home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ពិតឬអត់? ប្រុសៗមាន​ទឹកកាមច្រើនឆាប់មានកូន​

ពិតឬអត់? ប្រុសៗមាន​ទឹកកាមច្រើនឆាប់មានកូន​

ប្រុសៗយើង​​មួយ​ចំនួន​អាច​នឹង​មាន​ចម្ងល់​ទៅ​នឹង​បរិមាណ​ទឹកកាម​របស់​ខ្លួន។ ប្រុសៗ​មួយ​ចំនួន​គិត​ថា​បរិមាណ​ទឹកកាម​កាន់តែ​ច្រើន​អាច​ជួយ​ដល់​លទ្ធភាព​បង្ក​កំណើត​កាន់តែ​ខ្ពស់។ តើ​នេះ​ជា​ការ​ពិត​ឬ​យ៉ាងណា?

នៅ​ពេល​ស​ប្រុស​យើង​​បញ្ចេញ​ទឹកកាម​ច្រើន​ជាង​ធម្មតា​ (ច្រើន​ជាង ៦,៣​មិល្លីលីត្រ) នៅ​ពេល​រួម​ភេទ​ម្ដងៗ​ នោះ​គឺ​មាន​ន័យ​ថា​​មាន​ទឹក​កាម​ច្រើន​ជ្រុល ​ដែល​ពាក្យបច្ចេកទេស​ហៅ​ថា Hyperspermia។ បញ្ហា​ទឹក​កាម​ច្រើននេះ គឺ​ជា​បញ្ហា​ដែល​កើត​មាន​កម្រ​ចំពោះ​មនុស្ស​ប្រុស ។ អាការៈ​នេះ​គឺ​មិន​មាន​បង្ក​ផល​អវិជ្ជមាន​ដល់​សុខភាព​បុរស​ទេ អាការៈ​នេះ​អាច​មាន​ផល​ប៉ះពាល់​ដល់​លទ្ធផល​បង្ក​កំណើត​របស់​មនុស្ស​ប្រុស តែ​ក៏​មិន​មែន​គ្រប់​ករណី​ដែរ​។ ប្រុសៗ​​​មួយ​ចំនួន​អាច​មាន​បរិមាណ​ទឹកកាម​ច្រើន​តែ​មាន​ចំនួន​មេ​ជីវិត​តិច​ជាង​ធម្មតា ហើយ​មនុស្ស​ប្រុស​ដែល​មាន​បរិមាណ​ទឹក​កាម​ច្រើន​ជាង​ធម្មតា​នេះ ក៏​ច្រើន​តែ​មាន​តម្រេក​ផ្លូវ​ភេទ​ច្រើន​ជាង​ធម្មតា​ដែរ។

អត្ថបទពាក់ព័ន្ធ:

មេជីវិតឈ្មោល២

អ្នកជំនាញ​ខ្លះ​អះអាងថា​បរិមាណទឹក​កាមជាមធ្យម​អាច​មាន​៣,៥មិល្លីលីត្រ ឬ១ភាគ៣ស្លាបព្រាតែ ហើយ​អ្នកមាន​បរិមាណទឹក​កាម​ច្រើនជាងនេះ​ មិន​ប្រាកដ​ថាមាន​មេជីវិត​ច្រើន​ដែរ​នោះទេ​។ ជា​ធម្មតា ចំនួន​មេ​ជីវិតឈ្មោល ​មាន​នៅ​ចន្លោះ​ពី​១៥​លាន​ទៅ​​​ច្រើន​ជាង​២០០​លាន​មេ​ជីវិត​ក្នុង​បរិមាណ​ទឹកកាម​មួយ​មិល្លីលីត្រ​។ ចំណែក​ឯ​ចំនួន​មេ​ជីវិត​ទាប​គឺ​មាន​តិច​ជាង​១៥​លាន​ក្នុង​ទឹកកាម​មួយ​មិល្លីលីត្រ ឬ​តិច​ជាង​៣៩លាន​ក្នុង​ពេល​បញ្ចេញ​ទឹកកាម​ម្ដង។ ដូច​នេះ​ហើយ ការ​ដែលមាន​ចំនួន​មេ​ជីវិត​ទាបទៅ​វិញ​ទេ ដែល​បន្ថយ​លទ្ធភាព​បង្ក​កំណើត​។ ​

យ៉ាងណាមិញ ប្រសិនជា​ប្រុសៗ​មាន​បរិមាណ​ទឹកកាម​ច្រើន​តែ​ចំនួន​មេ​ជីវិត​ធម្មតា​ អាការៈ​ទឹកកាម​ច្រើន​មិន​ប៉ះពាល់​លទ្ធភាព​បង្ក​កំណើត​ទេ ហើយទោះបី​ជា​មាន​មេ​ជីវិត​តិច​ មិន​មែន​មាន​ន័យ​ថា​មិន​អាច​បង្ក​កំណើត​បាន​ដែរ គឺ​​នៅ​តែ​អាច​បង្ក​កំណើត​បាន​គ្រាន់​តែ​ត្រូវ​ការ​ពេល​យូរ​ជាង​ធម្មតា។ ផល​វិបាក​នៃ​ការ​មាន​អាការៈ​នេះ​គឺ​អាច​បង្កើន​ហានិភ័យ​រលូត​កូន​ទៅ​លើ​ដៃគូ​បាន។

ចំណែកឯ​មូលហេតុ​បង្ក​អាការៈ hyperspermia មាន​រយៈពេល​យូរ​គឺ​មិន​ទាន់ដឹង​​ច្បាស់​នៅ​ឡើយ​ទេ។ ជាធម្មតា ប្រុសៗយើង​​អាច​នឹង​មាន​អាការៈនេះ​​រយៈពេល​ខ្លី​ប៉ុណ្ណោះ​​ និង​ត្រលប់​មក​ធម្មតាវិញ។ អ្នកវិទ្យសាស្ត្រ​មួយ​ចំនួន​ជឿថា​នេះ​អាច​មក​ពី​របប​អាហារ​ប្រចាំ​ថ្ងៃ និង​ទម្លាប់​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ដូចជា​ការញ៉ាំ​អាហារ​បំប៉ន​ដើម្បីជំនួយ​សរីរាង្គភេទ។ អ្នកស្រាវជ្រាវ​ផ្សេងទៀត​ជឿថា​មក​ពី​ការ​រលាក​នៅ​ក្រពេញ​ប្រូស្តាត​ដែល​បង្កើន​ការ​ផលិត​ទឹកកាម។ ទោះយ៉ាងណា​ទាំងនេះ​គ្រាន់ជា​ការ​សន្មត​​មិន​ទាន់​បាន​សិក្សា​លម្អិត​នោះទេ។

ប្រុសៗ​អាច​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ប្រសិនជា​មាន​ការ​បារម្ភ​ទៅ​លើ​បញ្ហា​នេះ ឬ​ព្យាយាម​យក​កូន​តែ​មិន​ទាន់​បាន​សម្រេច​ក្នុង​រយៈពេល​មួយ​ឆ្នាំ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.healthline.com/health/mens-health/hyperspermia

https://www.mayoclinic.org/diseases-conditions/low-sperm-count/diagnosis-treatment/drc-20374591#:~:text=Normal%20sperm%20densities%20range%20from,million%20sperm%20total%20per%20ejaculate.

https://www.medicalnewstoday.com/articles/hyperspermia#definition

https://www.menshealth.com/sex-women/a19694609/how-to-increase-semen/

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 09/07/2021
ត្រួតពិនិត្យដោយ គឹម កាណែល