មូលហេតុអ្វីខ្លះបណ្ដាលឲ្យកើតជំងឺហើមសួតស្រួចស្រាល់?
ទី១. ហើមស្រួចស្រាល់បណ្ដាលមកពីបេះដូង ដែលបណ្ដាលឲ្យសម្ពាធឈាមក្នុងអាកទែពុលម៉ូណែឡើងខ្ពស់ ហើយឲ្យទឹកប្លាស្មាចេញពីសរសៃឈាមចូលក្នុងសាច់សួតដោយសារ៖
- បេះដូងខ្វះសមត្ថភាពរុញច្រានឈាមចេញពីបេះដូង
- បេះដូងមានវិបត្តិចង្វាក់បេះដូង
- មានជំងឺប្រឺសបេះដូង
- សម្ពាធឈាមឡើងខ្ពស់ភ្លាមៗ។ល។
ទី២. ហើមសួតស្រួចស្រាល់បណ្ដាលមកពីដាច់ស្រទាប់ខ័ណ្ឌសរសៃឈាម និងសាច់សួត ធ្វើឲ្យទឹកប្លាស្មាចេញពីសរសៃឈាមចូលទៅក្នុងសាច់សួត ដោយមូលហេតុដូចជា៖
- ជំងឺសួតដែលបណ្ដាលមកពីពពួកបាក់តេរី ឬវីរុស
- ការបង្ករោគដោយជំងឺផ្សេងៗ ធ្វើឲ្យស្ហុក
- ការហឺតឧស្ម័នមានជាតិពុលចូលសួត
- ការហៀរទឹកក្រពះចូលសួត
- ការប៉ះទង្គិចលើសួតដោយមូលហេតុផ្សេង។ល។
រោគសញ្ញាជំងឺហើមសួត
– ហត់ ដង្ហក់ភ្លាមៗ ពិសេសពេលយប់
– ក្អកខ្លាំងៗ រមាស់ក (កើតឡើងមុនដង្ហក់)
– ឡេះឡាស់
– ចង្វាក់ដង្ហើមខ្សោយហើយយឺត ឡើងស្វាយ ឬឡើងខ្ជឹងពេញក
– ស្មារតីថយចុះ
– ពិបាកនិយាយជាដើម។