១- ដោះស្រាយបញ្ហាផ្លូវអារម្មណ៍
ចំណង់ផ្លូវភេទគ្មានថ្ងៃអាចកើនឡើងបានឡើយ បើយើងមិនដោះស្រាយបញ្ហាទាក់ទងផ្លូវភេទ ឲ្យបានរួចរាល់ទេនោះ។ មិនថាយើងធ្លាប់មានរឿងមិនល្អក្នុងទាក់ទងជាមួយផ្លូវភេទកាលពីមុន ឬមានបញ្ហាអំឡុងរួមភេទជាមួយដៃគូ ក៏ដូចជាមានបញ្ហាណាមួយជាមួយសមាជិកគ្រួសារ ប៉ាម៉ាក់ ឬមនុស្សជុំវិញខ្លួន ដែលអាចធ្វើឲ្យយើងគិតថា រួមភេទ មិនមែនជារឿងសំខាន់ក្នុងជីវិតនោះ បញ្ហាទាំងនោះ នឹងក្លាយជាកត្តារារាំងអារម្មណ៍ផ្លូវភេទយើងមិនខាន។
មិនថាយើងស្វែងរកដំណោះសា្រយតាមអ៊ីនធឺណិត ទៅជួបពេទ្យជំនាញ ឬពិគ្រោះជាមួយអ្នកឯកទេស នោះទេ ក៏ដូចជាបើកចិត្តទទួលស្គាល់ពីបញ្ហារារាំងកត្តាផ្លូវភេទរបស់យើង ដែលទាំងអស់នេះ គឺជាវិធីសាស្ត្រដំបូង ធ្វើឲ្យយើងមានចំណង់រួមភេទជាមួយដៃគូ ប្តីប្រពន្ធ ឡើងវិញបាន។
២- ហាត់ប្រាណ
យើងត្រូវចាប់ផ្ដើមធ្វើចលនា ហាត់ប្រាណ ដូចជា ដើរជុំវិញផ្ទះ ទៅកន្លែងម៉ាស្សា ឬអាចសម្រេចកាមដោយខ្លួនឯង ឲ្យបានញឹកញាប់។ មួយទៀត អាចងូតទឹកឲ្យបានច្រើនដង ធ្វើបែបនេះ យើងនឹងមានអារម្មណ៍ល្អ នៅពេលទឹកបាញ់ប៉ះដងខ្លួនយើង។