home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

ស្រីៗ រដូវមកទៀង ឬមិនទៀង អាស្រ័យលើកត្តាទាំងនេះ

ស្រីៗ រដូវមកទៀង ឬមិនទៀង អាស្រ័យលើកត្តាទាំងនេះ

វដ្ដ​រដូវ​របស់​ស្ត្រី​មាន​ចន្លោះ​ពេល​ពី ២១-២៨ ថ្ងៃ ចំពោះ​វដ្ត​រដូវ​ទៀង​ទាត់ គឺ​នៅ​ពេល​មាន​វដ្ដ​រដូវ ២៨ ថ្ងៃ។ ស្ត្រី​មួយ​ចំនួន​មាន​វដ្ដ​រដូវ​មិន​ទៀង​ទាត់​នោះ​ទេ ម្តង ២១ ថ្ងៃ ម្តង ២៥ ថ្ងៃ​ជា​ដើម តើ​បណ្តាល​មក​ពី​មូល​ហេតុ​អី?

ទាក់​ទង​នឹង​វដ្ត​រដូវ​នេះ នាយិកា​សេវាកម្ម​គ្លីនិក​រ៉ាក់ លោកស្រី​វេជ្ជ​បណ្ឌិត ពឹង ជុតិមា បកស្រាយថា ស្ត្រី​ខ្លះ​មាន​រដូវ​ទៀង​ទាត់​នៅ​ពេល​គ្រប់​ការ (ពេញ​វ័យ) ប៉ុន្តែ​ស្ត្រី​ខ្លះ​ទៀត​រដូវ​មិន​ទៀង​ទាត់​តាំង​ពី​ពេល​គ្រប់​ការ​មក ដែល​ជា​លក្ខណៈ​ធម្មជាតិ មិន​មាន​អ្វី​ត្រូវ​កែ​លម្អ ឬ​ព្យាបាល​នោះ​ទេ។

លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា ចំពោះ​ស្ត្រី​ដែល​មាន​ធ្លាប់​មាន​វដ្ត​រដូវ​ទៀង​ទាត់ ស្រាប់​តែ​នៅ​ពេល​ណា​មួយ​វដ្ដ​រដូវ​មាន​ការ​ផ្លាស់​ប្តូរ ទើប​ជា​ចំណុច​ត្រូវ​ចាប់​អារម្មណ៍ ហើយ​ដែល​ស្ត្រី​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ដឹង​ថា ការ​ប្រែប្រួល​វដ្ដ​រដូវ​បណ្តាល​មក​ពី​​មូលហេតុ​អី?

កត្តា​នាំ​ឲ្យ​រដ្ដ​រដូវប្រែប្រួល៖

– ប្រើ​មធ្យោបាយ​ពន្យារ​កំណើត៖ ការ​ប្រើ​ប្រាស់​មធ្យោបាយ​ពន្យារ​កំណើត រួម​មាន​ថ្នាំ​លេប ថ្នាំចាក់ កង​ដាក់​ក្រោម​ស្បែក កង​ដាក់​ក្នុង​ស្បូន អាច​​ធ្វើ​ឲ្យ​រដូវ​ស្រី​មួយ​ចំនួន​ប្រែប្រួល​មិន​ទៀង។

– មាន​ផ្ទៃពោះ៖ បន្ទាប់​ពី​ពពោះ មាន​កូន​រួច វដ្ដ​រដូវ​ស្រីៗ​មួយ​ចំនួន​ក៏​ប្រែ​ជា​​មិន​ទៀង​ទាត់​ដែរ។

– មាន​បញ្ហា​ផ្លូវ​ចិត្ត៖ កាល​ណា​ស្ត្រី​មាន​វិបត្តិ​ផ្លូវ​ចិត្ត ធ្វើ​ប្រព័ន្ធ​បញ្ជា​ខួរ​ក្បាល​ដំណើរ​ការ​មិន​ល្អ អាច​ធ្វើ​ឲ្យ​រដូវ​មាន​ការ​ប្រែ​ប្រួល។

– ចំណី​អាហារ៖ ការ​ផ្លាស់​ប្តូរ​របប​អាហារ ឬ​តម​អាហារ​ខ្លាំង​ពេក ក៏​ប៉ះពាល់​ដល់​ការ​មក​រដូវ​ដែរ។

– ការ​ធ្វើ​លំហាត់​ប្រាណ៖ ការ​ធ្វើ​លំហាត់​ប្រាណ​ខ្លាំង​ពេក ធ្វើ​ឲ្យ​ប៉ះ​ពាល់​ប្រព័ន្ធ​ខួរ​ក្បាល ជំរុញ​ឲ្យ​វដ្ត​រដូវ​ប្រែប្រួល។

– កត្តា​អាយុ៖ នៅ​ពេល​អាយុ​កាន់​​តែ​ច្រើន ​វដ្ត​រដូវស្រ្តី​ចាប់​ផ្តើម​ប្រែ​ប្រួល ពី​ទៀង​ទាត់ ទៅ​មិន​ទៀង​ទាត់។

– កត្តា​វេជ្ជសាស្ត្រ៖ ការ​មាន​ជំងឺ ឬ​ការ​ប្រើ​ប្រាស់​ថ្នាំ​មួយ​ចំនួនសម្រាប់​​ព្យាបាល​ជំងឺ អាច​ធ្វើ​ឲ្យ​ស្ត្រី​​មាន​រដូវ​មិន​ទៀង​ទាត់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 18/09/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត