តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

វ័យកាន់តែជ្រេ រឿង​ផ្លូវភេទប្រុសៗពិតជាធ្លាក់ចុះបន្តិចហើយ តើដោះស្រាយ​បែបណា?​

    វ័យកាន់តែជ្រេ រឿង​ផ្លូវភេទប្រុសៗពិតជាធ្លាក់ចុះបន្តិចហើយ តើដោះស្រាយ​បែបណា?​

    ដូច​គ្នា​យើង​បាន​ដឹង​មក​ហើយ​ថា​ វ័យ​យើង​កាន់តែ​ចាស់​ រឿង​លើគ្រែ​របស់​យើង​ក៏​មិន​ដូច​កាល​នៅ​វ័យ​ជាង​២០​ឆ្នាំ​ដែរ តែ​នេះ​មិន​មែន​មាន​ន័យ​ថា​យើង​មិន​អាច​បំពេញ​ក្ដី​សុខ​ឲ្យ​ខ្លួន​ឯង​ និង​ដៃ​គូ​បាន​នោះ​ទេ​។

    មនុស្ស​វ័យ​ចំណាស់​ជា​ច្រើ​ន​នៅ​តែ​អាច​បន្ត​ភាព​ស្រណុក​សុខ​ស្រួល​រឿង​ផ្លូវ​ភេទ​របស់​ពួក​គាត់​បាន​ដដែល​ មាន​ខ្លះ​នៅ​បន្ត​រហូត​ដល់​វ័យ​៨០​ឆ្នាំ ឬ​លើស​នេះ​ក៏​មាន​។ ក្ដី​សុខ​ផ្លូវ​ភេទ​មិន​មែន​គ្រាន់តែ​ការ​បំពេញ​ឲ្យ​គ្នា​នោះ​ទេ តែ​នៅ​មាន​ចំណុច​មួយ​ចំនួន​ផ្សេង​ទៀត​ រួម​ទាំង​សុខភាព​ផ្លូវ​កាយ និង​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯ​ង​ក៏​រាប់​បញ្ចូល​ដែរ។

    . ប្រុសៗ​ដល់​វ័យ​កាន់​តែ​ចាស់​ប្រែ​ប្រួល​អ្វី​ខ្លះ?

    មនុស្ស​ប្រុស​យើង​កាល​ណា​វ័យ​កាន់តែ​ចាស់​ អ័រម៉ូន​តេស្តូតេរ៉ូន​ក៏​ធ្លាក់ចុះ និង​ការ​ធ្លាក់​ចុះសមត្ថ​ភាពផ្លូវ​ភេទ​​មួយ​ចំនួន​ក៏​កើត​មាន​ដែរ។ ការ​ប្រែ​ប្រួល​នេះ រួម​មាន៖

    • ត្រូវ​ការ​ពេល​ច្រើនជាង​មុន​ដើម្បី​ឲ្យ​លិង្គឡើង​រឹង ឬ​ដល់​ចំណុច​កំពូល

  • រយៈពេល​ដល់​ចំណុច​កំពូល​តិច​ជាង​មុន
  • មិន​សូវ​បាញ់ទឹកកាម​ខ្លាំងដូចមុន ឬ​មាន​តិច​ជាង​មុន
  • ត្រូវ​ការ​ពេល​យូរ​ជាងមុន​ ដើម្បី​ឲ្យ​លិង្គ​ឡើង​រឹងជាថ្មី​​
  • ការ​ជួប​ប្រ​ទះ​រឿង​ទាំងនេះ​អាច​ថា​ធ្វើ​ឲ្យ​យើង​ថប់បារម្ភ តែ​ត្រូវ​ចាំថា​យើង​ត្រូវ​តែ​សម្រប​ខ្លួន​ទៅ​តាម​ការ​ប្រែ​​ប្រួល​នេះ។​ បើ​យើង​សម្រប​ខ្លួន​បាន យើង​នឹង​នៅ​តែ​អាច​រក្សា​ភាព​ស្រណុក​សុខ​ស្រួល​ខាង​ផ្លូវ​ភេទ​របស់​យើង​បាន​ដដែល​។​

    . តិចនិក​មួយ​ចំនួន​សម្រាប់​ប្រុសៗ​វ័យ​ចំណាស់

    ពិត​ណាស់​ថា​សម្ម​ភាព​លើ​គ្រែ​របស់​យើង និង​ដៃគូ​ពិត​ជាមិន​ដូច​គ្នា​ទេ​ដល់​វ័យ​ចំណាស់​ហើយ​នៅ ប៉ុន្តែ​ភាព​ស្រើប​ស្រាល និង​អារម្មណ៍​នឹង​ដល់​រឿង​លើ​គ្រែ​គឺ​នៅ​តែ​មាន​។ ខាងក្រោម​ជា​តិច​និក​មួយ​ចំនួនជួយ​ឲ្យ​​ក្ដីសុខ​លើ​គ្រែនៅ​តែ​មាន​៖

