backup og meta

លេប​ថ្នាំ​គ្រាប់​ពន្យារ​កំណើតមិន​ត្រូវ​ពេល អត់​ប្រសិទ្ធភាព​ទេ

លេប​ថ្នាំ​គ្រាប់​ពន្យារ​កំណើតមិន​ត្រូវ​ពេល អត់​ប្រសិទ្ធភាព​ទេ

ថ្នាំ​គ្រាប់​ពន្យារ​កំណើត​មិន​មែន​យើង​ចង់​លេប​ពេល​ណា​ក៏​បាន​តាម​ចិត្ត​យើង​ចង់​នោះ​ទេ ព្រោះ​អាច​គ្មាន​ប្រសិទ្ធភាព ភ្លាត់​មាន​កូន។ ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់ គ្រូពេទ្យ​​បាន​ណែនាំ​ពេល​វេលា​ល្អ​បំផុត​ក្នុង​ការ​ចាប់ផ្តើម​លេប​ថ្នាំ​គ្រាប់​ពន្យារ​កំណើត។ លោកស្រី​វេជ្ជបណ្ឌិត អ៊ូង មុនីរស្មី  គ្រូពេទ្យ​ព្យាបាល​រោគ​ស្ត្រី និង​​សម្ភព នៃ​មជ្ឈ​មណ្ឌល​ជាតិគាំពារ​មាតា និង​ទារក ថា ចាប់​ពី​ថ្ងៃទី១ ដល់​ថ្ងៃ​ទី៥ នៃ​ការ​មក​រដូវ​នោះ​ជា​ពេល​ល្អ​បំផុត​នៃ​ប្រើ​ថ្នាំ​នេះ។

ហេតុអី​ចាំបាច់​លេប​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​អំឡុង​ថ្ងៃទី១-៥ នៃ​ការ​មក​រដូវ? លោកស្រី​​វេជ្ជបណ្ឌិតពន្យល់​ថា ការ​កំណត់​បែប​នេះ​ទើប​មាន​សុវត្ថិភាព ធ្វើ​ឲ្យ​រដូវ​មក​ទៀង​ទាត់ ហើយ​ដឹងប្រាកដ​ថា យើង​មិន​មាន​ផ្ទៃពោះ​មុន​ពេល​ប្រើ​ថ្នាំ​ពន្យារ​កំណើត។

អត្ថបទពាក់ព័ន្ធ៖ 

ថ្នាំពន្យារកំណើត

ការ​លេប​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​តម្រូវ​ឲ្យ​ស្រីៗ​លេប​ឲ្យ​បាន​ទៀង​ទាត់​ពេល​វេលា និង​រៀង​រាល់​ថ្ងៃ មិនខាន​នោះ​ទេ។ បន្ទាប់​ពី​លេប​អស់​មួយ​បន្ទះ ត្រូវ​ចាប់​ផ្តើម​លេប​បន្ទះ​ថ្មី​បន្ត​ទៀត នោះ​ទើប​អាច​បង្ការ​កំណើត​បាន ១០០%។ ស្រីៗ​ដែល​ប្រើ​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​លើក​ដំបូង​អាច​នឹង​ជួប​ផល​រំខាន​មួយ​ចំនួន​ដូចជា ឈឺពោះ ឡើងឬ​ស្រកគីឡូ ក្អួតចង្អោរ ធ្វើទុក្ខ​ក្រពះ ប្រែប្រួល​អារម្មណ៍ ឈឺដោះ ឬ​​ឈឺក្បាល​​តិចៗមួយ​រយៈខ្លី។ លោកស្រីវេជ្ជបណ្ឌិត អ៊ូង មុនីរស្មី បញ្ជាក់

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

31/05/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ចេះតែមានអារម្មណ៍ចង់រួមភេទ ដឹងអត់ថាមកពីមូលហេតុទាំង ៦ នេះ

ជំងឺអេដស៍ នៅតែផ្តល់ការគំរាម ខណៈអ្នកឆ្លងថ្មី ភាគច្រើនជាអ្នកស្រឡាញ់ភេទដូចគ្នា


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 31, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម