backup og meta

ទោះអត់​ធ្លាប់​អីៗ​ជាមួយ​សង្សារ ស្រីៗក៏​អាច​រោគ​លើកន្លែងសម្ងាត់​ដែរ

ទោះអត់​ធ្លាប់​អីៗ​ជាមួយ​សង្សារ ស្រីៗក៏​អាច​រោគ​លើកន្លែងសម្ងាត់​ដែរ

ស្រីៗ​យើងភាគច្រើនយល់ថា ការបង្ករោគនៅលើទ្វារមាស អាចកើតឡើងបាន លុះត្រាតែឆ្លងកាត់ការរួមភេទ។ ដើម្បីជម្រះមន្ទិលសង្ស័យនេះ “Hello គ្រូពេទ្យ” នឹងផ្ដល់ជាព័ត៌មានឲ្យកាន់តែច្បាស់ជុំវិញការបង្ករោគនៅលើទ្វារមាសចំពោះស្រីៗយើង។

១- ការបង្ករោគលើទ្វារមាស

រោគសញ្ញា​បង្ករោគនៅលើទ្វារមាស មាន រមាស់ ក្ដៅ ព្រមទាំងឈឺចាប់ជុំវិញទ្វារមាស ឬធ្លាក់ស មានសភាពមិនប្រក្រតី។ បើសិនជាស្រីៗឧស្សាហ៍រួមភេទ ឬក៏ទើបនឹងរួមភេទរួចថ្មីៗ ហើយមានរោគសញ្ញាដូចខាងលើ នោះពិតជាប្រឈមខ្លាំងនឹងការឆ្លងជំងឺកាមរោគ។

ប៉ុន្តែ ការបង្ករោគនៅលើទ្វារមាស មិនបានកំណត់ថា អាចចម្លងបានតែចំពោះអ្នកឧស្សាហ៍រួមភេទនោះទេ សម្រាប់អ្នកដែលមិនរួមភេទ ក៏អាចកើតបានដែរ។ ត្រូវចាំថា ពេលមានរោគសញ្ញាដូចខាងលើ សូមប្រញាប់ទៅពេទ្យជំនាញ ដើម្បីការពារ​ផល​វិបាកនៃជំងឺនេះនៅថ្ងៃក្រោយ ព្រោះយើងអាចប្រឈមខ្ពស់នឹងឆ្លងរោគនៅលើទ្វារមាស។

២- ប្រភេទរោគនៅទ្វារមាស

– Bacterial vaginosis (BV)៖ ការបង្ករោគដោយបាក់តេរី កើតឡើងដោយសារការកកើតប្រភេទបាក់តេរីម្យ៉ាងនៅទ្វារមាស ហើយរោគសញ្ញាជំងឺនេះ រួមមាន ធុំក្លិនឆ្អាបចេញពីទ្វារមាស ធ្លាក់សច្រើនជាងធម្មតា ឬក៏រមាស់ជុំវិញទ្វារមាស។ ការបង្ករោគដោយបាក់តេរីនេះ អាចកើតឡើងលើអ្នកធ្លាប់រួមភេទ និងអ្នកអត់ធ្លាប់រួមភេទ។

– Yeast infections៖ ការបង្ករោគដោយផ្សិត កើតឡើងដោយសារការកកើតប្រភេទមេរោគផ្សិតម៉្យាងនៅលើទ្វារមាស ហើយរោគសញ្ញាជំងឺនេះ រួមមាន រលាកទ្វារមាសឡើងក្រហម ឬក៏ហើមទ្វារមាស ឈឺចាប់ពេលរួមភេទ ឬពេលនោម ធ្លាក់សខុសប្រក្រតី និងមានកន្ទួលរមាស់ជុំវិញទ្វារមាស។

៣- ធ្វើម៉េចទើបអាចកាត់បន្ថយហានិភ័យបាន?

– លាងសម្អាតទ្វារមាស និងរន្ធគូទឲ្យបានស្អាតជាប្រចាំ ព្រោះជាកាតព្វកិច្ចរបស់ស្រីៗគ្រប់រូប ដោយប្រើសាប៊ូដែលបានណែនាំត្រឹមត្រូវពីឱសថការី។ ត្រូវចាំថា រាល់ពេលចូលបន្ទប់ទឹក ត្រូវជូតសម្អាតកន្លែងសំខាន់ទាំងពីរនេះ ពីមុខទៅក្រោយ ហាមជូតសម្អាតពីក្រោយមកវិញ

– រក្សាទ្វារមាសយើងឲ្យនៅសីតុណ្ហភាពត្រជាក់ និងមានផាសុកភាព។ កម្ដៅកាន់តែខ្ពស់ បាក់តេរីអាចកកើតកាន់តែច្រើន និងរស់នៅបានយ៉ាងសុខស្រួលនៅបរិស្ថានក្ដៅ ហើយសើម។ ចៀសវាងសម្លៀកបំពាក់គ្មានផាសុកភាព ដូចជា កំណាត់ផលិតពីសរសៃ rayon និងសរសៃ polyester។ សម្លៀកបំពាក់បែបនេះ អាចឃាំងកម្ដៅទុកនៅម្ដុំក្រលៀន។ ដូច្នេះ គួរពាក់ខោក្នុងទន់ និងផលិតពីកប្បាស។

– ចៀសវាងការពាក់ខោក្នុងសើម ព្រោះបាក់តេរីអាចកកើតបាននៅក្នុងមជ្ឈដ្ឋានទាំងពីរនេះ គឺក្ដៅ ហើយសើម។ គួរផ្លាស់ប្ដូរខោក្នុងស្ងួតថ្មី ជំនួសឲ្យខោក្នុងដែលពាក់ហែលទឹករួច។

– ផឹកទឹកឲ្យបានគ្រប់គ្រាន់។

– ប្ដូរខោក្នុងរៀងរាល់ថ្ងៃ ឬលើសម្ដង បើចាំបាច់ ឬបើបែកញើស។

បើសង្ស័យ ថាមិនស្រួល ឬមានការបង្ករោគនៅទ្វារមាស សូមប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញឲ្យបានឆាប់រហ័ស ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ។ ចាំកាន់តែយូរ ស្ថានភាពក៏កាន់តែអាក្រក់ឡើងមិនខាន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Vaginal infections https://www.girlshealth.gov/body/reproductive/infections.html Accessed December 18, 2016

Vaginal yeast infection https://www.womenshealth.gov/publications/our-publications/fact-sheet/vaginal-yeast-infections.html Accessed December 18, 2016

Bacterial Vaginosis kidshealth.org/en/teens/bv.html Accessed December 18, 2016

កំណែ​ប្រែបច្ចុប្បន្ន

02/03/2019

អត្ថបទ​ដោយ យ៉ានណែត​ នីគែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

របារយការណ៍ជំងឺអេដស៍៖ កម្ពុជា មានអ្នកឆ្លងថ្មី៤នាក់ក្នុងមួយថ្ងៃ

ម៉ាក់ៗត្រៀមចូលកងវិញ ក្រោយសម្រាលកូនរួច គួរដឹងរឿងសំខាន់ៗទាំង៦នេះសិន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Mar 02, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម