backup og meta

ប្រុសៗឧស្សាហ៍កើតជំងឺ ៤ មុខនេះ នៅកន្លែងសម្ងាត់បំផុត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 07, 2021

    ប្រុសៗឧស្សាហ៍កើតជំងឺ ៤ មុខនេះ នៅកន្លែងសម្ងាត់បំផុត

    ប្រមេះ ស្វាយ សិរមាន់ រលាក​ក្បាល​លិង្គ ជំងឺ ៤ មុខ ដែល​ឆ្លង​តាម​រយៈ​ការ​រួម​ភេទ និង​កង្វះ​អនាម័យ​នេះ ប្រុសៗ​ឧស្សាហ៍​កើត​ញឹក​ញាប់​ជាង​គេ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​​ពី​លោក​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ ចាន់ ស៊ីណេត

    ១- ជំងឺ​ប្រមេះ

    ប្រមេះ ជា​ជំងឺ​កាម​រោគ​បង្ក​ដោយ​បាក់តេរី មាន ២ ប្រភេទ គឺ​ប្រមេះ​ទឹក​បាយ និង​ប្រមេះ​ទឹក​ថ្លា ដែល​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត តាម​រយៈ​ការ​រួមភេទ​ដោយ​មិន​បាន​ប្រើ​ស្រាម​អនាម័យ តាម​ទ្វារ​មាស មាត់ និង​រន្ធ​គូទ។ ឯ​រោគ​សញ្ញា​វិញ​មាន ​ចេញ​សារ​ធាតុ​រាវ ឬ​ទឹក​រងៃ ពណ៌​បៃតង​ចាស់ ឬ​ក៏​ពណ៌​លឿង​ចេញ​ពី​ប្រដាប់​ភេទ ឈឺចាប់​ពេល​នោម ឈឺ​ពង​ស្វាស។

    អត្ថបទពាក់ព័ន្ធ៖កើតប្រមេះទឹកថ្លា មានគ្រោះថ្នាក់ប៉ុនណា បើទៅពេទ្យអត់ទាន់?

    ២- ជំងឺ​ស្វាយ

    ស្វាយ ​ជា​ជំងឺ​កាម​រោគ​បង្ក​ឡើង​ដោយ​បាក់តេរី អាច​កើត​នៅ​លើ​ស្បែក មាត់ អវយវៈ​ភេទ និង​ប្រព័ន្ធ​ប្រសាទ។ ករណី​កម្រ​ខ្លះ ជំងឺ​ស្វាយ អាច​​ឆ្លង​តាម​រយៈ​ការ​ដាច់​​ស្បែក បន្ទាប់​ពី​ប៉ះ​ដំបៅ​អ្នក​ជំងឺ។ ជំងឺ​នេះ​នឹង​វិវត្ត​ជា ៣ ដំណាក់កាល ប្រសិន​បើ​យើង​មិន​ព្យាបាល។ ចំណែក​ឯ​រោគ​សញ្ញា​វិញ​មាន គ្រុន​ក្ដៅ ឈឺ​ក្បាល ឈឺ​សន្លាក់ មិន​ឃ្លាន​អាហារ កន្ទួល​រមាស់ (កន្ទួល​ក្រហម​តូច​ៗ​នៅ​លើ​លិង្គ ឬ​មាត់ និង​ជា​ពិសេស​នៅ​លើ​បាត​ដៃ ​និង​បាត​ជើង) ឈឺ​ក ហើម​ក្រពេញ​ទឹក​រងៃ (ក្លៀក ក្រលៀន ក) និង​អស់​កម្លាំង។

    អត្ថបទពាក់ព័ន្ធ៖ ជំងឺ​អុតស្វាយ

    ពងស្វាស

    ៣- ជំងឺសិរមាន់

    ជំងឺ​សិរមាន់​បង្ក​ឡើង​ដោយ វីរុស HPV មាន​លក្ខណៈ​ស្មុគ​ស្មាញ​ជា​ជំងឺ​កាម​រោគ​ដទៃ​ទៀត ដែល​ករណី​ខ្លះ​ជំងឺ​នេះ​អាច​វិវត្ត​ទៅ​ជា​ជំងឺ​មហារីក​ប្រដាប់​ភេទ។ ជំងឺ​សិរមាន​កើត​ឡើ​ដំបូង​ជា​ដុំ​ពក រួច​រីក​ដុះដាល ​មាន​ទម្រង់​ផ្កា​កញ្ចុំ​តូចៗ ដូច​ផ្កាខាត់ណា អាច​លេចឡើង​នៅ​គ្រប់​ទីកន្លែង​នៃ​ផ្លូវ​បន្ត​ពូជ និង​តំបន់​ជុំវិញ​គូទ ​រួម​មាន ពងស្វាស និង​ក្រលៀន។

    អត្ថបទពាក់ព័ន្ធ៖ ដឹង​មូល​ហេតុ​បង្ក និង​រោគសញ្ញា ទើប​ការ​ពារ​ខ្លួនពី​មេរោគ HPV

    ៤- រលាកក្បាលលិង្គ

    ជា​ជំងឺ​ដែល​ភាគ​ច្រើន​កើត​​ដោយសារ​​មិន​​សូវ​​មាន​អនាម័យ និង​បណ្តាល​មក​ពី​ស្បែកគ្រប​លិង្គ​ ដែល​ប្រុសៗ​ខ្លះ​មិន​បាន​វះកាត់​ពន្លាត់​ឲ្យ​បាន​ត្រឹម​ត្រូវ ធ្វើ​ឲ្យ​ពិបាកសម្អាត​នៅតំបន់​​នោះ កើតជារលាកក្បាល​លិង្គ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 07, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម