នាយិការូបនេះបានបន្តទៀតថា ការមានអនាម័យខ្លួនប្រាណស្ត្រីគ្មានអ្វីក្រៅពីងូតទឹក និងលាងសម្អាតជាមួយទឹកធម្មតានោះទេ។ ការប្រើទឹកអនាម័យច្រើនពេកមិនល្អចំពោះនារីទៅវិញទេ ដោយពេលខ្លះវាអាចបណ្ដាលឲ្យរលាក បាត់បង់បាក់តេរីល្អ ឬស្ងួតប្រដាប់ភេទទៅវិញ។ វេជ្ជបណ្ឌិតខាងលើក៏បានពន្យល់ពីវិធីធ្វើអនាម័យខ្លួនប្រាណ និងទ្វារមាសដោយមិនបាច់ពឹងផ្អែកលើទឹកអនាម័យ ដោយគ្រាន់តែងូតទឹក និងលាងសម្អាតធម្មតា ក្រោយបន្ទោបង់ត្រូវលាងសម្អាត ហើយក្រោយរួមភេទត្រូវទៅសម្អាត ព្រោះទឹកកាមបុរសអាចបង្កឲ្យមានក្លិន ប្រសិនបើមិនបានលាងសម្អាតត្រឹមត្រូវ។
អត្ថបទពាក់ព័ន្ធ៖ មកពីបែបនេះ ទើបស្រីៗមួយចំនួនពេលមករដូវម្តងៗឈឺខ្លាំង រហូតទ្រាំមិនបាន
វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកាសេវាកម្មគ្លីនិក រ៉ាក់ វេជ្ជបណ្ឌិត ពឹង ជុតិមា បានបន្តទៀតថា ក្រៅពីលាងសម្អាត នៅមានវិធីមួយទៀតដែលស្រីៗគួរតែដឹង គឺប្ដូរខោក្នុងមួយថ្ងៃម្ដង និងកុំព្យាយាមស្លៀកខោរឹបតឹងៗពេក ដើម្បីឲ្យមានខ្យល់ចេញចូល ហើយខាងក្នុងមិនបែកញើស។