
មូលហេតុធ្វើឲ្យបុរសគ្មានកូន
ប្រហែលជាពាក់កណ្ដាលនៃបញ្ហាគ្មានកូន គឺបណ្ដាលមកពីបុរស។ បុរសអារ អាចបណ្ដាលមកពីការផលិតមេជីវិតឈ្មោលបានតិចពេក មុខងារមេជីវិតឈ្មោលមានលក្ខណៈ មិនប្រក្រតី ឬមានស្ទះបំពង់មេជីវិត ដែលរារាំងដល់ការដឹកនាំមេជីវិតឈ្មោលចេញមកក្រៅបាន។ បញ្ហាសុខភាពរ៉ាំរ៉ៃ ការរងរបួស របៀបរស់នៅ និងកត្តាផ្សេងទៀតក៏អាចជះឥទ្ធិពលដល់ការមានកូនបានដែរ។
ការមិនអាចមានកូនបានអាចកើតចេញពីភាពតានតឹងក្នុងជីវិត ប៉ុន្តែបុរសមួយចំនួន អាចព្យាបាលបញ្ហានេះឲ្យជាសះស្បើយបាន។ មានកត្តាហានិភ័យមួយចំនួនទៀតត្រូវបានផ្សារភ្ជាប់ ទៅនឹងការគ្មានកូនលើបុរសរួមមាន៖
• ជក់បារី
• ប្រើប្រាស់គ្រឿងស្រវឹង
• ការប្រើថ្នាំញៀន
• ធាត់លើសទម្ងន់
• មានឆ្លងមេរោគកាលពីពេលមុន ឬក្នុងពេលបច្ចុប្បន្ន
• ប៉ះពាល់នឹងសារជាតិពុល
• ឡើងកម្ដៅខ្លាំងនៅតំបន់ពងស្វាស
• ធ្លាប់ធ្វើការវះកាត់ពន្យារកំណើត ក្រៀវ ឬធ្លាប់វះកាត់នៅពោះ ឬនៅអាងត្រគៀកកាលពីមុន
• ប្រវត្តិក្រុមគ្រួសារធ្លាប់មានបញ្ហានេះ
• មានជំងឺមួយចំនួនដូចជាដុំសាច់ និងជំងឺរ៉ាំរ៉ៃ
• ការប្រើប្រាស់ថ្នាំមួយចំនួន
• ទទួលការព្យាបាលនានាដូចជាវះកាត់ ឬប្រើប្រាស់កាំរស្មីវិទ្យុសកម្មសម្រាប់ការព្យាបាលជំងឺមហារីក
• អនុវត្តសកម្មភាពយូរៗមួយចំនួនដូចជាជិះកង់ ឬជិះសេះ ជាពិសេសនៅលើកៅអីដែលរឹង។