៥- ករណីមិនព្យាបាល
– ចំពោះស្ត្រី៖ ជំងឺប្រមេះទឹកថ្លា បើមិនព្យាបាលទេ អាចបង្កជាបញ្ហាជាច្រើន ចំពោះស្រីៗអាចបណ្ដាលឲ្យមានការរលាកទៅលើសរីរាង្គក្នុងអាងត្រគាក និងខូចខាតទៅដល់ប្រដាប់បន្តពូជ បង្កឲ្យមានកូនក្រៅស្បូន និងជំងឺអារ អត់កូនក៏មាន។
– ចំពោះបុរស៖ មិនសូវជាមានផលវិបាកប៉ុន្មានទេ តែជំងឺនេះអាចបង្កឲ្យពងស្វាសឈឺចាប់ ប៉ុន្តែកម្រឲ្យអារអត់កូនដូច ស្រីៗណាស់។ ម្យ៉ាងទៀត មិនព្រមទទួលការព្យាបាល អាចប្រឈមឆ្លងមេរោគអេដស៍កាន់តែខ្ពស់។
៦- ផលប៉ះពាល់លើស្រីៗមានផ្ទៃពោះ
នៅពេលសម្រាលកូន អាចឆ្លងពីម៉ាក់ក្នុងអំឡុងពេលនេះបាន ហើយកាន់តែគួរឲ្យបារម្ភនោះ គឺរោគលើភ្នែក និងជំងឺរលាកសួត ចំពោះទារក។ តួយ៉ាង វាអាចបង្កឲ្យកូនកើតមុនខែទៀតផង។ បើកំពុងមានផ្ទៃពោះ គួរធ្វើតេស្តរកមើលជំងឺនេះ ឲ្យបានលឿនតាមតែអាចធ្វើទៅបាន ព្រោះថាការព្យាបាលទាន់ពេលវេលា អាចចៀសវាងផលវិបាកបានច្រើន។
៧- វិធីការពារ
ក្រៅពីតមរួមភេទ នៅមានវិធីច្រើនទៀតដើម្បីបង្ការ និងការពារខ្លួនពីជំងឺនេះ ដូចជា៖