ផ្ដាសាយធំ

ជំងឺ​ផ្ដាសាយធំ​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺផ្ដាសាយ​ធំ​ ​ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ផ្ដាសាយធំ

ចូលដល់រដូវភ្លៀងហើយ ធ្វើម៉េចទើបអាចការពារខ្លួនពីជំងឺគ្រុនផ្តាសាយបាន?

ជំងឺគ្រុនផ្តាសាយងាយឆ្លងណាស់ ហើយអាចលេចចេញជារោគសញ្ញារយៈពេលច្រើនថ្ងៃ ព្រមទាំងអាចបង្កជាផលវិបាកធ្ងន់ធ្ងរថែមទៀតផង។ ជំងឺផ្លូវដង្ហើមដែលឆ្លងខ្លាំងមួយនេះ ចម្លងទៅមនុស្សរាប់លាននាក់ ក្នុងមួយឆ្នាំៗ ដោយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងវិញ មានអត្រាមរណៈ ចន្លោះពី ២៩០ ០០០នាក់ ដល់ ៦៥០ ០០០នាក់ឯណោះ។ ប៉ុន្តែ គ្នាយើងដឹងអត់ថា វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយ អាចការពារខ្លួនយើងបានល្អបំផុត។ អ្វីទៅជាវ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយ? វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយ អាចជួយឱ្យប្រព័ន្ធភាពស៊ាំរបស់យើងប្រយុទ្ធនឹងជំងឺគ្រុនផ្តាសាយបានយ៉ាងមានប្រសិទ្ធភាព។ ពិតណាស់ ដោយសារតែវីរុសគ្រុនផ្តាសាយមានបម្រែបម្រួលជារៀងរាល់ឆ្នាំ វ៉ាក់សាំងក៏ត្រូវធ្វើបច្ចុប្បន្នភាពរាល់ឆ្នាំដូចគ្នា។ យ៉ាងណាមិញ វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយមិនអាចការពារយើងបានពេញ១ជីវិតនោះទេ ដូច្នេះហើយទើបយើងត្រូវចាក់វ៉ាក់សាំងប្រភេទនេះជារៀងរាល់ឆ្នាំ។ ចុចទីនេះ ដើម្បីពិនិត្យ​ជំ​ងឺ​ស្ទះដង្ហើមរ៉ាំរៃតាមអនឡាញ ចុចទីនេះ ដើម្បីពិនិត្យ​ជំ​ងឺ​ហឺតតាមអនឡាញ វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយមានគុណប្រយោជន៍អ្វីខ្លះ? • កាត់បន្ថយហានិភ័យនៃការឆ្លងជំងឺគ្រុនផ្តាសាយបានរហូតដល់៦០% • កាត់បន្ថយការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ • ការពារមនុស្សវ័យចំណាស់ កុមារតូចៗ និងអ្នកមានជំងឺរ៉ាំរ៉ៃ [embed-health-tool-heart-rate] ក្រៅពីចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយ យើងក៏អាចអនុវត្តវិធានខាងក្រោមនេះ ដើម្បីជៀសវាងពីជំងឺគ្រុនផ្តាសាយ ជៀសវាងនៅជិតនឹងអ្នកជំងឺគ្រុនផ្តាសាយ ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ សម្អាតដៃឱ្យបានស្អាតល្អ ជាមួយនឹងសាប៊ូ និងទឹកស្អាត ជៀសវាងយកដៃប៉ះភ្នែក ច្រមុះ ឬមាត់ ប្រកាន់ខ្ជាប់នូវទម្លាប់ល្អ ដោយគេងឱ្យបានគ្រប់គ្រាន់ ហាត់ប្រាណជាទៀងទាត់ គ្រប់គ្រងស្រ្តេស ញ៉ាំទឹកឱ្យបានច្រើន និងញ៉ាំរបបអាហារសុខភាព។ ចំណុចសំខាន់ ជំងឺគ្រុនផ្តាសាយងាយឆ្លងណាស់ ហើយអាចលេចចេញជារោគសញ្ញារយៈពេលច្រើនថ្ងៃ ព្រមទាំងអាចបង្កជាផលវិបាកធ្ងន់ធ្ងរថែមទៀតផង។ ជំងឺផ្លូវដង្ហើមដែលឆ្លងខ្លាំងមួយនេះ ចម្លងទៅមនុស្សរាប់លាននាក់ […]

ស្វែងរក ផ្ដាសាយធំ

ផ្ដាសាយធំ

កុំថាមិនអី! វីរុសផ្ដាសាយធំ អាចបង្កឲ្យរលាកខួរក្បាល និងសាច់ដុំបេះដូង

បើ​យើង​ឈឺ​ផ្ដាសាយ សឹង​តែ​ថា មិន​បាច់​ទៅ​ឲ្យ​ពេទ្យ​ពិនិត្យ​ក៏​យើង​អាច​ជា​មក​វិញ​លឿន​ដែរ ព្រោះ​វា​ជា​ជំងឺ​ទូទៅ​មួយ​កើត​ឡើង​លើ​មនុស្ស​យើង​ទៅ​ហើយ។ ប៉ុន្តែចំពោះ​ជំងឺ​ផ្ដាសាយ​ធំ គឺ​មិន​ដូច​គ្នា​ទេ បើ​យើង​ឈឺ​ហើយ​វា​អាច​បង្ក​ជា​ផល​វិបាក​ច្រើន​ដល់​សុខភាព​យើង។ ជំងឺ​ផ្ដាសាយ​ធំ (ភាសា​បច្ចេកទេស Influenza) ជា​ជំងឺ​ផ្លូវ​ដង្ហើម​ប៉ះពាល់​ដល់​ច្រមុះ បំពង់​ក និង​សួត។ ជា​រឿយៗ គ្នា​យើង​មួយ​ចំនួន​ងាយ​យល់​ច្រឡំ​ផ្ដាសាយ​ធំ នឹង​ផ្ដាសាយ​ធម្មតា ទាំង​ពីរ​នេះ បង្ក​ឡើង​ដោយ​វីរុស​ផ្សេង​គ្នា ហើយ​ជំងឺ​ផ្ដាសាយ​ធំ​អាច​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព មិន​ដូច​ផ្ដាសាយ​ធម្មតា​ទេ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ។ ផ្ដាសាយ​ធំ​អាច​បង្ក​ជា​ផល​ប៉ះពាល់​សុខភាព​យ៉ាង​ណា​ខ្លះ? បើ​យើង​ធ្វេស​ប្រហែស​នឹង​ជំងឺ​ផ្ដាសាយ​ធំ​នេះ អាច​ប៉ះពាល់​សុខភាព​ច្រើន​ដូច​ជា៖ - រលាក​សួត ខួរក្បាល ជាលិកា​សាច់​ដុំ និង​សាច់​ដុំ​បេះ​ដូង - ខ្សោះ​ជាតិ​ទឹក - ឆ្លង​មេរោគ​នៅ​ត្រចៀក -​ សរីរាង្គ​ដំណើរ​ការ​មិន​ល្អ ឬ​អាច​បាត់​បង់​អាយុ​ជីវិត​ជាដើម។ យោង​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ប្រឆាំង​ជំងឺ​ឆ្លង CDC អាមេរិក បើ​យើង​ជា​អ្នក​មាន​សុខភាព​ល្អ​ធម្មតា យើង​កម្រ​នឹង​រង​ផល​ប៉ះពាល់​អស់​ទាំង​នេះ​ណាស់ ប៉ុន្តែ​ជំងឺ​ផ្ដាសាយ​ធំ​អាច​ជា​ហានិភ័យ​សុខភាព​ខ្ពស់​ទៅ​ដល់​ក្រុម​មនុស្ស​មួយ​ចំនួន​មាន មនុស្ស​ចាស់ (អាយុ​៦៥​ឆ្នាំ​ឡើង) ទារក និង​កុមារ ស្ត្រី​ពពោះ មនុស្ស​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ​ផ្សេងៗ និង​មនុស្ស​ដែល​មាន​ប្រព័ន្ធ​ភាព​ការពារ​ខ្សោយ។ ទោះ​យ៉ាង​ណា​ក៏​ដោយ យើង​អាច​កាត់​បន្ថយ​ហានិភ័យ​បង្ក​ឡើង​ដោយ​ជំងឺ​ផ្ដាសាយ​ធំ​បាន​ដោយ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​នេះ ឬ​ទប់​ស្កាត់​ជំងឺ​ផ្ដាសាយ​ធំ​ដោយ​ក្បូន​សាមញ្ញ​ៗ​ទាំង​នេះ​បាន​ដូចជា៖ ១. មាន​អនាម័យ​ខ្ពស់ (លាង​ដៃ​ឲ្យ​បាន​ស្អាត) ២. ជូត​សម្អាត​ផ្ទៃ​វត្ថុ​នា​នា ជាមួយ​ថ្នាំ​សម្លាប់​មេរោគ ៣. ខ្ទប់​មាត់ ឬ​ច្រមុះ​ពេល​ក្អក ឬ​កណ្ដាស់ ៤. គេង​ឲ្យ​បាន​គ្រប់​គ្រាន់ […]


ផ្ដាសាយធំ

រោគសញ្ញាសំខាន់ៗបញ្ជាក់ប្រាកដថា យើងឈឺផ្ដាសាយធម្មតា ឬផ្ដាសាយធំ

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! ផ្ដាសាយ​ធំ និង​ផ្ដាសាយ​ធម្មតា សុទ្ធ​តែ​ជា​បញ្ហា​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ដូច​គ្នា ប៉ុន្តែ​វា​បង្ក​ឡើង​ដោយ​វីរុស​មិន​ដូច​គ្នា​ទេ។ ដោយសារ​តែ​រវាង​ជំងឺ​ពីរ​នេះ មាន​រោគ​សញ្ញា​ស្រដៀង​គ្នា ជួន​កាល យើង​ពិបាក​ដឹង​ថា យើង​ឈឺ​ផ្ដាសាយ​ធំ ឬ​ផ្ដាសាយ​ធម្មតា​ឲ្យ​ពិត​ប្រាកដ នេះ​បើ​តាម​មជ្ឈមណ្ឌល​គ្រប់​គ្រង និង​បង្ការ​ជំងឺអាមេរិក(CDC )។ ជា​ទូទៅ ផ្ដាសាយ​ធំ​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ផ្ដាសាយ​ធម្មតា ហើយ​រោគ​សញ្ញា​ក៏​ធ្ងន់​ជាង​ដែរ។ ចំណែក​ផ្ដាសាយ​ធម្មតា​សភាព​ស្រាល​ជាង ហើយ​ជា​ទូទៅ​ផ្ដាសាយ​ធម្មតា​មិន​បង្ក​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ទេ តែ​បើ​ផ្ដាសាយ​ធំ​វិញ​បណ្ដាល​ឲ្យ​រលាក​សួត ការ​បង្ក​រោគ​ដោយ​បាក់តេរី ឬ​អាច​សម្រាក​មន្ទីរពេទ្យ​ក៏​មាន ពោល​ផ្ដាសាយ​ធំ​អាច​បង្ក​ផល​ពិបាក​ច្រើន។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសទូទៅ ឲ្យ​ដឹង​ថា រោគ​សញ្ញា​រវាង​ជំងឺ​ផ្ដាសាយ​ពីរ​នេះ អាច​ស្រដៀង​គ្នា​មែន តែ​វា​មាន​មួយ​ស្រាល​ជាង មួយ​ធ្ងន់​ជាង​ដោយ​៖ - រោគ​សញ្ញា​ផ្ដាសាយ​ធំ៖ ទូទៅ៖ ក្ដៅ​ខ្លួន ឈឺ​ខ្លួន ព្រឺ​រងា ហត់ អស់​កម្លាំង ពិបាក​ក្នុង​ទ្រូង ឬ​ក្អក ឈឺ​ក្បាល មិន​សូវ​មាន៖ កណ្ដាស់ តឹង​ច្រមុះ ឈឺ​ក - រោគ​សញ្ញា​ផ្ដាសាយ​តូច៖ ទូទៅ៖ កណ្ដាស់ តឹង​ច្រមុះ ឈឺ​ក […]


