
២. រួមភេទលើកទីមួយអាចមានកូនអត់?
ចម្លើយខ្លី គឺថាពិតជាអាច។ នៅពេលទឹកកាម ឬទឹករម្អិលមានផ្ទុកមេជីវិតបានចូលទៅក្នុងទ្វារមាសហើយឱកាសមានផ្ទៃពោះពិតជាមាន មិនថាវាជាការរួមភេទលើកទីមួយ ឬលើកទីប៉ុន្មាននោះទេ។ ដូចគ្នាដែរ ការមានផ្ទៃពោះក៏អាចកើតមានបានដែរ ទោះបីជាភាគីខាងប្រុសបញ្ចេញទឹកកាមនៅក្បែរទ្វារមាស។ គ្នាយើងត្រូវចាំថា ចំនួនមេជីវិតឈ្មោលតិចតួច ក៏អាចធ្វើឲ្យមានផ្ទៃពោះបានដែរ។
ដោយសារតែមូលនេះហើយបានជាមនុស្សជាច្រើនប្រើថ្នាំគ្រាប់ពន្យារកំណើត ឬស្រោមអនាម័យពេលរួមភេទ។ ថ្នាំគ្រាប់ពន្យារកំណើតជាមធ្យោបាយល្អបំផុតមួយដើម្បីការពារកុំឲ្យមានផ្ទៃពោះ។ បន្ថែមពីនេះ ស្រោមអនាម័យវិញមិនត្រឹមតែជួយបង្ការកុំឲ្យមានផ្ទៃពោះទេ តែអាចការពារជំងឺកាមរោគបានទៀតផង។
៣. តើអាចមានករណីលិង្គមិនល្មមនឹងទ្វារមាសទេ?
ពិតជាអាចមានករណីបែបនេះ ប៉ុន្តែវាជារឿងកម្របំផុត។ ទ្វារមាសមានសភាពយឺត និងបត់បែនបានល្អ។ ទ្វារមាសជាទូទៅមានប្រវែងចន្លោះពីជាង៧សង់ទីម៉ែត្រទៅជាង១៧សង់ទីម៉ែត្រ។ ទ្វារមាសអាចពង្រីកខ្លួនបានវែងជាងនេះនិងធំជាងនេះនៅពេលរួមភេទ និងពេលឆ្លងទន្លេ។ ប៉ុន្តែនៅករណីកម្រខ្លះ មានលិង្គដែលមានទំហំធំជាង ឬវែងជាងទ្វារមាសដែរ។
បើសិនជាលិង្គមានប្រវែងវែង និងមិនសមល្មមនឹងទ្វារមាស វានឹងធ្វើឲ្យការរួមភេទមានការឈឺចាប់ ដោយសារលិង្គអាចបុកប៉ះទៅនឹងមាត់ស្បូន និងតំបន់ផ្សេងទៀតនាំឲ្យភាគីខាងស្រីមានអារម្មណ៍មិនមានផាសុកភាព និងឈឺចាប់។ ដើម្បីចៀសពីបញ្ហានេះ គូស្នេហ៍គួរប្តូរក្បាច់រូមភេទ កុំបង្ខំ ឬខាងប្រុសកុំស៊កលិង្គចូលជ្រៅពេក។