home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

អាថ៌កំបាំង​កន្លែង​សម្ងាត់ ស្រីៗ​ខ្លួន​ឯង​​ភាគ​ច្រើន​អត់​ដឹង

អាថ៌កំបាំង​កន្លែង​សម្ងាត់ ស្រីៗ​ខ្លួន​ឯង​​ភាគ​ច្រើន​អត់​ដឹង

កន្លង​មក​ ធ្លាប់មាន​ការជជែកពី ​អាថ៌កំបាំង​ទាំង​ប្រាំរបស់អាអូន​តូច​ប្រុសៗ ឲ្យ​គ្នា​យើង​ដឹង​អស់​ហើយ។ លើកនេះ យើងនឹងបង្ហាញ​ពី​អាថ៌កំបាំង​ទាំង​ ៥​ ​របស់​កន្លែង​សម្ងាត់​ស្រីៗ​វិញ​ម្តង ​ដើម្បី​ដំណេះ​ដឹង​សុខភាព​យើង​ទាំង​អស់​គ្នា​។ ទ្វារមាស គឺ​ជា​ផ្នែក​មួយ​នៃ​រាងកាយ ដែល​ស្រីៗ​គ្នា​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​បំផុត។ អវយវៈ​នេះ អាច​យឺត​បាន​រហូត​ដល់​ទៅ ២០០% អំឡុង​ពេល​រួម​ភេទ។

១- ហាត់​ប្រាណ​ល្អ​ចំពោះ​ទ្វារមាស

ហាត់​ប្រាណ មាន​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាពរាងកាយ ហើយ​នៅ​ពេល​សាច់​ដុំ​អាង​ត្រគាក​ធ្វើ​ចលនា​បាន​ល្អ គឺ​ជួយ​ឲ្យ​ទ្វារ​មាស​មាន​ភាព​រលាស់ និង​តឹង​ណែន​ល្អ​ផង​ដែរ។

ស្រីៗ​អាច​អនុវត្ត​វិធី​ហាត់​ប្រាណ​ ដូច​ជា ប្រឹង​ខ្ជឹប​ទ្វារមាស រួច​ទប់​ឲ្យ​បាន​ ១០​ វិនាទី វា​ដូច​ទៅ​នឹង​ពេល​កំពុង​ប្រឹង​ទប់​នោម​អ៊ីចឹង​ដែរ។ ធ្វើ​បែប​នេះ ១០-២០ ដង និង ២ ដង/​ថ្ងៃ។ ​ហាត់​បែប​នេះ អាច​ធ្វើ​ឲ្យ​សរីរាង្គ​អវយវៈ​ភេទ​សំខាន់​មួយ​នេះ តឹង​ណែន​ល្អ អាច​ទទួល​បាន​លទ្ធផល​ជា​ទី​គាប់​ចិត្ត ត្រឹម​រយៈពេល ១ ខែ។

២- ភាព​​យឺត​ដូច​កៅស៊ូ​ដ៏​អស្ចារ្យ​របស់​ទ្វារមាស

ទ្វារ​មាស​អាច​ទទួល​យក​នូវ​ទំហំ​លិង្គ​ដ៏​ធំ​បាន នៅ​តែ​អាច​ត្រលប់​មក​សភាព​ដើម​វិញ ដែល​ជា​រឿង​ធម្មតា​យើង​សុទ្ធ​តែ​ដឹង។ ហេតុ​នេះ ស្រីៗ​មិន​គួរ​បារម្ភ អា​អូន​តូច​ប្រុសៗ អាច​ធ្វើ​ឲ្យ​ខូច​រូប​រាង​កន្លែង​សម្ងាត់​យើង​នោះ​ឡើយ។ តែយ៉ាង​ណា បើ​យោង​ទៅ​តាម​ម៉ាក់ៗ​មួយ​ចំនួន ក្រោយ​​សម្រាលកូន​រួច ភាព​រលាស់​របស់​ទ្វារមាស គ្មាន​ភាព​តឹង​ណែន​ដូច​ពេល​មិន​ទាន់​មាន​សម្រាល​នោះ​ទេ ហើយ​រឿង​នេះ គឺ​អាស្រ័យ​លើ​បទ​ពិសោធ​មនុស្ស​ម្នាក់ៗ​តែ​ប៉ុណ្ណោះ។

អត្ថបទ​ពាក់ព័ន្ធ៖

៣- បម្រែ​បម្រួល​ពេល​មក​រដូវ

អំឡុង​ពេល​មក​រដូវ ក្លិន​ចេញ​ពី​ទ្វារមាស អាច​ធុំ​ផ្អូម​ៗ​បន្តិច ដោយ​សារ​តែ​ជាតិ​អាស៊ីដ​ឡើង​ខ្ពស់ ដែល​ជា​សារធាតុ​រម្អិល​​ពី​ធម្មជាតិ​របស់​ស្រីៗ។ អាច​មាន​ក្លិន​ខុសៗ​​គ្នា ទៅ​តាម​គ្នា​យើង​ម្នាក់ៗ ប៉ុន្តែ​បើ​ចាប់​ផ្ដើម​មាន​ក្លិន​ខ្លាំង ឬ​ស្អុយ​នោះ គួរ​ទៅ​រក​គ្រូពេទ្យ​ជា​បន្ទាន់ ព្រោះ​វា​អាច​សញ្ញា​ឆ្លង​រោគ​ក៏​ថា​បាន។

