វិធីពន្យារកំណើត គឺជាការការពារកុំមានកូន ដោយមិនទាន់ចង់បាន។ វិធីពន្យារកំណើតមានជាច្រើនរបៀប អ្នកអាចលេបថ្នាំគ្រាប់ ឬប្រើឧបករណ៍ដាក់ចូលក្នុងខ្លួន ដោយប្រើវិធីវះកាត់តូច។ ការជ្រើសរើសវិធីពន្យារកំណើត គឺអាស្រ័យលើអាយុ ទម្ងន់ រយៈពេលដែលចង់បានកូនវិញ បញ្ហាសុខភាព និងមើលលើកត្តាមួយចំនួនផ្សេងទៀត។ ខាងក្រោមនេះ “Hello គ្រូពេទ្យ” នឹងលើកយកវិធីពន្យារកំណើតសាមញ្ញទាំង ៥ ដែលគេច្រើនប្រើ យកមកប្រាប់អ្នកទាំងអស់គ្នា។
១–ថ្នាំគ្រាប់ពន្យារកំណើត
ដោយមើលលើស្ថានភាពសុខភាពរបស់អ្នក អ្នកគួរតែទៅពិភាក្សាជាមួយគ្រូពេទ្យឲ្យបានច្បាស់លាស់ មុនពេលអ្នកចាប់ផ្ដើមប្រើប្រាស់ថ្នាំ។ ថ្នាំគ្រាប់ពន្យារកំណើតគឺជាវិធីដ៏ងាយស្រួល នឹងមានគេប្រើប្រាស់ជាច្រើន នៅជុំវិញពិភពលោក ដោយសារតែវាមានប្រសិទ្ធភាពខ្ពស់ និងមានតម្លៃសមរម្យ។ គុណវិបិត្តរបស់វាគឺមានតែមួយប៉ុន្នោះ គឺវាមានប្រសិទ្ធភាពតែលើមនុស្សអាយុក្រោម ៣៥ឆ្នាំ និងមិនជក់បារីតែប៉ុន្នោះ។ ដើម្បីឲ្យថ្នាំនេះមានប្រសិទ្ធភាពបានត្រឹមត្រូវ អ្នកត្រូវតែលេបវាឲ្យបានទៀងទាត់ចំនួន ២១ថ្ងៃ រួចហើយអ្នកត្រូវបញ្ឈប់ចំនួន ៧ថ្ងៃ បន្ទាប់មកអ្នកត្រូវធ្វើតាមវិធីនេះដដែលឲ្យបានទៀងទាត់។