home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ហេតុផល​មួយចំនួន ធ្វើឲ្យ​អ្នក​ខ្លះសោកសៅក្រោយ​រួមភេទ

ហេតុផល​មួយចំនួន ធ្វើឲ្យ​អ្នក​ខ្លះសោកសៅក្រោយ​រួមភេទ

នៅ​ពេល​ដែល​ស្រី​ៗ​យើង​ ​មាន​អាការៈ​ដូច​ជា​ចង់​យំ​ បន្ទាប់ពី​រួម​ភេទ​រួច​ ដែល​​គេ​​ស្គាល់​ថា​​​ជា​ការ​​សោកសៅ​ក្រោយ​រួម​ភេទ​ ​នោះ​មិន​មែន​ជា​រឿង​ខុស​ធម្មតា​ឡើយ​។ ​តាម​ពិត​ មាន​កត្តា​មួយ​ចំនួន​ ​ដែល​បណ្ដាល​ឲ្យ​​កើត​មាន​​​អារម្មណ៍​បែប​នេះ​។​ ការ​ព្រមព្រៀង​រួមភេទ​ ​គឺ​ជា​ការ​ផ្ដល់​នូវ​សេចក្ដី​សុខ​ស្រួល ​និង​ភាព​ស្និទ្ធស្នាល​​នៅ​ក្នុង​ទំនាក់ទំនង​​ស្នេហា​។ យ៉ាងណាមិញ​ ស្រី​ៗ​យើង​ខ្លះ​ តែង​​មាន​អារម្មណ៍​ទុក្ខ​ព្រួយ បន្ទាប់​ពី​រួម​ភេទ​រួច​។ ជាក់​ស្ដែង​ ​​អ្នក​ខ្លះ​ក៏​ចាប់​ផ្ដើម​មាន​អារម្មណ៍​​​​តាន​តឹង​ ហើយ​ក៏​យំ​​ក្រោយ​រួម​ភេទ​។

​​ប្រសិន​បើគ្នា​យើង​ស្ថិត​ក្នុង​ស្ថានភាព​នេះ​ ហើយ​​គិត​ថា​​ខ្លួន​ឯង​ឯកា​តែ​ម្នាក់​ឯង​ ចូរ​គិត​ជា​​ថ្មី​ម្ដង​ទៀត​​ ព្រោះ​ថា​នេះ​គឺ​ជា​អារម្មណ៍​ដែល​កើត​មាន​ជា​ទូទៅ​ បន្ទាប់​ពី​រួម​ភេទ​រួច​​ មិន​ថា​យើង​ទទួល​បាន​ការ​ស្រលាញ់​ និង​ពេញ​ចិត្ត​​ពី​ដៃ​គូ​យ៉ាងណា​​ក៏​ដោយ​។

វេជ្ជបណ្ឌិត​ Bhavna Barmi ​ផ្នែក​ចិត្ត​វិទ្យា​ បាន​ពន្យល់​ថា «ពេល​ខ្លះ​ ការ​ដាស់​សតិ​ ដោយ​​​ការ​រួម​ភេទ​ ឬ​​ការ​ដល់​ចំណុច​កំពូល​ គឺ​មាន​ភាព​តាន​តឹង​ខ្លាំង​ ដែល​អាច​រំញោច​ដល់​​ខួរ​ក្បាល​ទាំងមូល​នៅ​ពេល​តែ​មួយ​។​ កត្តា​នេះ បាន​ធ្វើ​ឲ្យ​អារម្មណ៍​ជា​ច្រើន​កើត​ឡើង​ ហើយ​​ការ​យំ​ក៏​ជា​វិធីសាស្ត្រ​មួយ​​ក្នុង​ការ​បន្ធូរ​ភាព​តាន​តឹង​ផង​ដែរ​»។​

ក្រោយ​រួមភេទ

ហេតុ​ផល​ទាំង​៥នេះ​ អាច​បណ្ដាល​ឲ្យ​កើត​មាន​អាការៈ​ស្រងូត​ស្រងាត់​ក្រោយ​រួម​ភេទ​៖

. ខ្វះ​ការ​ថ្នាក់​ថ្នម​ក្រាយ​រួមភេទ

ការ​សន្ទនា​នៅ​លើ​គ្រែ​ ឬ​ការ​ឱប​រឹត​បន្ទាប់​ពី​រួម​ភេទ​រួច ធ្វើ​ឲ្យ​ដៃ​គូ​មាន​អារម្មណ៍​ថា ខ្លួន​មាន​សារៈសំខាន់​ចំពោះ​ដៃគូ​ម្ខាង​ទៀត​។ ការ​ធ្វើ​ដូច​នេះ ​រួម​ចំណែក​ដល់​ក្ដី​សុខ​​ខាងផ្លូវ​​អារម្មណ៍។ ផ្ទុយ​ទៅ​វិញ​ បើ​យើង​មិន​ទទួល​​បាន​នូវ​ទំនាក់ទំនង​​ផ្លូវកាយ​ ក្រោយ​រួម​ភេទ​រួច​ទេ​នោះ​ ​​វា​អាច​ធ្វើ​ឲ្យ​​យើង​មាន​អារម្មណ៍​ថា​​ដៃ​គូ​ម្ខាងទៀត​​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង​ ហើយ​នឹង​​កើត​ចេញ​អារម្មណ៍​​ធុញ​ទ្រាន់​។​

. ភាព​អាម៉ាស់ ឬ​កំហុស​ឆ្គង

ចំពោះ​អ្នកធ្លាប់​រង​ការ​​បៀតបៀន​ផ្លូវ​ភេទ អាច​បន្សល់​នូវ​អារម្មណ៍​ដិតដាម​ជាប់​ជានិច្ច​។​ ពេល​ខ្លះ​ ​ការ​រួម​ភេទ​នឹង​ធ្វើ​ឲ្យ​យើង​​នឹក​​ឃើញ​ដល់​ហេតុការណ៍​នោះ​ម្ដង​ទៀត​។​ រីឯ​កត្តា​រូបរាងកាយ​ ក៏​ជា​កង្វល់​មួយ​ទៀត​ ដែល​ធ្វើ​ឲ្យ​កើត​មាន​ការ​មិន​ពេញចិត្ត​ក្រោយ​រួម​ភេទ និង​ធ្វើ​ឲ្យ​ស្រីៗ​យើង​មាន​អារម្មណ៍​អាម៉ាស់​ផង​ដែរ​។

.រំភើប​ខ្លាំង​

ក្រោយ​រួម​ភេទ​ ការ​បញ្ចេញ​នូវ​ថាមពល​ផ្លូវ​ភេទ​ ក៏​អាច​ធ្វើ​ឲ្យ​មនុស្ស​យើង​យំ​ចេញ​មកដែរ​ ដោយ​ភាពរំភើប​ខ្លាំង​។

. ការ​បាក់​ទឹក​ចិត្ត​ក្រោយ​ឆ្លង​ទន្លេ

ស្រី​ៗ​យើង​ដែល​​​ឆ្លង​កាត់​​​នូវ​ការ​បាក់​ទឹកចិត្ត​​ក្រោយ​ឆ្លង​ទន្លេ​​អាច​ជួប​ប្រទះ​នូវ​​ការ​ប្រែប្រួល​អ័រម៉ូន​។​ ការ​រួមភេទ​ក្នុង​អំឡុង​ពេល​នោះ​ អាច​ធ្វើ​ឲ្យ​កើត​​​មាន​នូវ​​អារម្មណ៍​ធុញថប់​ដែល​បណ្ដាល​ឲ្យ​យើង​យំ បន្ទាប់​ពី​រួម​ភេទ​រួច។

. ការ​ថប់​បារម្ភ​​ពេល​ប្រតិបត្តិការ

​​​​​នៅ​ពេល​ដែល​យើង​​ថប់​បារម្ភ​ អំឡុង​​ពេល​ប្រតិបត្តិការ វា​បណ្ដាល​ឲ្យ​កើត​ឡើង​នូវ​បញ្ហា​ស្រ្តេស​ ដែល​ធ្វើឲ្យ​យើង​ឆ្លើយ​តប​ទៅ​វិញ​ភ្លាមៗ​​ ដោយ​ការ​យំ។

តាម​ការសិក្សា​ជាច្រើន​ បាន​បង្ហាញ​ថា ស្រី​ៗ​យើង​ចំនួន​ ៣២ដល់៤៦ភាគរយ តែងតែ​ជួប​នូវ​ការ​មិន​​ពេញ​ចិត្ត​ក្រោយ​ពេល​រួម​ភេទ​រួច​។ ដូច្នេះ វា​គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ដែល​យើង​មិន​គួរ​បារម្ភ​ទៀត​ឡើយ​។ ចូរ​ពិភាក្សា​ជាមួយ​នឹង​ដៃគូ ដើម្បី​​ស្វែង​រក​ការ​លួង​លោម​ខាង​ផ្លូវ​អារម្មណ៍​​​បន្ថែម​ទៀត​។​​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.healthshots.com/intimate-health/sexual-health/is-crying-after-sex-normal-a-psychologist-answers/

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 25/11/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x