home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ស្រីៗ​គួរ​ស្គាល់! សម្លី​អនាម័យ​ប្រភេទ​ថ្មី អាច​ជា​ជម្រើស​ល្អ​​ពេល​មក​ខែ

ស្រីៗ​គួរ​ស្គាល់! សម្លី​អនាម័យ​ប្រភេទ​ថ្មី អាច​ជា​ជម្រើស​ល្អ​​ពេល​មក​ខែ

អាច​ថាស្រីៗ​យើងឥឡូវ យល់​ដឹង​ច្រើន​ពី​បញ្ហា​សុខភាព​ផ្លូវភេទ ជំងឺ​ជុំវិញ​ប្រដាប់​ភេទ ឬ​ការ​ថែទាំ និង​សម្អាត​ជាដើម។ ការ​មក​រដូវ​ជា​ពេលវេលា ពិបាក ធ្វើ​ទុក្ខ​ប្រចាំ​ខែ និង​ធុញទ្រាន់​បំផុតសម្រាប់​ស្រីៗ។ សម្លីអនាម័យ​លើ​ទីផ្សារ​ក៏​មាន​ច្រើន​ជម្រើស ដែល​យើង​កំពុង​ប្រើ​រាល់​ថ្ងៃ ហើយ​ខ្លះ​ទៀត​ក៏​ប្រើ​មធ្យោបាយ​ផ្សេង​គ្នា ដើម្បី​ដោះស្រាយ​បញ្ហាមក​រដូវ។

Tampon ឬ​ហៅថា ​សម្លីអនាម័យ​បែប​ទំនើប (សម្លីសម្រាប់​ទប់ឈាម តែ​មិនមែន​ជា​បន្ទះ​សម្លីអនាម័យ) របៀប High Class និង​តម្លៃ​ខ្ពស់​ជាង​សម្លី​អនាម័យ​ធម្មតា។ របៀប​ប្រើ ​គឺ​ស៊ក​បញ្ចូល​របស់​នេះ​ទៅ​ក្នុង​ទ្វារមាស​ ឲ្យ​បឺត​ស្រូប​ឈាមរដូវ។

Tampon ​ពេញ​និយមខ្លាំងនៅ​អឺរ៉ុប តែ​នៅ​កម្ពុជា​យើង ប្រហែល​ជា​មាន​អ្នក​ស្គាល់ ឬ​ប្រើ​តិចតួច​នៅ​ឡើយ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​សារៈសំខាន់​ និង​របៀប​ប្រើ​នៅ​ខាង​ក្រោម៖

១- អ្វីទៅជា Tampon?

Tampon ជា​ដុំ​សម្លីសម្រាប់​ឃាត់ឈាម (ពេលស្ត្រីមានរដូវ) វា​ខុស​ពី​សម្លីអនាម័យ​ដែល​ត្រូវ​បិទ​ជាប់​ជា​មួយ​ខោ​ទ្រនាប់ ព្រោះ Tampon គឺ​ស៊ក​បញ្ចូល​ក្នុង​រន្ធ​ទ្វារ​មាស​តែ​ម្តង។ មាន​ភាព​ងាយ​ស្រួល​ និង​មាន​ប្រយោជន៍​ ​ពេល​ស្រីៗ​ចង់​ទៅ​ហែល​ទឹក​នៅ​ថ្ងៃ​មក​រដូវ ដោយ​សារ​វា​ស្រូប​ឈាម​បាន​លឿន​ និង​មិន​ឲ្យ​ហូរ​ចេញ​ក្រៅ។ យ៉ាង​ណា​ ស្រីៗយើង​មួយ​ចំនួន​​នៅ​មិន​ទាន់​ដឹង​ពី​របៀប​ប្រើ​​ឲ្យ​បាន​ត្រឹម​ត្រូវ​នៅ​ឡើយ​ ព្រោះ Tampon មាន​ច្រើន​ទំហំ​ និង​មាន​របៀប​ស្រូប​ខុស​ៗ​គ្នា មាន​ការ​​ណែនាំ​ឲ្យ​ប្រើ​ប្រភេទ​តូច​ ហើយ​ស្ដើង​ជាមុន​សិន​សម្រាប់​អ្នក​ទើប​ប្រើ​ថ្មីថ្មោង។

២- របៀបប្រើ Tampon

មិន​ធ្លាប់​ប្រើ ​កុំទាន់​បារម្ភ ព្រោះ​គ្មានអី​ពិបាក​ទេ ដោយ​យើង​គ្រាន់​តែ​ធ្វើ​តាម​ជំហាន​ខាង​ក្រោម ​ជា​ការ​ស្រេច​៖

– ជំហានទី១៖ លាង​ដៃ​ជាមួយ​សាប៊ូ​ និង​ទឹក បន្ទាប់​ពី​ស្ងួត​ហើយ ​សឹម​បើក​កញ្ចប់ Tampon បាន​ ព្រោះ​ការ​ធ្វើ​របៀប​នេះ​អាច​ការពារ​កុំ​ឲ្យ​មេរោគ​ឆ្លង​ទៅ​ Tampon ។

