home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

មិន​បាច់​ឆ្ងល់ទេ បើមាន​​បញ្ហា​ទាំងនេះហើយចំណង់​ផ្លូវ​ភេទក៏​ធ្លាក់ចុះដែរ​

មិន​បាច់​ឆ្ងល់ទេ បើមាន​​បញ្ហា​ទាំងនេះហើយចំណង់​ផ្លូវ​ភេទក៏​ធ្លាក់ចុះដែរ​

មនុស្ស​យើង​ មិន​ថា​ប្រុស​ ឬ​ស្រី​ទេ បើ​មាន​បញ្ហា​ស្ត្រេស ហត់នឿយ និង​ទំនាក់​ទំនង​មិន​សូវ​ល្អ ជាមួយ​ដៃគូ​ហើយ​នោះ​ នឹង​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ​មិន​ខាន។ យ៉ាងណា ក្រៅពី​បញ្ហា​ទាំងនេះ​ បញ្ហា​ជំងឺ​ប្រចាំ​កាយ​ឬ​លក្ខណៈ​ជីវសាស្ត្រ​មួយ​ចំនួន​ទៀត​ក៏​អាច​ជា​ចំណែក​ក្នុង​រឿង​នេះ​ដែរ ហើយ​បើ​យើង​គិតថា​បញ្ហា​ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ​បង្ក​ជា​បញ្ហា​ដល់​ជីវិត​ប្រចាំ​ថ្ងៃ មធ្យោបាយ​ល្អ​បំផុត​គឺ​ស្វែង​រក​ការ​ពិគ្រោះ និង​ព្យាបាល​។

តើ​ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ​ដោយ​សារ​បញ្ហា​អ្វី​ខ្លះ?

. ទំនាក់ទំនង​មិន​ល្អ

រឿងដែល​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​យើង​គ្រប់​គ្នា​ធ្លាក់​ចុះ ដំបូង​គេ​បំផុត​គឺ​មកពី​ទំនាក់ទំនង​ដៃគូ​មិន​ល្អ​នេះ​​ឯង។​ ការ​មាន​ទំនាក់​ទំនង​មិន​ល្អ​​អាច​មក​ពី​មាន​បញ្ហា​មិន​ព្រម​ដោះ​ស្រាយ ដៃគូ​បាត់​ភាព​ទាក់ទាញ​ ទាស់គ្នា​ញឹកញាប់ បាត់​បង់​ទំនុក​ចិត្ត និង​សកម្មភាព​ផ្លូវ​ភេទ​ច្រើន​ជួប​បញ្ហា​ជា​ដើម​។

. បញ្ហា​សកម្មភាព​ផ្លូវ​ភេទ​

ត្រង់​ចំណុច​នេះ គឺ​ចង់​សម្ដៅ​ដល់​បញ្ហា​កើត​មាន​ឡើង​នៅ​ពេល​ចាប់​ផ្ដើម​សកម្មភាព​ផ្លូវ​ភេទ ដែល​អាច​មាន​ដូច​ជា​លិង្គ​មិន​ងាយ​​ឡើង​រឹង បញ្ហា​មិន​ចេញ​ទឹក​កាម​ ទ្វារមាស​ស្ងួត ឈឺ​ចាប់​ពេល​រួម​ភេទ និង​​រួម​ភេទ​មិន​ដល់​ចំណុច​កំពូល​ជា​ដើម។

. បញ្ហា​ស្រ្តេស ថប់​បារម្ភ ឬភាព​ហត់​នឿយ​

មិន​ថា​ប្រុស​ ឬ​ស្រី​ទេ បើ​មួយ​ថ្ងៃៗ​រវល់​រក​ពេល​ទំនេរ​មិន​បាន ហើយ​ថែម​កើត​ស្រ្តេស​ទៀត​នោះ តើ​មាន​អារម្មណ៍​ឯណា​គិត​ដល់​រឿង​លើ​គ្រែ​នោះ។ បើ​គ្នា​យើង​តែង​មាន​អារម្មណ៍​បែប​នេះ​ជា​ប្រ​ចាំ និង​ប៉ះ​ពាល់​ការ​រស់​នៅ​ យើង​​គួរ​កែ​ទម្លាប់​ធ្វើការ ឬ​ក៏​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ​ហើយ​។

. វ័យ​កាន់​តែ​ចាស់ ឬ​ដល់​វ័យ​អស់​រដូវ

តាម​ពិត​ទៅកត្តា​​អាយុ​មិន​អាច​កំណត់​បាន​ទាំង​ស្រុកទេ​ថា​យើង​អាច​អស់ ឬ​ធ្លាក់​ចុះ​ចំណង់​ផ្លូវ​ភេទ ប៉ុន្តែ​សម្រាប់​ប្រុសៗ ឬស្រីៗ​មួយ​ចំនួន​ពិត​ជា​ធ្លាក់​ចុះ​ចំណង់​ផ្លូវ​ភេទ​មែន​ពេល​វ័យ​កាន់តែ​ចាស់។​ បញ្ហា​ទាំង​នេះ​អាច​បណ្ដាល​មកពី៖

  • ធ្លាក់​ចុះ​កម្រិត​អ័រម៉ូន​ភេទ​អឺស្រ្តូសែន និង​តេស្តូស្តេរ៉ូន​​មុន​ និង​បន្ទាប់ពី​អស់​រដូវ​
  • ចំពោះ​ប្រុសៗ​​បញ្ហាធ្លាក់​ចុះ​​អ័រម៉ូន​តេស្តូស្តេរ៉ូន​
  • វ័យ​កាន់តែ​ច្រើន ចលនា​មិន​រហ័សរហួន​​ និង​
  • ផល​វិបាក​ដោយ​សារ​ការ​ប្រើ​ប្រាស់​ថ្នាំ ជាដើម​។​​​

ដូច​ដែល​បាន​បញ្ជាក់​ខាង​លើ​អ៊ីចឹង បើ​បញ្ហា​ដែល​បាន​កើត​ឡើង​នេះ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព ឬ ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​យើង នោះ​យើង​ត្រូវ​ស្វែង​រកជំនួយ​ពី​គ្រូពេទ្យ​ជំនាញ​ហើយ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.nhs.uk/conditions/loss-of-libido/#:~:text=There%20can%20be%20many%20reasons,health%20problems%2C%20including%20mobility%20problems

 

https://www.mayoclinic.org/diseases-conditions/low-sex-drive-in-women/symptoms-causes/syc-20374554

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 23/10/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x