រលាកថ្លើម មានមូលហេតុបង្កច្រើនយើងនឹកស្មានមិនដល់ ហើយមួយក្នុងករណីឆ្លងជំងឺថ្លើម គឺការរួមភេទតែម្តង។ ហេតុនេះ គ្នាយើងមិនថាប្រុសមិនថាស្រី គួរចេះការពារខ្លួនផង ព្រោះសូម្បីតែប្រើស្រោម ក៏អាចឆ្លងដែរ។
តាមដានវដ្ដរដូវ
ប្រាកដហើយថា អ្នកចង់ចាកចេញ?
រលាកថ្លើម មានមូលហេតុបង្កច្រើនយើងនឹកស្មានមិនដល់ ហើយមួយក្នុងករណីឆ្លងជំងឺថ្លើម គឺការរួមភេទតែម្តង។ ហេតុនេះ គ្នាយើងមិនថាប្រុសមិនថាស្រី គួរចេះការពារខ្លួនផង ព្រោះសូម្បីតែប្រើស្រោម ក៏អាចឆ្លងដែរ។
១- រលាកថ្លើមឆ្លងតាមការរួមភេទ
គ្រប់ប្រភេទនៃជំងឺរលាកថ្លើម មិនថា A B ឬ C សុទ្ធតែឆ្លងតាមការរួមភេទ ដោយគ្រាន់តែផ្អែកលើកត្តាផ្សេងៗគ្នាប៉ុណ្ណោះ ដូចជា៖
– រលាកថ្លើមប្រភេទ A៖ ឆ្លងតាមការប៉ះពាល់លាមកចូលមាត់ ឆ្លងផ្ទាល់មកយើងតាមរយៈលាមកជាប់នឹងរន្ធគូទ ពេលមានការប៉ះពាល់ចូលដល់ក្នុងមាត់យើង។ ករណីនេះ បើយើងរួមភេទ ដោយប្រើមាត់ ឬរួមភេទតាមរន្ធគូទ អាចមានហានិភ័យឆ្លងមេរោគពីដៃគូយើងតែម្តង។
– រលាកថ្លើមប្រភេទ B៖ រលាកថ្លើមប្រភេទនេះ ងាយឆ្លងបំផុតតាមការរួមភេទ ដូចជា ទឹករំអិលចេញពីប្រដាប់ភេទស្រី្ត ទឹកមាត់ និងទឹកកាម។ រួមភេទតាមមាត់ និងរុន្ធគូទ ប្រឈមហានិភ័យឆ្លងខ្ពស់បំផុត។
យ៉ាងណា រលាកថ្លើមប្រភេទ B មិនឆ្លងតាមការកាន់ដៃ ឬអោបថើបធម្មតានោះទេ។ នៅមិនទាន់ច្បាស់ថា តើវីរុសអាចឆ្លងតាមរយៈការប៉ះពាល់ទឹកមាត់អ្នកជំងឺ ឬក៏អត់នោះដែរ ប៉ុន្តែក្នុងទឹកមាត់គ្នាយើងកើតរលាកថ្លើមប្រភេទ B គឺមានមេរោគ ដូចនេះអាចប្រឈមឆ្លងជំងឺដោយការថើបលក្ខណៈស៊ីជម្រៅ។
– រលាកថ្លើមប្រភេទ C៖ ឆ្លងតាមការប៉ះពាល់ឈាម ដំបៅនៅប្រដាប់ភេទ ឬឈាមរដូវ។ រលាកថ្លើមប្រភេទ C មានអត្រាឆ្លងខ្ពស់ចំពោះគ្នាយើងធ្លាប់មានប្រវត្តិឆ្លងជំងឺកាមរោគតាមការរួមភេទ រួមភេទជាមួយស្រីរកស៊ីផ្លូវភេទ ឬជាមួយអ្នកមានដៃគូរួមភេទច្រើន។
២- ប្រុសៗ និងស្រីៗ អ្នកណាប្រឈមការឆ្លងរលាកថ្លើមខ្ពស់ជាងគេ?
ការប្រឈមឆ្លងជំងឺរលាកថ្លើម មិនអាស្រ័យលើភេទនោះទេ តែអាស្រ័យលើឥរិយាបទរស់នៅរបស់យើង។ ការសិក្សាមួយលើកឡើងថា ប្រុសៗទំនងជាអាចចម្លងជំងឺរលាកថ្លើមប្រភេទ C ទៅកាន់ស្រីៗច្រើនជាង ឬក៏ផ្ទុយពីនេះក៏ថាបាន។ ប្រុសៗចូលចិត្តរួមភេទជាមួយដៃគូភេទដូចគ្នា ទំនងឆ្លងជំងឺរលាកថ្លើមប្រភេទ Bខ្ពស់ជាងគេ អាចចន្លោះពី ១០-១៥ ដងឯណោះ ។
អត្ថបទពាក់ព័ន្ធ៖
៣-ធ្វើម៉េចដឹងថាដៃគូគ្មានជំងឺរលាកថ្លើម?
