ជាទូទៅ ស្រីៗពេលមករដូវ រមែងមានការឈឺចាប់តិចតួចឬខ្លាំងនៅក្នុងពោះផ្នែកខាងក្រោម ដែលនេះជាក្រឹត្យក្រមធម្មជាតិ ដោយសារស្បូនច្របាច់កន្ទ្រាក់ ដើម្បីឲ្យដាច់ និង ធ្លាក់ស្រទាប់ស្តើងៗរបស់ភ្នាសស្រទាប់ស្បូន ដែលជាកាកសំណល់។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ជាទូទៅ ស្រីៗពេលមករដូវ រមែងមានការឈឺចាប់តិចតួចឬខ្លាំងនៅក្នុងពោះផ្នែកខាងក្រោម ដែលនេះជាក្រឹត្យក្រមធម្មជាតិ ដោយសារស្បូនច្របាច់កន្ទ្រាក់ ដើម្បីឲ្យដាច់ និង ធ្លាក់ស្រទាប់ស្តើងៗរបស់ភ្នាសស្រទាប់ស្បូន ដែលជាកាកសំណល់។
លោកស្រីវេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកាសេវាកម្មគ្លីនិក រ៉ាក់ បានពន្យល់ថា ការច្របាច់កន្ទ្រាក់នៃស្បូន ធ្វើឲ្យស្ត្រីឈឺពោះ ប៉ុន្តែមិនខ្លាំងក្លាទេ អាចទ្រាំទ្របាន តែមួយចំនួនទៀតឈឺខ្លាំង រហូតទ្រាំមិនបាន អាចមានកត្តាផ្សេងៗ។
– ទម្រង់របស់ស្បូន៖ ទម្រង់របស់ស្បូនខុសពីធម្មតា បានន័យថា ស្បូនច្បត់ខ្លាំង អ៊ីចឹងធ្វើឲ្យមានការឈឺចាប់ខ្លាំងពេលមករដូវ។
– ស្បូនមានបញ្ហា៖ សាច់ស្បូនក្រាស់ជាងមុន ឬស្បូនមានដុះដុំ អាចធ្វើឲ្យស្ត្រីមករដូវមានការឈឺចាប់ខ្លាំងជាងមុន។
– ស្រទាប់ស្តើងនៃស្បូនដុះខុសប្រក្រតី៖ ជំងឺស្រទាប់ស្តើងនៃស្បូនដុះប្រក្រតី ដែលជាធម្មតាឈាមរដូវនឹងធ្លាក់ចុះមកតាមទ្វារមាស ក៏ប៉ុន្តែមួយចំនួនតូចឈាមធ្លាក់ទៅដៃស្បូន ធ្វើឲ្យមានការឈឺចាប់។
លោកស្រីវេជ្ជបណ្ឌិត បានបន្តថា បើមករដូវឈឺចាប់ខ្លាំង ស្ត្រីគប្បីទៅជួបគ្រូពេទ្យដើម្បីដឹងពីមូលហេតុ ឈានទៅរកការព្យាបាល។ ចំពោះមូលហេតុធម្មជាតិ ការមករដូវដែលឈឺពោះមិនធ្ងន់ធ្ងរទេ យើងគ្រាន់ប្រើថ្នាំបំបាត់ការឈឺចាប់ ស្អំទឹកក្តៅឧណ្ហៗលើពោះ ឬក៏ធ្វើលំហាត់ប្រាណ ក៏អាចកាត់បន្ថយការឈឺចាប់បានដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