ដំណោះស្រាយល្អបំផុតនោះ ត្រូវនៅចំណុចកណ្ដាល អាចប្រកែកគ្នានៅពេលមានការយល់ច្រឡំ និងត្រូវរក្សាសន្តិភាពពេលចាំបាច់។

អត្ថបទពាក់ព័ន្ធ៖
- “អាពាហ៍ពិពាហ៍” ជួយឲ្យជីវិតសប្បាយរីករាយ ពិតមែនអត់?
- ១៥ ចំណុច អាចធ្វើឲ្យជីវិតយើងធ្លាក់ក្នុងភាពខ្មៅងងឹត
៤- បញ្ហាលុយកាក់
ឈ្លោះគ្នាដោយសាររឿងលុយ ជាមូលហេតុចម្បងមួយធ្វើឲ្យប្ដីប្រពន្ធបែកបាក់។ នៅពេលមានទំនាស់រឿងលុយ ប្ដីប្រពន្ធចូលចិត្ដប្រើពាក្យសម្ដីអាក្រក់ ហើយជាលទ្ធផល ភាគីទាំងសងខាងនឹងទទួលរងការឈឺចាប់ ដែលមិនងាយនឹងជាសះស្បើយ។
៥- វត្តមានជនទី៣
យើងត្រូវប្រកាន់ភ្ជាប់ថា ប្ដី ឬប្រពន្ធយើង គឺជាមនុស្សសំខាន់ មនុស្សទី ១ ដែលយើងត្រូវគិតដល់មុនគេ។ មិនថាយើងជិតស្និទ្ធជាមួយមិត្តភក្តិ បងប្អូនបង្កើត ឬកូនៗខ្លាំងយ៉ាងណា ត្រូវតែចេះបែងចែក ដើម្បីកុំឲ្យមានបញ្ហាកើតឡើង រវាងទំនាក់ទំនងប្តីប្រពន្ធយើង។
៦- រអ៊ូរទាំរឿងតូចតាច
បើយើងចូលចិត្តរអ៊ូរទាំច្រើន សូម្បីតែរឿងតូចតាច ឬមិនពេញចិត្តអ្វីមួយនៅក្នុងផ្ទះ ក៏អាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ប្ដី ឬប្រពន្ធយើងដូចគ្នា។
៧- ញៀនអ្វីមួយ
សួរខ្លួនឯងមើល កំពុងតែជក់លេង Facebook លេងហ្គេម ឬញៀនស្រា ល្បែង ដែរអត់? បើយើងភ្លេចខ្លួន ហើយឲ្យទម្លាប់ទាំងអស់នេះជ្រៀតចូលក្នុងជីវិតរស់នៅប្រចាំថ្ងៃបាន មានន័យថា យើងបានបង្កើតគម្លាតរវាងខ្លួនឯងជាមួយប្ដី ឬប្រពន្ធយើងហើយ។
៨- សម្រេចចិត្ដលើអ្វីមួយរឿងដោយឯកតោភាគី
ត្រូវចាំថា ទោះមិនមានរឿងអ្វីកើតឡើងក៏ដោយ មិនត្រូវធ្វើការសម្រេចចិត្តដោយខ្លួនឯងទេ ត្រូវតែពិភាក្សាជាមួយប្តី ឬប្រពន្ធយើងឲ្យបានគ្រប់ជ្រុងជ្រោយ មុនធ្វើការសម្រេចចិត្តលើរឿងធំអ្វីមួយ ដើម្បីចៀសវាងរាល់ជម្លោ អាចកើតមាននៅថ្ងៃមុខ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា ធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