តាមដានវដ្ដរដូវ
ប្រាកដហើយថា អ្នកចង់ចាកចេញ?
ថ្ងៃនេះ សុំនិយាយរឿងបច្ចេកទេសរួមភេទបន្តិច! ការពិតទៅ បច្ចេកទេសររួមភេទមានច្រើន អាស្រ័យលើដៃគូចង់ផ្លាស់ប្ដូរបរិយាកាសលើគ្រែប៉ុនណា ខណៈការរួមភេទតាមមាត់ ក៏ពេញនិយមដែរ។ មិនថាយើងចូលចិត្តរួមភេទបែបនេះ ឬមិនធ្លាប់ទេ “Hello គ្រូពេទ្យ” មានរឿងចង់ប្រាប់គ្នាយើងពាក់ព័ន្ធរឿងរួមភេទតាមមាត់ ព្រោះអាចជួយការពារយើងពីជំងឺកាមរោគជាច្រើន។
ទោះបីរួមភេទតាមមាត់ មិនអាចធ្វើឲ្យភាគីខាងស្រីមានផ្ទៃពោះក៏ពិតមែន ប៉ុន្តែរួមភេទបែបនេះ អាចបណ្តាលឲ្យយើងប្រឈមជាមួយជំងឺកាមរោគជាច្រើន ដូចជា ជំងឺរើម (Herpes) ប្រមេះទឹកបាយ (Gonorrhea) និងជំងឺស្វាយ (Syphilis) ដែលកើតមានញឹកញាប់ជាងគេ តាមរយៈការរួមភេទតាមមាត់។ នៅមានមេរោគមួយចំនួនទៀត អាចឆ្លងតាមការរួមភេទតាមមាត់ រួមមាន ជំងឺប្រមេះទឹកថ្លា (Chlamydia) អេដស៍ រលាកថ្លើមប្រភេទ A ប្រភេទ B និងប្រភេទ C ជំងឺសិរមាន់ ឆ្លងចៃនៅលើថ្ងាស ជាដើម។
រួមភេទតាមមាត់ អាចធ្វើឲ្យយើងប្រឈមខ្ពស់ឆ្លងមេរោគកាមរោគ ជាងការរួមភេទធម្មតា ព្រោះតែយើងបានប៉ះផ្ទាល់ជាមួយទឹករម្អិលចេញពីប្រដាប់ភេទដៃគូយើង ពិសេសពេលមានដាច់រលាត់ មានឈឺ ឬដំបៅក្នុងមាត់ សុទ្ធតែអាចប្រឈមខ្ពស់ឆ្លងមេរោគកាមរោគទាំងអស់នោះ។
ក្នុងករណីយើងសង្ស័យថា អាចឆ្លងមេរោគកាមរោគពីដៃគូ គួរប្រញាប់ទៅជួបគ្រូពេទ្យ ឬពិភាក្សាជាមួយគ្រូពេទ្យផ្នែកកាមរោគ ដើម្បីពិនិត្យមើលឲ្យបានត្រឹមត្រូវ។
ការពិតទៅ រួមភេទតាមមាត់មិនមែនមូលហេតុធ្វើឲ្យយើងកើតមហារីកនោះទេ ប៉ុន្តែមេរោគ Human Papillomavirus (HPV) អាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរួមភេទ ទោះបីជារួមភេទតាមមាត់ក៏ដោយ។
មានមេរោគ HPV ច្បាស់លាស់មួយចំនួន ត្រូវបានគ្រូពេទ្យបានរកឃើញថា អាចបង្កឲ្យកើតជំងឺមហារីកនៅបំពង់អាហារខាងលើ និងនៅក្រពេញអាមីដាល់ (សាច់បំពង់ក)។ ទំនាក់ទំនងរវាងមេរោគ HPV ជាមួយ មហារីកបំពង់អាហារ ត្រូវបានគេរកឃើញនៅអំឡុងឆ្នាំ ១៩៨០ និងនៅដើមឆ្នាំ ១៩៩០។
