ដោយហេតុថា លក្ខណៈពិសេសរបស់ថ្នាំពន្យារកំណើតបន្ទាន់មានផ្ទុកនូវសារធាតុអ័រម៉ូនខ្ពស់ជាងថ្នាំពន្យារកំណើតដទៃទៀត ដូច្នេះពុំអនុញ្ញាតឲ្យស្រីៗប្រើថ្នាំនេះច្រើនដងពេកទេ ប្រើត្រឹម ១ដង ឬ២ ដងប៉ុណ្ណោះ។ ចំពោះផលប៉ះពាល់វិញ លោកវេជ្ជបណ្ឌិតថា កាលណាយើងប្រើថ្នាំនេះជាប្រចាំអាចធ្វើឲ្យអ័ម៉ូនប្រែប្រួល រដូវមកមិនទៀង ឯករណីធ្ងន់ធ្ងរវិញ ឈានដល់ការធ្លាក់ឈាមនៅចន្លោះរដូវ។
ដើម្បីបង្ការការមានផ្ទៃពោះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានលើកទឹកចិត្តឲ្យស្រីគ្នាយើងប្រើមធ្យោបាយពន្យារកំណើតផ្សេងៗទៀត ដូចជាប្រើស្រោមអនាម័យ ថ្នាំគ្រាប់ ថ្នាំចាក់ កងដាក់ស្រោមស្បែក កងដាក់ក្នុងស្បូនជាដើម។