home

ជំងឺទឹកដក់បាតភ្នែក

ជំងឺបាត​​ភ្នែក - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​បញ្ហា​ ឬ​ជា​ជំងឺ​​បាត​ភ្នែក​មើល​មិន​ច្បាស់​ ​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ជំងឺទឹកដក់បាតភ្នែក

សម្រាប់​យើង​ក្មេងៗ​មិន​សូវ​ជា​ខ្វាយ​ខ្វល់​ប៉ុន្មាន​ទេ​ចំពោះ​បញ្ហា​ភ្នែក ព្រោះ​នៅ​ភ្លឺ មើល​ឃើញ​ច្បាស់​នៅ​ឡើយ។ ប៉ុន្តែ នេះ​មិន​មែន​មាន​ន័យ​ថា យើង​មិន​ចាំ​បាច់​ស្វែង​យល់​ពី​ជំងឺ​ភ្នែក​ដែល​អាច​ប៉ះ​ពាល់​ដល់​ភ្នែក​យើង​តែ​ម្ដង​សោះ​នោះ​ទេ។ ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក គឺ​ជា​ជំងឺ​មួយ​ក្នុង​ចំណោម​ជំងឺ​ភ្នែក​ដទៃ​ទៀត​ជា​ច្រើន ដែល​បណ្ដាល​ឲ្យ​ខូច​សរសៃ​បាត​ភ្នែក បាត់​បង់​ដែន​គំហើញ និង​វិវត្ត​ទៅ​រក​​ពិការ​ភ្នែក។ នេះ​បើ​តាម​ការ​ផ្សព្វ​ផ្សាយ​លើ​ផេក​មន្ទីរពេទ្យ កាល់ម៉ែត។ ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក​បណ្ដាល​មក​ពី​អ្វី? - ការ​កើន​ឡើង​នៃ​អាយុ - ទឹក​នោម​ផ្អែម - ឈាម​បាត​ភ្នែក - ស្ត្រី​កើត​ច្រើន​ជាង​បុរស - របួស​ភ្នែក ​ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក​មាន​រោគ​សញ្ញា​បែប​ណា? - ឈឺ​ក្បាល​ខ្លាំង - ក្អួត​ចង្អោរ - ឈឺ​ចាប់​ក្នុង​ភ្នែក​ខ្លាំង - គំហើញ​ថយ​ចុះ - បាត់​បង់​ដែន​គំហើញ - ភ្នែក​ក្រហម -​ កូន​ក្រមុំ​រីក - សម្ពាធ​ទឹក​នៅ​ក្នុង​ភ្នែក​កើន​ឡើង។ល។ ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក អាច​ទាក់​ទង​ទៅ​នឹង​ការ​កើន​ឡើង​នៃ​សម្ពាធ​ទឹក​នៅ​ក្នុង​ភ្នែក លើស​ពី​ធម្មតា ឬ​សម្ពាធ​ទឹក​នៅ​ក្នុង​ភ្នែក​ធម្មតា។ ជំងឺ​ភ្នែក​នេះ​កើត​មាន​ឡើង​លើ​មនុស្ស ២-៣%​ ដែល​មាន​អាយុ​ចាប់​ពី​៤០​ឆ្នាំ​ឡើង​ទៅ ហើយ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ ៥០% មិន​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ឲ្យ​បាន​ដឹង​ជាមុន​ទេ។ មន្ទីរពេទ្យ កាលម៉ែត បញ្ជាក់​ថា ក្នុង​ករណី​ដែល​យើង​ព្យាបាល​ទាន់​ពេល អាច​បង្ការ​ភាព​ពិការ​ភ្នែក​បាន​មួយ​កម្រិត​ខ្ពស់។ ប៉ុន្តែបើ​យើង​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ និង​ទាន់​ពេល​ទេ វា​នាំ​ឲ្យ​ជំងឺ​នេះ​វិវត្ត​ទៅ​រក​ភាព​ពិការ​ភ្នែក​មិន​ខាន។

x