home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

សម្រាល​កូន​រួច​មិន​ទាន់​មក​រដូវ រួមភេទ​អាច​មាន​កូន​អត់?

សម្រាល​កូន​រួច​មិន​ទាន់​មក​រដូវ រួមភេទ​អាច​មាន​កូន​អត់?

ក្រោយ​សម្រាល​កូន​រួច ស្រីៗ​មិន​ទាន់​ចាប់​ផ្តើម​មាន​រដូវ​វិញ​ទេ ហើយ​ក្នុង​ករណី​ដែល​ម៉ាក់ៗ​បំបៅ​ដោះ​កូន​កូន​ទៀត​​នោះ ការ​មក​រដូវ​នឹង​ពន្យារ​ពេល​កាន់​តែ​យូរ។ ចុះ​បើ​មិន​ទាន់​មក​រដូវ​អ៊ីចឹង បើ​យើង​រួម​ភេទ​ពេល​ហ្នឹង តើ​អាច​មាន​កូន​អត់?

ចម្ងល់​​នេះ គ្រូពេទ្យ​ព្យាបាល​រោគ​ស្ត្រី និង​សម្ភព នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក អ៊ូង មុនីរស្មី ពន្យល់​ថា ក្រោយ​សម្រាល​កូន​រួច បើ​ម៉ាក់ៗ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​តែ​មួយ​មុខគត់​ឲ្យ​បាន​ញឹក​ញាប់ ទៀង​ទាត់ និង​រយៈពេល​យូរ នោះ​ការ​មក​រដូវ​ក៏​យូរ​ទៅ​តាម​នោះ​ដែរ ឯ​ការ​រួមភេទ​ដោយ​អត់​ការពារ​អំឡុង​ពេល​នេះ ភាគរយ​នៃ​ការ​មាន​កូន​តិច​តួច​ប៉ុណ្ណោះ។ តែ​ក្នុង​ករណី​ដែល​ម៉ាក់​មិន​បំបៅ​ដោះ​កូន ឬ​ក៏​បំបៅដោះ​កូន​តិច​តួច តែ​ឈាម​រដូវ​មិន​ទាន់​ចាប់​ផ្តើម​មាន ហើយ​ម៉ាក់​ចង់​អីៗ​ដោយ​មិន​ការពារ ភាគរយ​នៃ​ការ​មាន​កូន​ខ្ពស់​បំផុត។

អត្ថបទពាក់ព័ន្ធ៖ សម្រាល​កូន​រួច​ប៉ុន្មាន​ខែ ទើប​ស្រីៗ​អាចផ្តើម​រឿង​លើ​គ្រែ​​បាន?​

សិច មានប្រយោជន៍​សុខភាព​​​ដល់ម្លឹង​ផង

ដើម្បី​បង្ការ​មាន​ផ្ទៃពោះ​ញឹក​ពេក​ដោយ​មិន​បាន​ព្រៀង​ទុក គ្រូពេទ្យ​ព្យាបាល​រោគ​ស្ត្រី និង​សម្ភព​រូប​នេះ ណែនាំ​ឲ្យ​ម៉ាក់ៗ​ទាំងអស់​ត្រូវ​តែ​ប្រើ​មធ្យោបាយ​ពន្យារ​កំណើត​ណា​មួយ បន្ទាប់​ពី​សម្រាល​កូន​បាន ១ខែ​កន្លះ។ មធ្យោបាយ​ពន្យារ​កំណើត​ទាំង​នោះ​រួម​មាន ស្រោម​អនាម័យ ថ្នាំ​គ្រាប់​ពន្យារ​កំណើត ថ្នាំ​ចាក់ កង​ដាក់​ក្នុង​ស្បូន កង​ដាក់​ក្រោម​ស្បែក ជាដើម ប៉ុន្តែ​មុនប្រើ​វិធី​ណា​មួយ យើង​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 14/07/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
x