តាមដានវដ្ដរដូវ
ប្រាកដហើយថា អ្នកចង់ចាកចេញ?
១- អ្វីទៅជាជំងឺប្រមេះទឹកបាយ?
ប្រមេះទឹកបាយ សំដៅលើជំងឺកាមរោគ ឆ្លងតាមការរួមភេទ បង្កដោយបាក់តេរីឈ្មោះ Neisseria gonorrhoeae ឬ Gonococcus។ ជំងឺនេះ ងាយឆ្លងបំផុតពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈ៖
– រួមភេទតាម ទ្វារមាស មាត់ និងរន្ធគូទ
– ចែករំលែកឧបករណ៍បង្កើនចំណង់ផ្លូវភេទ ដោយមិនបានលាងសម្អាត ឬមិនបានប្រើប្រាស់ស្រោមអនាម័យពេលរួមភេទជាមួយឧបករណ៍ទាំងនោះ។
២- ជំងឺប្រមេះទឹកបាយកើតឡើងញឹកញាប់ដែរទេ?
ជំងឺប្រមេះទឹកបាយ គឺងាយនឹងឆ្លងបំផុត វាកើតទៅលើប្រុសៗ ច្រើនជាងស្រីៗ យ៉ាងណា យើងនៅតែអាចគ្រប់គ្រងហានិភ័យឆ្លងជំងឺនេះបាន។ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិត សម្រាប់ព័ត៌មានបន្ថែម។
៣- រោគសញ្ញាប្រមេះទឹកបាយមានអ្វីខ្លះ?
រោគសញ្ញាដែលតែងជួបប្រទះមានដូចជា :
– សារធាតុរាវពណ៌បៃតងចាស់ ឬក៏ពណ៌លឿងចេញពីប្រដាប់ភេទ
– ឈឺចាប់ពេលនោម
– ធ្លាក់ឈាមចន្លោះពេលមានរដូវ (ចំពោះស្រ្ដី)
– បង្កមេរោគធ្ងន់ធ្ងរ ទៅលើភ្នែកទារកទើបកើត ប្រសិនបើម្ដាយមិនបានព្យាបាលជំងឺប្រមេះទឹកបាយត្រឹមត្រូវ។
បើមានមន្ទិលសង្ស័យចំពោះរោគសញ្ញាណាមួយ សូមពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត។
៤- គួរទៅជួបពេទ្យនៅពេលណា?
គួរទៅជួបពិគ្រោះជាមួយវេជ្ជបណ្ឌិត បើសិនជាមានអការៈដូចខាងក្រោម៖
– ឈឺចុកចាប់ពេលនោម
– ការធ្លាក់សច្រើន
– រដូវមិនទៀងទាត់
– រមាស់រន្ធគូទ
– ដំបៅរន្ធគូទ (មានទាំងប្រុសៗ និងស្រីៗ)
– មានឈាមហូរចេញពីរន្ធគូទ (មានទាំងប្រុសៗ និងស្រីៗ)
– ឈឺចុកចាប់ពេលបន្ទោរបង់ (មានទាំងប្រុសៗ និងស្រីៗ)
បើសិនជាអ្នកមានរោគសញ្ញាណាមួយតាមចំណុចខាងលើ ឬមានមន្ទិលសង្ស័យ សូមទៅពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត រាងកាយមនុស្សម្នាក់ៗមានលក្ខណៈខុសៗគ្នា អ្វីល្អបំផុតត្រូវជួបគ្រូពេទ្យដើម្បីប្រឹក្សា និងពិនិត្យឲ្យបានទាន់ពេល។
៥- មូលហេតុអ្វីខ្លះបង្កឲ្យកើតជំងឺប្រមេះទឹកបាយ?
ជំងឺប្រមេះទឹកបាយ បង្កដោយបាក់តេរីឈ្មោះ Neisseria Gonorrhoeae ឬGonococcus ងាយឆ្លងបំផុតពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈ៖
– រួមភេទតាម ទ្វារមាស មាត់ និងរន្ធគូទ
– ចែករំលែកឧបករណ៍បង្កើនចំណង់ផ្លូវភេទ ដោយមិនបានលាងសម្អាត ឬមិនបានប្រើប្រាស់ស្រោមអនាម័យពេលរួមភេទជាមួយឧបករណ៍ទាំងនោះ។
អត្ថបទពាក់ព័ន្ធ៖
៦- កត្តាប្រឈមមានអ្វីខ្លះ?
មានកត្តាហានិភ័យច្រើនណាស់សម្រាប់ជំងឺប្រមេះទឹកបាយ ប៉ុន្តែកត្តាមួយមានហានិភ័យខ្ពស់បំផុតនោះ គឺការរួមភេទដោយមិនប្រើស្រោមអនាម័យឲ្យបានត្រឹមត្រូវ។
ព័ត៌មាននេះ មិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
ការធ្វើរោគវិនិច្ឆ័យជំងឺប្រមេះទឹកបាយមានដូចជា៖
– ធ្វើតេស្តគ្លីនិក ឬមណ្ឌលសុខភាពយ៉ាងយកចិត្តទុកដាក់ ដោយផ្អែកទៅលើប្រវត្តិជំងឺ និងកំណត់ឲ្យច្បាស់ទៅលើរោគសញ្ញាកើតមាន
– ពិនិត្យសារធាតុរាវចេញពីអវយវៈភេទ ដោយប្រើសំឡី Swab ផ្ដិតយកទៅពិសោធ
– ពិនិត្យទឹកនោម។
៨- ព្យាបាលដោយវិធីណា?
ជាធម្មតា គ្រូពេទ្យនិងប្រើថ្នាំផ្សះ ដើម្បីព្យាបាលជំងឺប្រមេះទឹកបាយ ឬអាចជាថ្នាំផ្សះតែមួយគ្រាប់។
ប៉ុន្តែ យើងត្រូវមកតាមដាន តាមការណាត់ជួបរបស់គ្រូពេទ្យ សម្រាប់សប្ដាហ៍ទី ១ ឬទី ២ បន្ទាប់ពីការព្យាបាល ដូច្នេះទើបការធ្វើតេស្តលើកក្រោយ អាចអនុវត្តទៅបាន ដើម្បីប្រាកដថាយើងគ្មានឆ្លងជំងឺនេះទេ។
៩- ផ្លាស់ប្តូរទម្លាប់រស់នៅ
ទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះខ្លះ អាចទប់ទល់ បង្ការ នឹងជំងឺប្រមេះទឹកបាយបានដូចជា៖
– ប្រើប្រាស់ស្រោមអនាម័យបុរស និងស្រ្ដី គ្រប់ពេលរួមភេទតាមទ្វារមាស ឬក៏តាមរន្ធគូទ។
– ប្រើស្រោមអនាម័យគ្របលើលិង្គ ឬក៏ ថង់ប្លាស្ទិកគ្របពីលើអវយវៈភេទរបស់ស្រ្ដី បើសិនជាមានការរួមភេទតាមមាត់ ។
– កុំចែករំលែកឧបករណ៍បង្កើនចំណង់ផ្លូវភេទ ឬលាងសម្អាត និងប្រើស្រោមអនាម័យមុនប្រើឧបករណ៍ទាំងនោះ។
– តមរួមភេទរហូតដល់យើងប្រាកដថា ជាសះស្បើយពីជំងឺ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត
តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត
រយៈពេលវដ្ដរដូវ
(ថ្ងៃ)
វដ្ដរដូវ
(ថ្ងៃ)
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Gonorrhea. http://www.webmd.com/sexual-conditions/guide/gonorrhea#1. Accessed October 6th, 2016.
Gonorrhea. http://www.healthline.com/health/gonorrhea#Overview1. Accessed October 6th, 2016.
Gonorrhea. http://www.medicalnewstoday.com/articles/155653.php. Accessed October 6th, 2016.
Gonorrhea. https://medlineplus.gov/gonorrhea.html. Accessed October 6th, 2016.