ផ្តាសាយ​តិច​តួច​មិន​បាច់​ប្រើ​ថ្នាំ​ទេ ញ៉ាំ​ភេសជ្ជៈ ៣ មុខ​នេះ​ជា​វិញ​ហើយ

    ផ្តាសាយ​តិច​តួច​មិន​បាច់​ប្រើ​ថ្នាំ​ទេ ញ៉ាំ​ភេសជ្ជៈ ៣ មុខ​នេះ​ជា​វិញ​ហើយ

    ខែ​ភ្លៀង​ជា​ខែ​ដែល​ងាយ​កើត​ជំងឺ​ផ្តាសាយ មិនថា ចាស់ ឬ​ក៏​ក្មេង​នោះ​ទេ។ ចំពោះ​មនុស្ស​ពេញវ័យ ឬ​ចាស់ៗ បើ​សិន​ជា​មាន​អាការៈ​ផ្តាសាយ​តិចតួច មិនបាច់​បារម្ភ​ពេក​ទេ គ្រាន់​តែ​ញ៉ាំ​ភេសជ្ជៈ​ទាំង ៣ មុខ​នេះ នោះ​អាការៈ​នឹង​ធូរ​ស្បើយ​វិញ។

    ញ៉ាំ​ទឹក​ក្រូចឆ្មារ​ជាមួយ​ទឹក​ឃ្មុំ

    យក​ទឹក​ក្តៅ​ឧណ្ហៗ ដាក់​ក្នុង​កែវ រួច​ច្របាច់​ក្រូចឆ្មារ ២ ឬ ៣ ចំណិត​ចូល​តាម​ចំណង់​ចំណូលចិត្ត រួច​ដាក់​ទឹក​ឃ្មុំ ១ ស្លាបព្រាកាហ្វេ។ ធ្វើ​បែប​នេះ​ញ៉ាំ ៣ដង/ថ្ងៃ នោះ​អាការៈ​ផ្តាសាយ ហៀរសំបោរ តឹងច្រមុះ នឹង​ធូរ​ស្បើយ។

    ញ៉ាំទឹក ឬ​ទឹក​ក្ដៅ​ឧណ្ហៗ​ឲ្យ​បាន​ច្រើន

    ការ​ញ៉ាំ​ទឹក​សុទ្ធ ឬ​ទឹក​ក្ដៅ​ឧណ្ហៗ​ឲ្យ​បាន​ច្រើន​អាច​បង្ការ​ពី​ជំងឺ​ផ្តាសាយ។ តែ​សិន​ជា​យើង​កំពុង​ផ្តាសាយ រាងកាយ​យើង​ខំ​ប្រឹង​ប្រយុទ្ធ​នឹង​ការ​ឆ្លង​មេរោគ ទើប​ធ្វើ​ឲ្យ​ខ្សោះ​ជាតិ​ទឹក ដូច្នេះ​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ពិសេស​ព្យាយាម​ញ៉ាំ​ទឹក​ក្តៅ​គ្រប់​ពេល​នេះ ផ្តាសាយ​នឹង​ឆាប់​បាត់​ទៅ​វិញ។

    ញ៉ាំ​តែ​ខ្ញី

    វិធី​នេះ​ក៏​ជួយ​បំបាត់​ផ្តាសាយ​លឿន​ដែរ យើង​អាច​ប្រើ​ខ្ញី​ស្រស់ ឬ​ខ្ញី​ក្រៀម មក​ដាំ​ទឹក​ផឹក ឬ​ឆុង​ទឹក​ក្តៅ​ផឹក​ជា​ប្រចាំ​នោះ ១២ ថ្ងៃ​ក្រោយ​នឹង​ជា​ឡើង​វិញ​ហើយ។ គ្រាន់​តែ​ការ​ប្រើ​ខ្ញី​ស្រស់​រាង​ក្រពុល​ពិបាក​ញ៉ាំ​បន្តិច មិន​ឈ្ងុយ​ដូច​ខ្ញី​ក្រៀម​នេះ។

    អត្ថបទពាក់ព័ន្ធ៖

    ផ្តាយសាយ-ភេសជ្ជៈបំបាត់ផ្តាសាយ

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ដេត ធន្នី · កែ 29/05/2019

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម