តែទោះជាយ៉ាងនេះក្ដី នេះមិនមែនជាការលើកទឹកចិត្តឲ្យសម្រេចកាមដោយខ្លួនេងឡើយ ហើយសកម្មភាពសិចដែលធម្មតានោះគឺការរួមភេទជាមួយដៃគូ ដែលជាសកម្មភាពតាមធម្មជាតិ។ អ្នកខ្លះនិយាយថាពេលដែលចំណង់ឡើងដល់កំពូល វាអាចនឹងកាន់តែខ្លាំង ដូចនេះ យើងគួរគិតពីថាមពលទៅលើអ្វីផ្សេងវិញបើសិនជាយើងមិនចង់បាត់បង់ថាមពលច្រើនដោយសារតែការសម្រេចកាមដោយខ្លួនឯងទេនោះ។

អត្ថបទពាក់ព័ន្ធ៖
២- អាត្រានៃការសម្រេចកាមដោយខ្លួនឯង
ការស្រាវជ្រាវជាច្រើនស្ដីពីសកម្មភាពផ្លូវភេទ ការសម្រេចកាមដោយខ្លួនឯងក៏ជារឿងគួរឲ្យចាប់អារម្មណ៍មួយក្នុងចំណោមនោះដែរ។ វាអាស្រ័យលើទំលាប់របស់មនុស្សម្នាក់ៗ តម្រូវការ និងភាពចាំបាច់ដែលអ្នកចង់បាន។ ដំបូង ការសម្រេចកាមដែលញឹកញាប់បំផុត គឺ ៤ដងក្នុងមួយសប្ដាហ៍ ចំពោះមនុស្សស្រីចំនួន ៥% នៅចន្លោះពីអាយុ ២៥ ទៅ២៩ឆ្នាំ ប៉ុន្តែចំពោះមនុស្សប្រុសវិញគឺដល់ទៅ២០,១%ឯណោះ។ ទីពីរ មានបុរសចំនួន ២៥,៤% និងស្ត្រី ២១,៥% ពីអាយុ ២៥ទៅ២៩ឆ្នាំ សម្រេចកាមច្រើនដងនៅក្នុងមួយខែ។ ហើយចុងក្រោយ គឺថានៅពេលដែលអ្នកកាន់តែចាស់ អ្នកនឹងមិនមានអារម្មណ៍សម្រេចកាមដោយខ្លួនឯងទាល់តែសោះ ទាំងមនុស្សប្រុសនិងស្រី។
ការសម្រេចកាមដោយខ្លួនឯងនឹងធ្វើឲ្យជីវិតមនុស្សសប្បាយ ងាយស្រួល និងកាត់បន្ថយស្ត្រេស ប៉ុន្តែមូលហេតុចំបងនោះគឺពិតជាគួរឲ្យចង់សើចណាស់។ វាមានផលប្រយោជន៍ខ្លះចំពោះការសម្រេចកាមដោយខ្លួនឯង ដើម្បីបញ្ចេញទឹកកាមដែលចាស់ចោល ចំពោះមនុស្សប្រុស ហើយបង្កើនសារធាតុរាវជំនួយផ្លូវភេទចំពោះស្ត្រី។ ការសម្រេចកាមដោយខ្លួនឯងគឺជាអំណោយដែលអាចធ្វើបានជារៀងរហូត ទោះបីជាអ្នករៀបការហើយ ឬនៅលីវក៏ដោយ ក្មេងឬក៏ចាស់ បុរសឬស្ត្រីក៏ដោយ គឺសុទ្ធតែអាចធ្វើវាបាន។
អត្ថបទពាក់ព័ន្ធ៖