home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

ក្រៅពីស្រោមអនាម័យ លេបថ្នាំ ចាក់ថ្នាំ ដាក់កង ប្រើវិធីពន្យារកំណើតមួយនេះងាយស្រួលជាង

ក្រៅពីស្រោមអនាម័យ លេបថ្នាំ ចាក់ថ្នាំ ដាក់កង ប្រើវិធីពន្យារកំណើតមួយនេះងាយស្រួលជាង

មធ្យោបាយ​ពន្យារ​កំណើត​បែប​វិទ្យាសាស្ត្រ​ដែល​ស្រី​ៗ​ភាគច្រើន​ដឹងមាន​ដូចជាស្រោម​អនាម័យ ​ថ្នាំ​លេប ថ្នាំ​ចាក់ កងដាក់​ក្រោមស្បែក កង​ដាក់​ក្នុង​ស្បូន ហើយ​បើ​និយាយ​ពី​វិធី​ពន្យារ​កំណើត​តាម​បែប​ធម្មជាតិ​វិញ មាន​ដូចជា ការ​ចាក់​ទឹក​ក្រៅ​ពាង ឬ​តាម​វដ្ដ​រដូវ​របស់​ស្ត្រី។

តែ​ក្រៅ​ពី​មធ្យោបាយ​ទាំងនោះ លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់ បាន​ឲ្យ​ដឹង​ថា កៅអៀក​ពន្យារកំណើត ក៏​ជា​មធ្យោបាយ​ល្អ​ដែរ ហើយ​វា​គ្មាន​ផល​រំខាន​អ្វី​ទាំងអស់​ពេល​រួម​ភេទ ព្រម​ទាំង​ធ្វើឲ្យ​ដៃគូ​ទាំងពីរ​មាន​អារម្មណ៍​មាន​ជិតស្និទ្ធ​គ្នា​ជាង​បណ្ដា​វិធី​ប៉ុន្មាន​មុខ​ខាង​លើ។ លោក​ស្រី​ក៏​បាន​បន្ថែម​ទៀត​ដែរ​ថា កៅអៀក​បិទ​ពន្យារ​កំណើត​នេះ មិន​ទាន់​មាន​ប្រើ​ទូលំទូលាយ​ទេ​នៅ​ស្រុក​យើង ប៉ុន្តែ​នៅ​ប៉ែក​អឺរ៉ុប គឺ​គេ​ប្រើ​វា​ច្រើន។ ចំណែក​មូលហេតុ​អាច​មកពី​កៅអៀក​បិទ​នេះ​មិន​ទាន់​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​សុខាភិបាល ឬ​ក្រសួង​ពាណិជ្ជកម្ម។

ចំពោះ​វិធី​ប្រើ​វិញ រឹតតែ​ងាយ​ស្រួល​ទៀត​ដោយ​គ្រាន់តែ​បិទ​កៅអៀក​ពន្យារ​កំណើត​នៅ​ត្រង់​ណា​មួយ​លើ​រាង​កាយ​ដូចជា ក្បាលពោះ ដើមដៃ ភ្លៅ ខ្នង ហើយ​បិទ​វា​នៅ​កន្លែង​ដែល​ស្ងួត ដោយ​ក្នុង​មួយ​ប្រអប់​មាន ៣ បន្ទះ ហើយ ១ បន្ទះ​បិទ​បាន​មួយ​សប្ដាហ៍ និង​ត្រូវ​ដូរ​បន្ទះ​ថ្មី​ម្ដង។ ក្នុង ១ ខែ​បិទ​តែ ៣ សប្ដាហ៍​ប៉ុណ្ណោះ ព្រោះ​ត្រូវ​ឈប់​បិទ​នៅ​សប្ដាហ៍​ទី ៤ ពេល​មក​រដូវ។

អត្ថបទពាក់ព័ន្ធ៖ នេះរបៀប​ពន្យារ​កំណើត​តាម​ប្រតិទិន ស្រីៗរដូវ​ទៀង ឬមិន​ទៀង ​អាច​អនុវត្ត​បាន

ពន្យារកំណើត

ចម្ងល់​សួរ​ថា តើ​វា​អាច​ពន្យារ​កំណើត​បាន​យ៉ាង​ម៉េច បើ​គ្រាន់តែ​បិទ​ជាប់​នឹង​ស្បែក​នោះ? លោក​ស្រី​បាន​ឲ្យ​ដឹង​ថា ក្នុង​កៅអៀក​មាន​ផ្ទុក​សារធាតុ Progestin និង Estrogen ដែល​អាច​ទប់​ស្កាត់​ការ​បង្ក​កំណើត​បាន។

វេជ្ជបណ្ឌិត ពឹង ជុតិមា ក៏​បាន​ពន្យល់​ដែរ​ថា ប្រសិទ្ធិភាព​របស់​មធ្យោបាយ​ពន្យារ​កំណើត​ដោយ​បិទ​កៅអៀក​នេះ​ខ្ពស់​ដូច​មធ្យោបាយ​ទូទៅ​ដែរ តែ​វា​មិន​អាច​ការពារ​ពី​ជំងឺ​កាមរោគ​ដូច​ស្រោម​អនាម័យ​ទេ ហើយ​ភាគ​គ្មាន​ផល​រំខាន​ក្រោយ​ពេល​ប្រើ​ទេ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Groupមិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Try Ravi កែសម្រួល​ចុងក្រោយ 17/09/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត