backup og meta

អត់សូវមានកម្លាំងពេលរួមភេទ សាកតិចនិកហាត់ប្រាណទាំងនេះលមើល៍!

អត់សូវមានកម្លាំងពេលរួមភេទ សាកតិចនិកហាត់ប្រាណទាំងនេះលមើល៍!

មាន​សុខភាព​ល្អ អារឿងលើ​គ្រែ​ក៏​ខ្លាំង​ទៅ​តាម​នឹង​​ដែរ បើ​រាងកាយ​ខ្វះ​ថាមពល កុំ​ថាឡើយចង់​បើក​ប្រតិបត្តិការ​ក្តៅ​សាច់នោះ សូម្បី​តែ​អារម្មណ៍​ក៏​គ្មានផង ពិសេស​ប្រុសៗ អាអូន​តូច ប្រហែល​ទន់​ល្វក់​មិន​ខាន។ បើ​ចង់​បង្កើន​ថាមពល ជួយ​ដុត​អារម្មណ៍​ផ្លូវ​ភេទ​កាន់​តែ​ខ្លាំង សាក​តិចនិក​ហាត់​ប្រាណ​របស់​ “Hello គ្រូពេទ្យ’ ក្នុង​អត្ថបទ​នេះ ប្រហែល​អាច​ជួយ​បាន។

១- ​ហាត់​​ប្រាណដោយ​ប្រើ​ដៃ​​ទ្រទម្ងន់​ដង​ខ្លួន (Plank pose)

ការ​ហាត់​​ប្រាណប្រើ​ដៃ​​ទ្រទម្ងន់​ដង​ខ្លួន ​ជា​វិធី​ហាត់​ប្រាណ​ អាច​ជួយ​ដល់​សុខភាព​ផ្លូវ​ភេទ​កាន់​តែ​ប្រសើ។ វិធី​នេះ ជួយ​ឲ្យ​ដង​ខ្លួនយើង​​រឹង​មាំ ​ជួយ​ឲ្យយើង​អាច​ទប់​ទល់ និង​ការ​ពារករណី​បង្ក​​របួស​នៅ​ខ្នង​បាន​​ទៀត​ផង។ ​អាច​ហាត់ដោយ​​យក​ដៃ​សង្កត់លើ​កម្រាល​​ទ្រ​ដង​ខ្លួន ឲ្យ​បាន​ពី ១-១០ ដង/ថ្ងៃ​ អាស្រ័យ​លើ​សមត្ថភាព​នឹង​​អាចធ្វើ​បាន។ គ្នា​យើង ​អាច​តម្រង់​ដងខ្លួន យក​ជង្គង់​មក​ជួយ​​ ដោយ​សណ្ដូក​ដៃ​លើ​ឥដ្ឋ ឬ​យក​ស្មង​ដៃ​មក​ទ្រ​ជំនួស។

២- ដេកសណ្ដូកលើកជើងឡើងលើ

ការ​ហាត់​ប្រាណ ដោយ​ដេក​សណ្ដូក​លើក​ជើង​ឡើង​លើ គឺ​ជា​មូលដ្ឋាន​គ្រិះ​សំខាន់​របស់​ការ​ហាត់​ប្រាណ ដែល​វា​ជួយ​ឲ្យ​អ្នក​មាន​កម្លាំង និង​អាច​ឲ្យ​អ្នក​ងាយ​ស្រួល​ក្នុង​ការ​ហាត់​ប្រាណ​បោះ​ជើង​មួយ​ទៅ​មុខ និង​លើក​ជើង​ម្ខាង​ទៀត ហើយ​វា​ក៏​ជួយ​ឲ្យ​អ្នក​អង្គុយ​បាន​យូរ​ដែរ។ អ្នក​ត្រូវ​គេង​ដាក់​ខ្នង​ឲ្យ​ស្មើ និង​លើក​ជើង​ទាំង​ពីរ​ឡើង​ទៅ​លើ។ របៀប​ធ្វើ​ឲ្យ​​បាន​ត្រឹម​ត្រូវ និង​គ្រប់​គ្រង​បាន​ល្អ​គឺ លើក​ជើង​ទាំង​សង​ខាង​ឡើង​លើ​ទៅ​រក​ពិដាន ហើយ​ឈប់​នៅ​ពេល​​ជើង​របស់​អ្នក​បាន​មុំ​កែង​ជា​មួយ​ដង​ខ្លួន និង​ឥដ្ឋ។​ បន្ទាប់​មក​ទម្លាក់​ជើង​ចុះ​បន្តិច​ម្ដង។ ធ្វើ​បែប​នេះ​ឡើង​វិញ​ឲ្យ​បាន​ប្រាំ​ដង បន្ទាប់​មក​សម្រាក​រយៈ​ពេល ៣០​វិនាទី។ ដំបូង​ធ្វើ​បែប​នេះ​ឲ្យ​បាន​៣​ដង បន្ទាប់​មក​ធ្វើ​ឲ្យ​បាន​កាន់​តែ​ច្រើន ដើម្បី​ឲ្យ​ខ្លួន​អ្នកកាន់​តែ​រឹង​មាំ។

៣- អាវ៉ង់ (Push ups)

ហាត់​ប្រាណ​ដោយ​អាវ៉ង់ ​អាច​ជួយ​ដល់​​​ផ្នែក​ខាង​លើរាងកាយ និង​ដង​ខ្លួនយើងបាន ​ជួយ​ឲ្យ​យើង​ងាយ​ស្រួល ​រួម​ភេទ​នៅ​ពី​លើ​បាន​យ៉ាងល្អ។ ​បើ​​ដាក់​ចិត្ដ​ធ្វើ​ឲ្យ​បាន​ច្រើន​ញឹក​ញាប់ គ្នា​យើង ​នឹង​ឃើញ​ភាព​ខុស​គ្នា ​ថាម​ពល​ក្នុង​ខ្លួនយើង​មិន​ខាន។ ​វិធី​នេះ ជួយដង​ខ្លួនយើង​ពោរពេញ​ទៅដោយ​កម្លាំង ​ពិសេស​ អំឡុង​​ពេល​រួម​ភេទតែ​ម្តង។ ត្រូវ​អាវ៉ង​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន យ៉ាង​តិច ២​ ដង/សប្ដាហ៍។ ព្យាយាម​ទះ​ដៃ​ពេល​អាវ៉ង់ ឬ​អាវ៉ង់​ដោយ​ប្រើ​តែ​ដៃ​ម្ខាង បើ​​គិត​ថា យើង​​អាច​ធ្វើ​បាន។

អត្ថបទ​ពាក់​ព័ន្ធ៖

  • ​​អត់​សូវ​ចង់រួមភេទ អាចប្រើតិចនិកទាំងនេះ ដើម្បីដាស់អារម្មណ៍
  • ស្រីៗចង់ដឹងទឹកកាមប្រុសៗមានសុខភាពល្អ ឬអត់? អាចមើលចំណុចទាំង ៦ នេះបាន!

៤- អង្គុយចោងហោង (Squat)

ដោយ​សារ​ការ​ហាត់​អង្គុយ​ចោង​ហោង ​ជួយ​បង្កើន​កម្រិត​អរម៉ូន​តេស្តូតេរ៉ូន និង​ជួយ​បង្កើន​លំហូរ​ឈាមទៅ​កាន់​អាង​ត្រគៀក វិធី​នេះ ត្រូវ​គេ​ជឿ​ថា អាច​​ជួយ​ដល់​ចំណង់​ផ្លូវ​ភេទ ​ពិសេស​សម្រាប់បង្កើន​ថាម​ពល​​សម្រាប់​រួម​ភេទតែ​ម្តង។ ធ្វើ​បែប​នេះ​ ក៏​ជួយ​ពង្រឹង​ដង​ខ្លួន​ខាង​ក្រោម ​ឲ្យ​មាន​ថាម​ពល និង​ទ្រទ្រង់ពេល​យើង​​រួម​ភេទ​នៅ​ពី​លើ ឬ​ដៃ​​គូ​នៅ​ពី​លើយើង។ ហាត់ប្រាណ ដោយ​​អង្គុយ​ចោង​ហោង​ឲ្យ​បាន​យ៉ាង​តិច ១៥​ ដង​/ថ្ងៃ ដើម្បី​ឃើញ​ពី​ប្រសិទ្ធភាព។

