backup og meta

ធ្វើរឿងទាំងនេះដោយមិនប្រើទឹកអនាម័យ ទ្វារមាសនឹងមានក្លិនធម្មជាតិ

ធ្វើរឿងទាំងនេះដោយមិនប្រើទឹកអនាម័យ ទ្វារមាសនឹងមានក្លិនធម្មជាតិ

បើ​និយាយ​ពី​អនាម័យ​ទ្វារមាស​នារី​មួយ​ចំនួន​ប្រាកដជា​ជ្រើសរើស​យក​ការ​ប្រើ​ទឹក​អនាម័យ​មក​ជំនួស ដើម្បី​បំបាត់​បញ្ហា​មួយ​ចំនួន​ដូចជា​ធុំ​ក្លិន និង​រមាស់​ជាដើម។ ប៉ុន្តែ​បើ​យោង​តាម​លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់ បាន​បញ្ជាក់​ថា ទឹក​អនាម័យ​គ្មាន​អ្វី​ពិសេស​ជាង​ទឹក​ធម្មតា​ឡើយ។

នាយិកា​រូប​នេះ​បាន​បន្ត​ទៀត​ថា ការ​មាន​អនាម័យ​ខ្លួនប្រាណ​ស្ត្រី​គ្មាន​អ្វី​ក្រៅពី​ងូត​ទឹក និង​លាង​សម្អាត​ជាមួយ​ទឹក​ធម្មតា​នោះទេ។ ការ​​ប្រើ​ទឹក​អនាម័យ​ច្រើន​ពេក​មិន​ល្អ​ចំពោះ​នារី​ទៅ​វិញ​ទេ ដោយ​ពេល​ខ្លះ​វា​អាច​បណ្ដាល​ឲ្យ​រលាក បាត់បង់បាក់តេរីល្អ ឬ​ស្ងួត​ប្រដាប់​ភេទ​ទៅ​វិញ។ វេជ្ជបណ្ឌិត​ខាង​លើ​ក៏​បាន​ពន្យល់​ពី​វិធី​ធ្វើ​អនាម័យ​ខ្លួន​ប្រាណ និង​ទ្វារមាស​ដោយ​មិន​បាច់​ពឹងផ្អែក​លើ​ទឹក​អនាម័យ ដោយ​គ្រាន់តែ​ងូត​ទឹក និង​លាង​សម្អាត​ធម្មតា ក្រោយ​បន្ទោបង់​ត្រូវ​លាង​សម្អាត ហើយ​ក្រោយ​រួមភេទ​ត្រូវទៅ​សម្អាត ព្រោះ​ទឹក​កាម​បុរស​អាច​បង្ក​ឲ្យ​មាន​ក្លិន ប្រសិនបើ​មិន​បាន​លាង​សម្អាត​ត្រឹមត្រូវ។

អត្ថបទពាក់ព័ន្ធ៖ មកពីបែបនេះ ទើបស្រីៗមួយចំនួនពេលមករដូវម្តងៗឈឺខ្លាំង រហូតទ្រាំមិនបាន

វេជ្ជបណ្ឌិត ពឹង ជុតិមា
វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកាសេវាកម្មគ្លីនិក រ៉ាក់

វេជ្ជបណ្ឌិត ពឹង ជុតិមា បាន​បន្ត​ទៀត​ថា ក្រៅ​ពី​លាង​សម្អាត នៅ​មាន​វិធី​មួយ​ទៀត​ដែល​ស្រី​ៗ​គួរតែ​ដឹង គឺ​ប្ដូរ​ខោ​ក្នុង​មួយ​ថ្ងៃ​ម្ដង និង​កុំ​ព្យាយាម​ស្លៀក​ខោ​រឹប​តឹង​ៗ​ពេក ដើម្បី​ឲ្យ​មាន​ខ្យល់​ចេញ​ចូល ហើយ​ខាង​ក្នុង​មិន​បែកញើស។

មួយ​វិញ​ទៀត​គួរ​កុំ​ជ្រើស​ខោ​ហ្កេន​ដែល​រឹប​រាង​ខ្លាំង ព្រោះ​ពពួក​ខោ​បែប​នោះ​ធ្វើ​ឡើង​ពី​អំបោះ ស្វិត ហាប់​ណែន ទើប​អាច​រឹត​បាន​ល្អ និង​គ្មាន​ខ្យល់​ចេញ​ចូល ទើប​ធ្វើឲ្យបែកញើស និងមានក្លិនមិនល្អ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

25/09/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

របារយការណ៍ជំងឺអេដស៍៖ កម្ពុជា មានអ្នកឆ្លងថ្មី៤នាក់ក្នុងមួយថ្ងៃ

ម៉ាក់ៗត្រៀមចូលកងវិញ ក្រោយសម្រាលកូនរួច គួរដឹងរឿងសំខាន់ៗទាំង៦នេះសិន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Sep 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម