ​ពី​ជំងឺផ្តាសាយដែរ។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ សុខ វណ្ណ កែសម្រួល​ចុងក្រោយ 09/12/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: