home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

៤ ចំណុចគួរចៀសវាង ពេលស្រីៗធ្វើអនាម័យកន្លែងសម្ងាត់

៤ ចំណុចគួរចៀសវាង ពេលស្រីៗធ្វើអនាម័យកន្លែងសម្ងាត់

ស្រីៗ​ធ្វើ​អនាម័យ​កន្លែង​សម្ងាត់​ឲ្យ​បាន​ទៀង​ទាត់ និង​ត្រឹម​ត្រូវ​តាម​ក្បួន​ពេទ្យ អាច​បង្ការ​ពី​ការ​កើត​រោគ​ផ្សិត មិន​ធុំ​ក្លិន​អាក្រក់ កាន់​តែ​មាន​ទំនុក​ចិត្ត​ថែម​ទៀត។ ៤ ចំណុច​ខាងក្រោម​នេះ ជា​ប្រការ​គួរ​ចៀស​​វាង ពេល​ធ្វើ​អនាម័យ​ទ្វារ​មាស។

១- ប្រើ​ទឹក​អនាម័យ​មាន​កម្រិត PH ខ្ពស់​

ជា​ធម្មតា​ប្រដាប់​ភេទ​ស្រីៗ​​មាន​​ច្រើន​​ស្រទាប់ ងាយ​នឹង​ឆ្លង​មេរោគ ឬ​បាក់តេរី ធ្វើ​ឲ្យ​មាន​ក្លិន បើ​យើង​មិន​បាន​ធ្វើ​អនាម័យ​ទៀង​ទាត់​ទេ​នោះ។ យើង​ត្រូវ​លាង​សម្អាត​ទ្វារមាស​ជា​ប្រចាំ ២ដង/ថ្ងៃ ដោយ​ទឹក​ស្អាត ទឹក​ក្តៅ​ឧណ្ហៗ ឬ​ទឹក​អនាម័យ តែ​ត្រូវ​ជ្រើស​រើស​ទឹក​អនាម័យ​ដែល​មាន​កម្រិត PH ទាប ចន្លោះ​ពី ៣,៨-៤,៨។

២-ប្រើ​ផលិត​ផល​បំបាត់​ក្លិន

ដោយ​ហេតុ​ថា ទ្វារមាស​ឆាប់​មាន​ក្លិន ទើប​ស្រីៗ​មួយ​ចំនួន​ប្រើ​ម្សៅ ឬ​ផលិត​ផល​បំបាត់​ក្លិន​យក​មក​លាប ដើម្បី​ឲ្យ​មាន​ក្លិន​ក្រអូប តែ​ការ​ធ្វើ​បែប​នេះ​ត្រឹម​ត្រូវ​ឡើយ ព្រោះ​អាច​ឆ្លង​មេរោគ​ផ្សិត​ទៅ​វិញ​ទេ។ ទ្វារមាស​មាន​ក្លិន​តិច​តួច​ជា​រឿង​ធម្មតា លើក​លើង​តែ​មាន​​ធ្លាក់​ស​ធុំ​ក្លិន​​ឆ្អាប​ខ្លាំង ឬ​ស្អុយ នោះ​​ទើប​​មាន​ការ​បង្ក​រោគ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ។

អត្ថបទពាក់ព័ន្ធ៖

៣-ប្រើ​សាប៊ូ​ដើម្បី​លាង​សម្អាត

សាប៊ូ​មាន​ក្លិន​ក្រអូប និង​ជាតិ​កាត់​ខ្លាំង ធ្វើ​ឲ្យ​បាត់​បង់​បាក់តេរី​ល្អ ដែល​មាន​តួនាទី​ផ្សើម​ទ្វារមាស ការពារ​ការ​ឆ្លង​មេរោគ​ផ្សេងៗ។ អាច​ប្រើ​ម្តង​ម្កាល​ប៉ុណ្ណោះ ចំពោះ​សាប៊ូ​ដែល​មាន​ក្លិន​ស្រាល ឬ​មាន​ជាតិ​កាត់​តិច។

៤-ប្រើ​ក្រដាស​អនាម័យ​មាន​ក្លិន​ក្រអូប

ការ​ប្រើ​ក្រដាស​អនាម័យ​ដើម្បី​ជូត​សម្អាត​ទ្វារមាស ក៏​ត្រូវ​តែ​ប្រយ័ត្ន​ដែរ មិន​ត្រូវ​ប្រើ​ក្រដាស​អនាម័យ​ដែល​មាន​ក្លិន​ក្រអូប​ខ្លាំង​នោះ​ទេ ឯ​ប្រភេទ​ក្រដាស​អនាម័យ​ផុយ​/ហុយ​ខ្លាំង ឬ​រឹង​ខ្លាំង​ពេក​ក៏​គួរ​ចៀស​វាង​ដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ ដេត ធន្នី នៅ 19/08/2019
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
x