៣. គ្រឿងស្រវឹង
តើពេលផឹកស្រាក្រហមមួយកែវ ធ្វើឲ្យគ្នាយើងនឹកដល់រឿងរួមភេទ? មិនចម្លែកទេ អ្នកផ្សេងក៏អាចមានអារម្មណ៍បែបនេះដែរ។ ថ្វីបើគ្រឿងស្រវឹងអាចរំខានដល់សកម្មភាពលើគ្រែមែន តែវាក៏អាចដាស់អារម្មណ៍ឲ្យយើងពុះកញ្ជ្រោលបានដែរ។ ការសិក្សាមួយបានកត់សម្គាល់ថាគ្រឿងស្រវឹងមានឥទ្ធិពលលើចំណង់ផ្លូវភេទ អារម្មណ៍ស្រើបស្រាល និងភាពរីករាយ។
៤. វដ្ដរដូវ
សម្រាប់ស្រីៗវិញអារម្មណ៍ផ្លូវភេទ អាចកើតមានឡើងដោយសារការប្រែប្រួលអ័រម៉ូននៅក្នុងវដ្ដរដូវដែរ។ កម្រិតអ័រម៉ូនអឺស្រ្តូហ្សែន និងប្រូតេស្តូស្តេរ៉ូនប្រែប្រួល ក៏ធ្វើឲ្យចំណង់ផ្លូវភេទប្រែប្រួល ដោយអាចពេលខ្លះមានចំណង់ខ្លាំង និងពេលខ្លះមិនមានចំណង់ក៏មាន។ ស្រីៗអាចមានចំណង់ផ្លូវភេទខ្លាំងនៅថ្ងៃអាចបង្កកំណើតបានក្នុងវដ្ដរដូវរបស់ខ្លួន។ ការណ៍នេះមិនមែនអ្វីដែលត្រូវខ្មាសអៀននោះទេ តែវាបានបញ្ជាក់ថាស្រីៗយើងមានសុខភាពប្រព័ន្ធបន្តពូជល្អទៅវិញទេ។
៥. ទើបមានទំនាក់ទំនងថ្មីៗ
ជាការពិតណាស់ ការទើបមានទំនាក់ទំនងនឹងគ្នាថ្មីៗ ពិតជាធ្វើឲ្យយើងមានអារម្មណ៍រំភើប និងតែងមកជាមួយនឹងអារម្មណ៍ចង់រួមភេទជាមួយដៃគូដែរ។ ដូចគ្នាដែរ វានឹងកាន់តែងាយមានអារម្មណ៍ផ្លូវភេទនៅពេលដែលដៃគូទាំងពីរនៅជិតគ្នានៅពេលបន្តបន្ទាប់។
៦. មានផ្ទៃពោះ
ការមានផ្ទៃពោះអាចនឹងផ្ដល់នូវរឿងប្លែកៗដល់ស្រីៗគ្នាយើងដែរ ក្នុងនោះក៏អាចធ្វើឲ្យស្រីៗយើងខ្លះមានចំណង់ផ្លូវភេទខ្លាំងដែរ ដែលនេះ ក៏បណ្ដាលមកពីការប្រែប្រួលអ័រម៉ូនពេលមានផ្ទៃពោះនេះឯង។