– ជំហានទី២៖ រក​កន្លែង​មួយ​ងាយ​ស្រួល​សម្រាប់​អាច​ឈរ​ ឬ​អង្គុយ រួច​កាន់​ Tampon ឲ្យ​ជាប់​ជាមួយ​មេ​ដៃ​ និង​ម្រាម​កណ្ដាល ប្រើ​ម្រាម​ទាំង​ពីរ​នោះ​កាន់​កន្លែង​ដែល​ដង​តូច​ភ្ជាប់​ជាមួយ​ដង​ធំ ហើយ​ដាក់​ដៃ​ចង្អុល​នៅ​ខាង​ចុង​ដង ​Tampon ​ ដែល​មាន​ខ្សែ​ចេញ​មក​ក្រៅ។

– ជំហានទី៣៖ បង្ហើប​មាត់​ទ្វារ​មាស ​​ញាត់​ផ្នែក​ក្រាស់ខាង​លើ Tampon ចូល​ក្នុង​ទ្វារ​មាស​ រុញ ​Tampon ទៅ​លើ​ស្រាល​ៗ​រហូត​ដល់​ផ្នែក​ខាង​ក្រៅ​ចូល​ក្នុង​ទ្វារ​មាស​ទាំង​ស្រុង។

– ជំហានទី៤៖ ពិនិត្យ​មើល​ថា​មាន​អារម្មណ៍​ងាយ​ស្រួល​ជា​មួយ​វា ​ឬ​អត់ បើ​មាន​អារម្មណ៍​ថា​រំខាន អាច​មក​ពី​ដាក់យើង​រុញ​វា​ខុស​កន្លែង អ៊ីចឹងដក Tampon នោះ​ចេញ​ដោយ​ជំនួស​ដោយ ​Tampon​ ថ្មី​មួយ​ទៀត។

អត្ថបទពាក់ព័ន្ធ៖ គ្រោះថ្នាក់ស្រីៗ បើប្រើ​សម្លី​អនាម័យ​ទំនើប Tampon ខុស​បច្ចេកទេស

៣- របៀបដក Tampon ចេញ

ត្រូវប្តូរ ​Tampon​ រៀង​រាល់​ ៣-៤​ ម៉ោង​ម្តង​ (កុំ​ឲ្យ​លើស ៦ ម៉ោង) ព្រោះ​កម្រិត​បឺតឈាម អាស្រ័យ​លើ​បរិមាណ​ឈាម ដូច្នេះ​ត្រូវ​ចំណាំ​ខ្លួន​ឯង ហើយ​កុំ​បណ្ដោយ​ខ្លួន​តាម​រវល់​ពេក រហូត​ភ្លេច​ប្ដូរ Tampon។ មិន​អ៊ីចឹង​ អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដូចជា៖

– បង្ក​ជា​ជំងឺ Toxic shock syndrome (TSS)៖ ប្រើ Tampon ងាយ​ស្រួល​ឲ្យ​ស្រីៗ​មួយ​ចំនួន​ភ្លេច​ដកចេញ​ជាញឹក​ញាប់។ ករណី​នេះ​អាច​បណ្តាល​ឲ្យ​មាន​ការ​ពុល​ក្នុង​ឈាម​ហៅ​ថា Toxic shock syndrome ហើយ​បើ​ទោះ​ជា​រឿង​កម្រ ​តែ​វា​អាច​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ជីវិត​ថែម​ទៀត​ផង។

រោគ​សញ្ញា​ជំងឺ Toxic shock syndrome៖ ជំងឺ​នេះ​មាន​រោគ​សញ្ញា ​ដូចជា ក្តៅ​ខ្លួន​ខ្លាំង ឡើង​កន្ទួល ឬ​ក្អួត បើ​​ជួប​បញ្ហា​ទាំង​នេះ ​ប្រញាប់​ដក​ Tampon ​ចេញ​ ហើយ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ជាបន្ទាន់។ បើយើង​មាន​អារម្មណ៍​ថារន្ធ​ទ្វារ​មាស​ស្ងួតខ្លាំង​បន្ទាប់​ពី​ប្រើ Tampon ត្រូវ​​ប្តូរ​ទៅ​ប្រើ​ប្រភេទ​មាន​ការ​ស្រូប​តិច​ជាង​មុន និង​កុំ​ភ្លេច​លាង​ដៃ​បន្ទាប់​ពី​ដក​Tampon។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Tampons: Using Your First Tampon | Center for Young Women’s Health. http://youngwomenshealth.org/2012/09/27/tampons/ Accessed January 18, 2017

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Leng Pechsovatey កែសម្រួល​ចុងក្រោយ 09/03/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត