បើយើងនិយាយសាមញ្ញថា “រោគស្ត្រី” ហ្នឹងហើយជាបញ្ហាផ្លូវភេទ គ្រាន់តែអ្នកខ្លះ ប៉ះពាល់តិច ឬច្រើនទៅតាមស្ថានភាព ប៉ុន្តែបើនិយាយថា ស្រីមិនដែលមានបញ្ហានេះ (រោគស្ត្រី) តែម្ដង ពិបាកថាអត់ណាស់។ ជីវិតផ្លូវភេទអាចសមប្រកបទៅបាន អាស្រ័យលើ កត្តារាងកាយ ចិត្តគំនិត ទំនាក់ទំនង ការជឿទុក្ខចិត្ត និងរបៀបនៃការរស់នៅប្រចាំថ្ងៃ។
បញ្ហាផ្លូវភេទដែលច្រើនកើតលើមនុស្សស្រី រួមមាន៖
១.មិនសូវមានចំណង់ផ្លូវភេទ
អារម្មណ៍សោះអង្គើយ មិនសូវនឹកចង់មានមេត្រីភាព ឬមិនមានភាពស្និទ្ធស្នាល លើភេទសម្ព័ន្ធ។ ពេលខ្លះ ទោះជា ស្វាមី ឬដៃគូខាងប្រុស ចាប់ផ្ដើម យើងអាចបដិសេធ ឬព្រមទាំងមិនចង់ជាដើម។
២.ឈឺចាប់ពេលរួមភេទ
អាចឈឺទាំងកំពុងប្រតិបត្តិការ ឬក្រោយចប់សមរភូមិ។ ការឈឺចាប់អាចមាននៅលើទ្វារមាស មាត់ប្រដាប់ភេទ ឬឈឺនៅក្នុងត្រគាក។ ករណីឈឺចាប់ ពាក់ព័ន្ធជាមួយភាពរំញោចនៅពេលរួមភេទ ឬធ្វើឲ្យអស់អារម្មណ៍ ឬកើតអារម្មណ៍ភ័យខ្លាច។ បើឈឺក្រោយរួមភេទហើយ អាចបង្កឲ្យស្រីៗយើងពិបាកបត់ជើងតូចដូចគ្នា។