ការសិក្សារបស់កាសែតវេជ្ជសាស្ត្រ New England Journal of Medicine កាលពីឆ្នាំ ២០០៧ បង្ហាញថា រួមភេទតាមមាត់កាន់តែច្រើន អត្រាកើតជំងឺ មហារីកបំពង់អាហារ កាន់តែខ្ពស់។ DNA មេរោគ HPV ប្រភេទទី ១៦ ជាភ្នាក់ងារបង្កឲ្យកើតមហារីកបំពង់អាហារ ចំពោះគ្នាយើងមានដៃគូររួមភេទតាមមាត់ច្រើន ហើយមេរោគនេះ ក៏មិនរើសអើងភេទនោះដែល អាចកើតទាំងស្រីៗ ទាំងប្រុសៗ។
អត្ថបទពាក់ព័ន្ធ៖
រឿងសំខាន់បំផុតយើងត្រូវដឹង ខ្លួនយើងផ្ទាល់ ឬដៃគូ មានផ្ទុកមេរោគកាមរោគ ឬអត់ ហើយគួរព្យាយាមកុំរួមភេទតាមមាត់អី។ យ៉ាងណា បើមិនអាចចៀសបាន គួរប្រើវិធីការពារមួយចំនួន ដើម្បីសុវត្ថិភាព ដូចជា៖
– ពេលរួមភេទតាមមាត់ជាមួយដៃគូជាមនុស្សប្រុស រឿងប្រើប្រាស់ស្រោមអនាម័យ អាចជួយកាត់បន្ថយអត្រាកើតជំងឺកាមរោគបាន។ ក្នុងករណីស្រោមអនាម័យធម្មតាមិនផ្តល់ភាគងាយស្រួល យើងអាចប្រើស្រោមមានរសជាតិ និងក្លិនយើងចូលចិត្ត។
– ពេលរួមភេទតាមមាត់ជាមួយដៃគូមនុស្សស្រី ឬរួមភេទតាមមាត់នៅរន្ធគូទ គួរប្រើកម្រាលប្លាស្ទិកការពារ។ ប្លាស្ទិកនោះមានរាងតូច ស្តើងរាងជាការ៉េ អាចធ្វើជារនាំងការពាររវាងទ្វារមាស និងរន្ធគូទ ក៏ដូចជាមាត់របស់យើង។ លើសពីនេះ ក៏អាចការពារករណីឆ្លងមេរោគកាមរោគបានដូចគ្នា។
– មិនត្រូវរួមភេទតាមមាត់ជាដាច់ខាត បើមានដាច់រលាត់ ឬដំបៅលើស្បែកក្នុងមាត់ ឬនៅលើប្រដាប់ភេទ។
– មិនត្រូវដុសធ្មេញ ឬប្រើខ្សែអំបោះសម្អាតធ្មេញមុនពេលរួមភេទតាមមាត់ជាដាច់ខាត ព្រោះធ្វើបែបនេះអាច នាំឲ្យអញ្ចាញធ្មេញដាច់រលាត់បាន ឬត្រូវចាំយ៉ាងហោចណាស់ ៣០នាទី ក្រោយដុសធ្មេញរួច ឬអាចប្រើទឹកថ្នាំខ្ពុលមាត់ជំនួសវិញ កាន់តែប្រសើរ។
តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត
តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត
រយៈពេលវដ្ដរដូវ
(ថ្ងៃ)
វដ្ដរដូវ
(ថ្ងៃ)
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
What is oral sex? http://www.nhs.uk/chq/pages/1685.aspx?categoryid=118. Accessed May 15, 2017.
4 Things You Didn’t Know About Oral Sex. http://www.webmd.com/sex-relationships/features/4-things-you-didnt-know-about-oral-sex#1. Accessed May 15, 2017.