    • និយាយ​ជាមួយ​ដៃគូ៖ វាជា​ការ​ពិបាក​មួយ​ពេល​ត្រូវ​និយាយ​ពី​រឿង​ផ្លូវ​ភេទ​ចំៗជាមួយ​ដៃគូ ប៉ុន្តែ​វា​ពិត​ជា​ចាំ​បាច់​ដែល​យើង​ត្រូវ​ហ៊ាន​និយាយ​ពី​តម្រូវការ ចំណង់​ និង​កង្វល់​ផ្សេង​ៗ​ទាក់​ទឹង​នឹង​រឿង​លើ​គ្រែនេះ​ដើម្បី​ឲ្យ​អ្នក​ទាំង​ពីរ​នៅ​តែ​អាចបន្ត​ក្ដី​សុខ និង​ភាព​ស្រើប​ស្រាល​បាន​។​
    • ពិភាក្សា​ជា​មួយ​គ្រូពេទ្យ៖ គ្រូ​ពេទ្យ​អាច​ជួយ​យើង​រក​វិធី​ដោះ​ស្រាយ​ពី​ផល​ប៉ះ​ពាល់​ដោយ​ការ​ប្រើ​ថ្នាំ ឬ​ការ​ព្យា​បាល​ណាមួយ​មក​លើ​ការ​មិន​អាច​ឡើង​រឹង​នៃ​លិង្គ​របស់​យើង​បាន។ បើ​យើង​កំពុង​ប្រើថ្នាំ ឬ​ព្យាបាលចំងឺ​ណា​មួយ ហើយ​ជួប​បញ្ហា​លិង្គ​មិ​ន​ឡើង​រឹង សូម​និយាយ​ជាមួយ​គ្រូ​ពេទ្យ​ដើម្បី​បាន​ដំណោះ​ស្រាយ​ល្អ​មួយ​។
    • មិន​ចាំ​បាច់តែ​រួមភេទ៖ ភាព​ស្រណុក​សុខ​ស្រួល​របស់​យើង​ ក្នុង​វ័យ​នេះ​មិន​មែន​សម្ដៅ​តែ​ដល់​ការ​រួម​ភេទ​នោះទេ ការ​ថើប ការ​បបោស​អង្អែល និង​ការ​ប៉ះ​ពាល់​ផ្សេងៗ​ទៀត សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​យើង និង​ដៃគូ​មាន​ភាព​ស្រើប​ស្រាល។ កុំ​ភ្លេច​និយាយ​ជាមួយ​ដៃគូ​ដោយ​បើក​ចំហ ដើម្បី​ក្ដី​សុខ​របស់​យើង និង​ដៃគូ។
    • បត់បែន​តាម​កាលៈទេសៈ៖ ការ​បត់​បែន​បន្តិច​បន្តួច​ក៏អាច​ជួយ​យើង​រឿង​លើ​គ្រែ​នេះ​បាន​ដែរ។ ដូច​ថា​យើង​អាច​ប្ដូរទម្លាប់​មានអីៗ​តែ​ពេល​យប់ មកពេលព្រឹក​វិញ បន្ទាប់ពី​យើង​បាន​គេង​ស្កប់​ស្កល់ និង​មាន​កម្លាំង​ពេញ​ខ្លួន ជាជាង​ចាំ​ដល់​ពេល​យប់ មកពី​​ធ្វើការ​ហត់​អស់កម្លាំង។ ពេលណា​យើង​គិត​ថា​ល្អ បង្កើត​ភាព​រ៉ូមែន​តិក​បាន យើង​គួរ​បង្កើត​វា​សម្រាប់​យើង និង​ដៃគូ ជា​ជាង​ចាំតែ​តាម​ម៉ោង​ពេល​។​
    • កុំ​ភ្លេច​ថែទាំសុខ​ភាព៖ មក​ដល់​ចំណុច​នេះ យើង​ត្រូវ​មាន​របប​អាហារ​ល្អ​ចំពោះ​សុខ​ភាព ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់ កុំ​ផឹក​គ្រឿង​ស្រវឹង​ច្រើនពេក ជា​ពិសេស​កុំ​ជក់​បារី​។

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    រយៈពេល​វដ្ដរដូវ

    (ថ្ងៃ)

    28

    វដ្ដរដូវ

    (ថ្ងៃ)

    7

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.mayoclinic.org/healthy-lifestyle/sexual-health/in-depth/senior-sex/art-20046465

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 19/10/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: