និយាយរឿងស្រោមអនាម័យភ្លាម គ្នាយើងអាចដឹងឮច្រើនណាស់ហើយ សឹងតែថាខ្ជិលស្ដាប់ទៀតផង។ ប៉ុន្តែ សម័យនេះហើយ ក៏នៅតែមនុស្សមួយចំនួន មិនទាន់យល់ពីវិធីប្រើស្រោមនៅឡើយ។ ពេលខ្លះ ភ្លាត់មានផ្ទៃពោះទៀតផង។ បើប្រុសៗខិលៗមានស្រីក្រៅ បើប្រើមិនត្រឹមត្រូវទេ អាចឆ្លងរោគ តាមការរហែក បែកស្រោម ឬខុសច្ចេកទេស។
ស្រោមអនាម័យជាវិធីពន្យារកំណើត ការពារមេជីវិតឈ្មោល និងមេជីវិតញីកុំឲ្យជួបគ្នាដល់ ៩៨% និងការពារឆ្លងជំងឺកាមរោគ ដូចជា អេដស៍ ប្រមេះទឹកបាយ ស្វាយ និងជំងឺឆ្លងច្រើនទៀត។ ស្រោមអនាម័យមាន ២ ប្រភេទ គឺសម្រាប់ប្រុសៗ និងស្រីៗ។ បញ្ហា និងកំហុសដែលឧស្សាហ៍កើតពេលប្រើស្រោម មាន៖
១- ប្រើពីរជាន់
គេថា ប្រើស្រោមពីរជាន់អាចការពារបានល្អ។ តើពិតអត់? វាមិនពិតទេ ព្រោះវារឹបតឹងពេក ធ្វើឲ្យកកិតរលាកប្រដាប់ភេទខាងស្រីៗទៅវិញទេ។
២- ជិតចប់ទើបប្រើ
ប្រុសៗភាគច្រើនចូលចិត្តធម្មជាតិ ដែលភាសាអ្នកខិលៗហៅថា “លាត’” ហើយប្រើស្រោម ពេលជិតដល់កំពូលតែប៉ុណ្ណោះ។ ប៉ះផ្ទាល់រវាងប្រដាប់ភេទ អាចនាំឲ្យមានជំងឺកាមរោគ ឬមានផ្ទៃពោះ ហើយវាមិនមែនជាគំនិតល្អទេ។
៣- ពាក់ពេលនៅទន់
ពាក់ស្រោមទាំងអាអូនតូចមិនទាន់រឹង មិនល្អទេ វាអាចនឹងមិនរឹបត្រូវតាមរូបរាង អ៊ីចឹងហើយវាអាចលេចទឹកកាមពេលក្រោយ។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!
៤- ស្រោមផុតកំណត់
ត្រង់នេះ អាចកើតឡើង ដោយសារតក់ក្រហល់ពេក រត់ទិញស្រោម ភ្លេចមើលថ្ងៃផុតកំណត់។ បើហួសកំណត់ មិនគួរប្រើវាទេ ព្រោះកៅស៊ូអាចនឹងស្ងួតពេលប្រើ ឬគុណភាព និងទឹករំអិលក្នុងស្រោមខូចគុណភាព។ ក្រុមហ៊ុនផលិតក៏មិនឲ្យប្រើដែរ បើហួសកាលបរិច្ឆេទកំណត់។
៥- រើសទំហំមិនត្រូវ
ស្រោមលក់លើទីផ្សារមិនដូចគ្នាទាំងអស់ទេ។ ខ្នាត និងប្រភេទសំខានណាស់ រឹបពេក ធំជាងអាអូនតូចពេក មិនល្អទេ។ បើយកទំហំធំពេក ស្រោមអាចរបូត ឬរមួលចុះ បើតឹងពេកអាចរហែក។
៦- យកមកប្រើវិញ
យកស្រោមដែលប្រើហើយ ទៅលាងទឹក ហើយប្រើម្តងទៀត មិនល្អទេ។ កុំព្យាយាមសន្សំសំចៃពេក គួរត្រៀមមុន បើមានគម្រោងរួមភេទ។
៧- មិនប្រយ័ត្នពេលហែក
ការរហែកភាគច្រើនមិនមែនពេលប្រតិបត្តិការទេ គឺពេលរៀបពាក់ទៅវិញទេ អាចមកពីក្រចក របស់ស្រួចៗពេលហែកសម្បក។ បើប្រើវាមិនត្រឹមត្រូវ ឬទ្វារមាសដៃគូតូច ឬស្ងួតពេក ស្រោមអាចរហែក។
បើមានអារម្មណ៍ថាមិនស្រួល ឬប្លែក គួរពិនិត្យឲ្យច្បាស់ថាវាមិនរហែក។ ចំណុចខាងលើនេះជាកំហុសដែលឧស្សាហ៍ជួបប្រទះពេលប្រើស្រោមអនាម័យ អ៊ីចឹងគួរប្រយ័ត្នឲ្យមែនទែន ព្រោះបើភ្លាត់មួយចំនួន មិនអាចត្រឡប់ក្រោយបានទេ ដូចជាឆ្លងអេដស៍។
អត្ថបទគួរអាន៖
- ចំណង់ផ្លូវភេទស្រីៗឡើងខ្ពស់ អាចមកពីមូលហេតុទាំងនេះ
- តើការរួមភេទអាចដុតកាឡូរីបានច្រើនដូចការហាត់ប្រាណដែរ ឬអត់?
- “រួមភេទតាមមាត់” មានគុណវិបត្តិ ក៏មានគុណសម្បត្តិដែរ
- អាថ៌កំបាំងទាំង ៦ ជួយជីវិតផ្លូវភេទកាន់តែប្រសើរ
- ប្រុសៗប្រយ័ត្នផង! មិនចង់អសមត្ថភាពផ្លូវភេទ កុំឲ្យកើតជំងឺនេះ
[embed-health-tool-ovulation]