– វិភាគ និងរៀនគ្រប់គ្រង់អារម្មណ៍ស្រើបស្រាល ដែលកត្តាចម្បងនាំឲ្យចេញទឹកកាម
– ចេះនិយាយជាមួយដៃគូ ដើម្បីកាត់បន្ថយការរំញោចកុំឲ្យលឿនពេក ឬអាចបញ្ឈប់សកម្មភាពមួយភ្លែតសិនក៏បាន
– ប្រើប្រាស់ស្រោមអនាម័យប្រភេទ “Climax control” ដើម្បីកាត់បន្ថយភាពសម្រើបលើលិង្គ
– សាកល្បងរួមភេទដោយប្រើក្បាច់ផ្សេងៗ
– បញ្ឈប់ ឬដាក់កម្រិតក្នុងការផឹកគ្រឿងស្រវឹង ជក់បារី និងប្រើគរគ្រឿងញៀនផ្សេងៗ។
តិចនិចទាក់ទងជាមួយអាកប្បកិរិយា ក៏អាចជួយកាត់បន្ថយសម្ពាធ និងពន្យារពេលបញ្ចេញទឹកកាមបានដែរ។ វិធីព្យាបាលទាំងអស់នេះ មានដូចជា ប្រើដៃសម្រេចកាមមុនពេលរួមភេទ (ជាធម្មតាសាកមុន ១-២ ម៉ោង) ផ្អាករួមភេទមួយរយៈ និងផ្ដោតអារម្មណ៍លើអ្វីផ្សេងឲ្យបានច្រើន ជាងផ្ដោតតែលើការរួមភេទមួយមុខ។
តិចនិកផ្អាកសកម្មភាពពេលមានអារម្មណ៍ជិតដល់កំពូល ក៏ជាមធ្យោបាយមួយដែរសម្រាប់ដោះស្រាយបញ្ហា។ មធ្យោបាយនេះ ក៏ត្រូវពឹងផ្អែកលើដៃគូខាងស្រីៗប្រើទ្វារមាសខ្ជឹបចុងលិង្គខាងប្រុសឲ្យណែន ពេលខាងប្រុសជិតដល់ចំណុចកំពូល។ ដៃគូគួរបន្តធ្វើបែបនេះឲ្យបានយូរបន្តិច ដើម្បីកុំឲ្យឆាប់ចេញទឹកកាមពេក។ លើសពីនេះ ប្រុសៗក៏អាចរួចផុតពីបញ្ហាអសមត្ថិភាពផ្លូវភេទ បើឲ្យដៃគូសាកប្រើវិធីមួយនេះដដែលៗ រហូតដល់យើងអាចគ្រប់គ្រងការបញ្ចេញទឹកកាមបានល្អ នៅពេលស៊កលិង្គចូលក្នុងទ្វារមាស។
អត្ថបទពាក់ព័ន្ធ៖