រឿងនេះ យើងពិបាកដឹងបន្តិច ព្រោះភាគច្រើនគ្នាយើងមានជំងឺរលាកថ្លើម មើលទៅនៅហាក់មានសុខភាពល្អ មិនមានរោគសញ្ញាអ្វីជាដុំកំភួនទេ ទោះបីស្ថិតក្នុងដំណាក់កាលធ្ងន់បន្តិចក៏ដោយ។ ហេតុនេះ ដើម្បីបង្កបញ្ហា យើងគួរនិយាយបើកចំហជាមួយដៃគូពីហានិភ័យគ្រោះថ្នាក់ជំងឺរលាកថ្លើម និងជំងឺកាមរោគផ្សេងៗ។ យ៉ាងណា បើដៃគូយើងមានស្បែកលឿង ឬខាន់លឿង យើងត្រូវគិតឲ្យបានម៉ត់ចត់មុនពេលសម្រេចចិត្តរួមភេទជាមួយគ្នា។ មានសញ្ញាសម្គាល់ផ្សេងទៀត អាចឲ្យយើងសង្ស័យដៃគូមានផ្ទុកមេរោគថ្លើម ដូចជា គ្រុនក្ដៅ អស់កម្លាំង មិនឃ្លានអាហារ ក្អួតចង្អោរ ឈឺសន្លាក់ និងឈឺចាប់ក្នុងពោះជាដើម។
៤- ប្រើឧបករណ៍សិច ឬម៉ាស៊ីនម៉ាស្សាអាចឆ្លងរលាកថ្លើមដែរទេ?
កត្តានេះ ក៏គួរតែប្រុងប្រយ័ត្នបន្តិច របស់ប្រើទាំងពីរមុខនេះ ក៏អាចចម្លងរលាកថ្លើមប្រភេទ B បាន ព្រោះ មេរោគអាចមានជីវិតបានយូរជាងមួយសប្ដាហ៍។ ហេតុនេះ មុននឹងប្រើឧបករណ៍ ឬតុក្កតាសិច សូមលាងសម្អាតជាមួយទឹកក្ដៅជាមុន ដើម្បីកាត់បន្ថយហានិភ័យឆ្លង។ យ៉ាងណា គួរនៅឆ្ងាយពីដៃគូ រហូតដល់ខ្លួនឯងប្រាកដថា ដៃគូយើងគ្មានផ្ទុករលាកថ្លើមប្រភេទ B ទេ ប្រសើរបំផុត ត្រូវនាំគ្នាចាក់វ៉ាក់សាំងការពារ។
៥- ស្រោមអនាម័យអាចការពារឆ្លងរលាកថ្លើមដែរទេ?
មានការជឿជាក់ថាស្រោមអនាម័យផលិតពីជ័រកៅស៊ូមានប្រសិទ្ធិភាព ៩៩% ការពារប្រឆាំងនឹងជំងឺរលាកថ្លើម។ បើដៃគូគ្នាយើង មិនថាប្រុស មិនថាស្រី មានដៃគូរួមភេទខាងក្រៅផ្សេងទៀត យើងគួរប្រើស្រោមអនាម័យការពារ។ អ្នកជំនាញជឿជាក់ថា ស្រោមអនាម័យធម្មតាជាជម្រើសដ៏ល្អបំផុតហើយ ខណៈស្រោមអនាម័យមានក្លិនក្រអូប មិនអាចចាត់ទុកថាស្រោមមានប្រសិទ្ធិភាពទេ ហើយចៀសវាងការប្រើទឹករំអិលមានជាតិប្រេង ព្រោះអាចធ្វើឲ្យស្រោមសឹក ដាច់រហែកបានបាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញបញ្ហាសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Groupមិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត
តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត
រយៈពេលវដ្ដរដូវ
(ថ្ងៃ)
វដ្ដរដូវ
(ថ្ងៃ)
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hepatitis and Sex: Frequently Asked Questions. http://www.webmd.com/hepatitis/hepatitis-and-sex-frequently-asked-questions#1. Accessed July 19, 2017.