បើមានបញ្ហាឈឺត្រគាក ច្បាស់ជាប៉ះពាល់អារម្មណ៍រួមភេទ។ “Hello គ្រូពេទ្យ” នឹងប្រាប់វិធីសាស្ត្រខ្លះៗ ជួយគ្នាយើងអាចបើកឈុតឆាកប្រយុទ្ធបាន ទោះជាឈឺត្រគាកក៏ដោយ។
តាមដានវដ្ដរដូវ
ប្រាកដហើយថា អ្នកចង់ចាកចេញ?
បើមានបញ្ហាឈឺត្រគាក ច្បាស់ជាប៉ះពាល់អារម្មណ៍រួមភេទ។ “Hello គ្រូពេទ្យ” នឹងប្រាប់វិធីសាស្ត្រខ្លះៗ ជួយគ្នាយើងអាចបើកឈុតឆាកប្រយុទ្ធបាន ទោះជាឈឺត្រគាកក៏ដោយ។
១- ឈឺត្រគាក និងការរួមភេទ
ជាភាសាបច្ចេកទេស ហៅថា Coxalgia សំដៅលើអាការៈឈឺត្រគាក ដែលជាមូលហេតុចម្បងមួយ ប៉ះពាល់ជីវិតរស់នៅប្រចាំថ្ងៃ។ ក្រៅពីឈឺនៅពេលដើរ ឬអង្គុយ ក្រោកឈរ បញ្ហានេះក៏អាចធ្វើឲ្យប៉ះពាល់ដល់ជីវិតផ្លូវភេទដូចគ្នា។
ទាំងស្រី ទាំងប្រុស មានបញ្ហាឈឺត្រគាក ភាគច្រើនបណ្ដាលមកពីជំងឺរលាកឆ្អឹង និងសន្លាក់ ហើយខ្លះទៀត អាចទាក់ទងជាមួយការឈឺចាប់នៅត្រង់ក្រលៀន ឈឺនៅតំបន់ត្រគាក ឈឺចាក់ចុះពីភ្លៅមកក្រោម ឈឺនៅតំបន់គូទ ឬឈឺចាក់ចូលក្នុងជង្គង់ជាដើម។ បើយើងមានការឈឺចាប់ពេញមួយថ្ងៃ ច្បាស់ជាអស់កម្លាំង អស់អារម្មណ៍ លែងចង់ធ្វើរឿងក្តៅសាច់ជាមួយដៃគូមិនខាន។
២- ដំណោះស្រាយ
ស្រីៗមានបញ្ហាឈឺត្រគាក មិនមានអារម្មណ៍ល្អពេលរួមភេទឡើយ ព្រោះរួមភេទម្តងៗ មានកម្លាំងសង្កត់ខ្លាំងនៅលើត្រគាកតែម្តង។ ដើម្បីរួមភេទបានអំឡុងពេលកំពុងឈឺត្រគាក អាចធ្វើតាមវិធីខាងក្រោមនេះ៖
– ចេះកត់សម្គាល់ថា ពេលយើងកំពុងរួមភេទ មានក្បាច់ណាមួយជួយបន្ធូរការឈឺចាប់។ មានក្បាច់មួយចំនួន មិនសូវធ្វើឲ្យឈឺចាប់ ដោយសារក្បាច់ទាំងនោះ មិនសូវប្រើត្រគាក ឬដាក់សម្ពាធលើត្រគាកយើង
– សម្រាប់ស្រីៗ មិនត្រូវប្រើក្បាច់ណាតម្រូវឲ្យយើងខ្វែងជើង ឬកន្ធែកជើងខ្លាំងពេកទេ
– គួរមានខ្នើយមកកល់ ឬប្រើកន្សែងបត់ឲ្យក្រាស់ក្រាលក្រោមចង្កេះ ធ្វើបែបនេះអាចជួយមិនសូវឈឺចាប់បាន។
អត្ថបទពាក់ព័ន្ធ៖
៣- ក្បាច់ពិសេសៗគួរសាកល្បង ពេលឈឺត្រគាក
ដើម្បីកំណត់ក្បាច់ណាមួយល្អប្រើ ពេលនេះយើងសន្មតយកថា ខាងស្រីជាអ្នកមានបញ្ហាឈឺត្រគាក ព្រោះបើឈឺត្រគាកជាភាគីខាងប្រុស ការជ្រើសរើសក្បាច់អាចនឹងងាយស្រួលជាងនេះ។
– ក្បាច់ទី១៖ ក្បាច់នេះ តម្រូវឲ្យខាងស្រីគេងលើគ្រែ ហើយខាងប្រុសនៅពីលើ (ក្បាច់ដូនតា) តែត្រូវយកខ្នើយមកកល់ក្រោមត្រគាក និងជង្គង់ខាងស្រី។
– ក្បាច់ទី២៖ ក្បាច់នេះ ក៏ស្រដៀងគ្នានឹងក្បាច់ទី១ ដែរ ខាងស្រីនៅតែត្រូវប្រើខ្នើយយកមកកល់ដដែល គ្រាន់តែតម្រូវឲ្យខាងប្រុសកន្ធែកជើងឲ្យធំ កន្ធែកចេញទៅក្រៅជើងខាងស្រី។
– ក្បាច់ទី៣៖ ក្បាច់នេះ តម្រូវឲ្យទាំងពីរនាក់គេងផ្អៀង ខាងស្រីគេងពីមុខ ខាងប្រុសនៅពីក្រោយ។ ធ្វើបែបនេះ អាចជួយកាត់បន្ថយការប្រើត្រគាកខ្លាំងសម្រាប់ទាំងសងខាង។
– ក្បាច់ទី ៤៖ បើឈឺត្រគាកខ្លាំង មិនអាចលើកជើងឲ្យត្រង់ ឬបត់ត្រគាកបានទេ អាចគេងខិតមករកចុងគ្រែ ឯខាងប្រុសលើកជើងខាងស្រីឡើងលើ រួចឈរចាត់ការនៅចុងគ្រែនោះតែម្ដង។
– ក្បាច់ទី៥៖ ប្រើគ្រឿងសង្ហារឹមនៅក្បែរៗយើង ដើម្បីជួយទប់លំនឹង។ អាចលុតជង្គង់ចុះ ឬឈរកាន់គ្រឿងសង្ហារឹមទាំងនោះ ដើម្បីទប់លំនឹងខាងលើ ជួយកាត់បន្ថយការឈឺចាប់។
បើយើងសាកក្បាច់ទាំងនោះហើយ ប៉ុន្តែត្រគាកនៅតែឈឺខ្លាំងដដែល គួរទៅជួបជាមួយគ្រូពេទ្យ ដើម្បីរកវិធីកាត់បន្ថយអាការៈឈឺចាប់។ ថ្នាំល្អសម្រាប់បំបាត់ការឈឺតាមសន្លាក់ មានពពួកថ្នាំ NSAIDs។
តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត
តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត
រយៈពេលវដ្ដរដូវ
(ថ្ងៃ)
វដ្ដរដូវ
(ថ្ងៃ)
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hip Pain and Sex: Staying Intimate. http://www.everydayhealth.com/hip-pain/hip-pain-and-sex.aspx. Accessed May 31, 2017.
Do YOU suffer from hip arthritis? Expert advice on sex and a how-to on popular positions. http://www.express.co.uk/life-style/health/588301/Sex-positions-hip-arthritis-sexual-partner-disability. Accessed May 31, 2017.