ហាត់ប្រាណ Hello គ្រូពេទ្យ

៥- ហាត់​ប្រាណ​អង្គុយ​ច្រត់​ជង្គង់​ម្ខាង (Stationary lunges)

ហាត់​ប្រាណ​អង្គុយ​ច្រត់​ជង្គង់​ម្ខាង គឺ​ល្អ​ខ្លាំង​ណាស់​សម្រាប់​ផ្ដល់​កម្លាំង ភាពអត់​ធ្មត់ ការ​កម្រើក និង​តុល្យ​ភាព​ដង​ខ្លួន។ វិធី​​ហាត់​ប្រាណ​បែប​នេះ ជួយ​ឲ្យ​ឈាម​រត់​ទៅ​កាន់​អាង​ត្រគៀក​បាន​ល្អដូច​គ្នា ថែម​ទាំង​ជួយ​សកម្មភាព​លើ​គ្រែ​កាន់​តែ​ប្រសើរ។ បើ​ចេះ​ទប់​លំនឹង​ បត់​បែន​ភ្លៅយើង​​ទៀត​នោះ ឬ​យើង​​អាច​ទ្រាំ​បាន​យូរ លទ្ធ​ផល​នឹង​កាន់​តែ​ប្រសើឡើង។ ឈរ​ឲ្យ​ត្រង់​ដង​ខ្លួន ឈាន​ជើង​ម្ខាង​ទៅ​មុខ ប្រហែល​កន្លះ​ជំហាន រួចបត់​ជង្គង់​ទាំង​ពីរ​ឲ្យ​បាន ៩០​ដឺ​ក្រេ និង​ឈប់​នៅ​ពេល​ផ្នែក​ជង្គង់​ខាង​ក្រោយ ជិត​ដល់កម្រាល។ មិន​ត្រូវ​ឲ្យ​ជង្គង់​ខាង​មុខ លៀន​ហួស​ម្រាម​ជើង​ឡើយ។ អាច​ធ្វើ​ចលនា​ទៅ​មុខ​ឲ្យ​បាន ១៥​ដង​ មុន​​ប្ដូរ​ទៅ​ជើង​ម្ខាង​ទៀត។

៧- ហាត់​ពុត​ខ្នង ចង្កេះ (Upward-facing dog)

ការ​ហាត់​ប្រាណ​បែប​ពុត​ខ្នង ចង្កេះ ជា​ហាត់​មួយ​បែប​របស់ យ៉ូហ្គា ដើម្បី​ពត់​ដង​ខ្លួន សាច់​ដុំ​ភ្លៅ និង​បត់​បែន​ភ្លៅ ក៏​ដូច​ជា​ផ្ដល់​ថាម​ពល និង​ចរន្ដ​ឈាម​រត់​ទៅ​កាន់​អាង​ត្រគៀក។ ការ​ពត់​ខ្លួន​បែប​នេះ ក៏​​អាច​ការ​ពារ​ខ្នងយើង​ ពី​ការ​លើក​របស់​ធ្ងន់​នៅ​កន្លែង​ហាត់​ប្រាណ ឬ​នៅ​លើ​គ្រែ​ដែរ។ ត្រូវ​ដក​ដង្ហើម​​ឲ្យ​បាន​ទៀង​ទាត់ រយៈ​ពេល​ ១៥​វិនាទី ឬ​យូរ​ជាង​នេះ។ បើហាត់​បាន​ច្រើន​ហើយ ភ្លៅ​យើងកាន់តែ​ពោរពេញ​ដោយ​កម្លាំង។

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

13 Exercises Every Man Should Do to Improve His Sex Life. http://www.livestrong.com/slideshow/1011170-14-exercises-man-should-improve-his-sex-life/#slide=11. Assessed 16 December, 2017

កំណែ​ប្រែបច្ចុប្បន្ន

05/09/2019

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

របារយការណ៍ជំងឺអេដស៍៖ កម្ពុជា មានអ្នកឆ្លងថ្មី៤នាក់ក្នុងមួយថ្ងៃ

ម៉ាក់ៗត្រៀមចូលកងវិញ ក្រោយសម្រាលកូនរួច គួរដឹងរឿងសំខាន់ៗទាំង៦នេះសិន


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Sep 05, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម