បើស្រីៗគ្នាយើងតាមដាន “Hello គ្រូពេទ្យ”យូរ ច្បាស់ជាធ្លាប់ដឹងពីវិធីសាស្ត្រពន្យារកំណើតថ្នាំពន្យារកំណើតបន្ទាន់ហើយ។ ក្រោយប្រើរួចថ្នាំពន្យារកំណើតបន្ទាន់ អាចចេញរោគសញ្ញានៃផលរំខានមួយចំនួន ប៉ុន្តែគ្នាយើងមិនចាំបាច់ភ័យទេ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
បើស្រីៗគ្នាយើងតាមដាន “Hello គ្រូពេទ្យ”យូរ ច្បាស់ជាធ្លាប់ដឹងពីវិធីសាស្ត្រពន្យារកំណើតថ្នាំពន្យារកំណើតបន្ទាន់ហើយ។ ក្រោយប្រើរួចថ្នាំពន្យារកំណើតបន្ទាន់ អាចចេញរោគសញ្ញានៃផលរំខានមួយចំនួន ប៉ុន្តែគ្នាយើងមិនចាំបាច់ភ័យទេ។
ថ្នាំពន្យារកំណើតបន្ទាន់ ឬថ្នាំ ៧២ម៉ោង សំដៅលើថ្នាំបង្ការកុំឲ្យមេជីវិតឈ្មោល ជួបជាមួយពងមេជីវិតញី ឬពន្យារកុំឲ្យពងមេជីវិតញីធ្លាក់ចេញពីក្រពេញអូវែ ដោយគ្រាន់តែស្រីៗលេបថ្នាំនេះអំឡុងពេល ៣ ថ្ងៃនៃការរួមភេទដែលមិនបានការពារ។ មូលហេតុមួយចំនួនដែលគ្នាយើងស្រីៗត្រូវប្រើថ្នាំពន្យារកំណើតបន្ទាន់ដូចជាពេល៖
– ស្រោមអនាម័យដាច់រហែក ឬបែកពេលរួមភេទ
– របូតធ្លាក់កងពាក់ក្នុងស្បូន (IUD)
– ដាក់បន្ទះ ឬកងដាក់ក្នុងទ្វារមាស យឺតពេក ឬដកចេញលឿនពេក
– ភ្លេចលេបថ្នាំពន្យារកំណើត ២-៣ដងជាប់គ្នា
– រួមភេទដោយមិនបានការពារ។
ចំពោះស្រីៗគ្នាយើង ដែលបានប្រើថ្នាំពន្យារកំណើតបន្ទាន់នេះ ហើយមានអាការៈដូចខាងក្រោមនេះ វាជាសញ្ញានៃផលរំខានរបស់ថ្នាំរួមមាន៖
បើយើងសង្កេតតាមរោគសញ្ញាខាងលើ ថ្នាំពន្យារកំណើតបន្ទាន់ មិនបង្កឲ្យមានផលរំខានធ្ងន់ធ្ងរ ឬយូរអង្វែងនោះទេ ព្រោះវាត្រូវបានអនុម័តតាមបែបវេជ្ជសាស្ត្រដាក់ឲ្យប្រើប្រាស់ជាសកល ពីសំណាក់រដ្ឋបាលចំណីអាហារ និងថ្នាំពេទ្យអាមេរិក FDA ដោយអះអាងមានសុវត្ថិភាពសម្រាប់ស្រីៗគ្រប់រូប។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