ចំណែក​ពេល​អូវែ​បញ្ចេញ​ពង​វិញ រាងកាយ​ស្រីៗ អាច​ផលិត​រម្អិល​បាន​ទៅ​ដល់ ២ ដង​ឯណោះ បើ​ប្រៀប​ធៀប​នឹង​ពេល​ធម្មតា។ បម្រែ​បម្រួល​នេះ ដើម្បី​សម្រួល​ដល់​ការ​ជ្រាប​ចូល​របស់​មេ​ជីវិត​ឈ្មោល​ទៅ​បង្ក​កំណើត។ ទឹក​រម្អិល​ស្រី​អំឡុង​ពេល​ធ្លាក់​មេជីវិត​ញី មាន​ក្លិន​តិច​តួច និង​សណ្ឋាន​ថ្លា​ដូច​ទឹក។ តែ​យ៉ាង​ណា បើ​មាន​ក្លិន​ស្អុយ រមាស់ និង​ឡើង​ល្អក់​ខ្លាំង​នៅ​លើ​សំឡី​អនាម័យ ស្រីៗ​គួរ​ទៅ​ពិនិត្យ​រោគ​ស្ត្រី​ជា​បន្ទាន់។

អាថ៌កំបាំងកន្លែង​សម្ងាត់ស្រីៗ Hello គ្រូពពេទ្

៤- សិរ​លើ​ទ្វារមាស​សម្បូរ​សរសៃ​ញាណជាង​លិង្គ​​ប្រុសៗ

សរីរាង្គ​នេះ មាន​តួនាទី​ជួយ​ឲ្យ​ស្រីៗ អាច​ឈាន​ដល់​ចំណុច​កំពូល​អំឡុង​ពេល​រួម​ភេទ។ បើ​ប្រៀប​ធៀប​ទៅ​នឹង​សរីរាង្គ​ដទៃ​ទៀត សិរ​លើ​យោនី មាន​សរសៃ​ញាណ​រហូត​ដល់ ៨.០០០ ឯ​ណោះ ច្រើន​ជាង​សរីរាង្គ​ផ្សេងៗ​ក្នុង​រាង​កាយ​ទាំង​មូល ខណៈ​លិង្គ​ប្រុសៗ មានសរសៃញាណ​ត្រឹម​តែ ៤.០០០ ប៉ុណ្ណោះ។ នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា​ ស្រី​អាច​ទទួល​អារម្មណ៍​ស្រណុក​សុខ​ស្រួល ច្រើន​ជាង​ប្រុសៗ​ទៅ​ទៀត។

៥- ទ្វារមាស​អាច​សម្អាត​ដោយ​ខ្លួន​ឯង

ទឹក​រម្អិល​ក្នុង​ទ្វារមាស មាន​មុខងារ​ធម្មជាតិ​មួយ គឺ​សម្រាប់​បោស​សម្អាត​កាក​សំណល់ ក៏​ដូច​ជា​បាក់តេរី និង​សារធាតុ​រាវ​ផ្សេងៗ​ពី​ភ្នាស​ទ្វារមាស។ ដូច​នេះ​ ស្រីៗ​មិន​គួរ​ប្រើ​ផលិតផល​ជំនួយ ដើម្បី​សម្អាត​សរីរាង្គ​មួយ​នេះ​ទេ។ អ្នក​ជំនាញណែនាំ​ឲ្យ​ប្រើ​សាប៊ូ​ដុំ​ដើម្បី​លាង​ផ្នែក​ខាង​ក្រៅ​បាន​ហើយ។

ទាំង ​៥ ​ចំណុច​ខាង​លើ​នេះ គឺ​សំខាន់​ណាស់ ស្រីៗ​គ្រប់​គ្នា​គួរ​យល់​ដឹង​ហើយ ហើយ​ចាំ​ថា ត្រូវ​រក្សា​អនាម័យ និង​ថែទាំ​សុខភាព​សរីរាង្គ​មួយ​នេះ​ឲ្យ​បាន​ល្អ ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មាន​ក្លិន​មិន​ល្អ ដើម្បី​រក្សា​ភាព​តឹង​ណែន​របស់​វា ព្រោះ​ថា​អាច​ផ្ដល់​ឲ្យ​មក​វិញ​នូវ​ក្ដី​សុខ​ដែល​យើង​ប៉ង​ប្រាថ្នា។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Everything You Need to Know About Your Vagina http://www.cosmopolitan.com/health-fitness/advice/a3182/vagina-facts-0110/ acessed March 26, 2017

7 Weird Things You Didn’t Know About Your Vagina (But Definitely Should!) http://www.prevention.com/sex/facts-about-your-vagina acessed March 26, 2017

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ យ៉ានណែត ដាញែល កែសម្រួល​ចុងក្រោយ 30/12/2020
ត្រួតពិនិត្យដោយ គឹម កាណែល
x