រោគសញ្ញាទូទៅ

វិធីងាយៗ ពេលកូនតូចតឹងច្រមុះ ហៀរសម្បោរ

ផ្តាសាយ គឺងាយកើតចំពោះក្មេងៗ ដោយសារតែមាន​ប្រព័ន្ធ​ការពារ​ខ្សោយ គួបផ្សំ​នឹង​​អាកាស​ធាតុ​ប្រែប្រួល ឬ​បរិស្ថាន​​មិន​ស្អាត​នោះ ជា​កត្តា​ជំរុញ​ឲ្យ​កូន​ក្មេង​ងាយ​​នឹង​អាលែកហ្ស៊ី​ច្រមុះ ទៅ​ជា​តឹង​ច្រមុះ ក្អក ​ផ្តាសាយ មាន​ហៀរ​សម្បោរ។ ពេល​តឹង​ច្រមុះ ក្អក ហៀរសម្បោរ ធ្វើ​ឲ្យ​កូន​តូច​ពិបាក​​ដង្ហើម ពេល​ខ្លះ​យំ​រក​រឿង​មិន​ឈប់ ដើម្បី​ដោះ​ស្រាយ​អាការៈ​តឹង​ច្រមុះ​របស់​កូន ម៉ាក់ប៉ា​អាច​សាក​ល្បង​តាម​តិចនិក​ងាយៗ​ខាង​ក្រោម​​នេះ។ ១- ឆ្ពង់​ច្រមុះ ជា​ការ​ឆ្ពង់​ច្រមុះ​ដោយ​ប្រើ​ម៉ាស៊ីន​សម្រាប់​ឆ្ពង់ មាន​ដាក់​សេរ៉ូម​ប្រៃ វិធី​នេះ​អាច​ធ្វើ ៣-៤ ដង/ថ្ងៃ ដើម្បី​ផ្សើម​ច្រមុះ​កូន​ឲ្យ​ធូរ ងាយ​ដក​ដង្ហើម និង​ពង្រាវ​សម្បោរ។ ២- លាង ឬ​បន្តក់​សេរ៉ូម​ប្រៃ យក​សេរ៉ូម​ប្រៃ​មក​បន្តក់​លើ​ច្រមុះ​កូនទាំងសងខាង ៤-៥ តំណក់ ដើម្បី​ឲ្យសម្បោរ​រាវ រួច​​យក​ប្រដាប់​​បូម​​​ច្រមុះ​មកបូមយក​សម្បោរចេញ។ ធ្វើ​បែប​នេះ ២-៣/ដង ក្នុង​១​ថ្ងៃ នោះ​ច្រមុះ​កូន​នឹង​ធូរស្រាល មិន​ពិបាក​ដក​ដង្ហើម។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣- ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្តៅ ក្មេង​មាន​អាការៈ​តឹង​ច្រមុះ ហៀរ​សម្បោរ​ខ្លះ ក៏​មាន​អាការៈ​ក្តៅ​ខ្លួន​មក​ជាមួយ​ដែរ បើ​អ៊ីចឹង​យើង​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្តៅ នោះ​បញ្ហា​តឹង​ចម្រុះ ហៀរ​សម្បោរ​ក៏​ធូរ​ស្រាល​មួយ​កម្រិត។ អត្ថបទគួរអាន៖ កូនចូលចិត្តញ៉ាំក្រៀមក្រោះ ល្អ ឬមិនល្អ? ប៉ះពាល់ការលូតលាស់ ឬអត់? ឮតែល្បី SYNBIOTICS! ជាអ្វីឲ្យប្រាកដ? មានប្រយោជន៍អ្វីខ្លះ? អាហារកូនៗចូលចិត្ត […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