backup og meta

ភ្នែកឡើងបាយផ្ដល់ផលពិបាកច្រើនយ៉ាង តែអាចការពារបាន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 27, 2021

    ភ្នែកឡើងបាយផ្ដល់ផលពិបាកច្រើនយ៉ាង តែអាចការពារបាន

    ក្នុង​ចំណោម​បញ្ហា​ភ្នែក​ជា​ច្រើន ភ្នែក​ឡើង​បាយ ក៏​អាច​ផ្ដល់​ផល​ពិបាក​ច្រើន​ដល់​យើង​ដែរ បើ​សិន​ទទួល​ការ​ព្យាបាល​មិន​ទាន់​ពេល។ ភ្នែក​ឡើង​បាយ កើត​នៅ​លើ​កែវ​ភ្នែក​ដែល​ស្ថិត​នៅ​ក្រោយ​កូន​ក្រមុំ ដោយ​កែវ​ភ្នែក​ដែល​មាន​ភាព​ថ្លា​ច្បាស់ ប្រែ​ជា​ស្រអាប់ ឬ​ឡើង​ពណ៌​ស ជា​ហេតុ​ធ្វើ​ឲ្យ​គំហើញ​មាន​ការ​ថយ​ចុះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ឲ្យ​ដឹង​របស់​មន្ទីរពេទ្យ កាល់ម៉ែត។​

    ប្រសិន​បើ​ភ្នែក​កើត​ជំងឺ​ឡើង​បាយ​នេះ អ្នក​ជំងឺ​អាច​មាន​អាការៈ មើល​មិន​សូវ​ច្បាស់​នៅ​ក្នុង​ម្លប់ ឬ​ពេល​រសៀល មើល​ឃើញ​បែក​ផ្សែង ស្រវាំង​ភ្នែក​ជាង​ធម្មតា​ពេល​ស្ថិត​នៅ​ក្រោម​ពន្លឺ​ខ្លាំង។ល។ លើស​ពី​នេះ ដូច​នឹង​ជំងឺ​ផ្សេង​ទៀត​ដែរ​ ជំងឺ​ភ្នែក​ឡើង​បាយ​នេះ​ក៏​មាន​ផល​ពិបាក​ដល់​អ្នក​ជំងឺ និង​វិធី​ការពារ​កុំ​ឲ្យ​កើត​ជំងឺ​នេះ​ផង​ដែរ​ដូច​ជា៖

    ផល​ពិបាកនៃជំងឺភ្នែកឡើងបាយ

    ក្នុង​ករណី​មិន​បាន​ទទួល​បាន​ការ​ព្យាបាល​ឲ្យ​ត្រឹម​ត្រូវ ហើយ​ទុក​ឲ្យ​បាយ​ភ្នែក​ទុំ​ខ្លាំង​ពេក អ្នក​ជំងឺ​អាច៖

    – ងងឹត​ភ្នែក​ទាំង​ស្រុង

    – រលាក​ឈឺ​ចុក​ចាប់​ក្នុង​ភ្នែក និង​ឈឺ​ក្បាល​ខ្លាំង ក្នុង​ករណី​មាន​ការ​ឡើង​នូវ​សម្ពាធ​ទឹក​ក្នុង​ភ្នែក ឬ​កើត​ជា​ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក​ដែល​បង្ក​ដោយ​បាយ​ភ្នែក។

    – រលាក​បាត​ភ្នែក ឬ​របើក​បាត​ភ្នែក ក្នុង​ករណី​មាន​ការ​ដាច់​ធ្លាក់​កែវ​ភ្នែក ដែល​មាន​ឡើង​បាយ​ទៅ​ក្នុង​ផ្នែក​ខាង​ក្រោយ​នៃ​ភ្នែក។

    ភ្នែកឡើងបាយ

    តិចនិក​ការពារជំងឺភ្នែកឡើងបាយ

    ដើម្បី​ការពារ​ជំងឺ​ភ្នែក​ឡើង​បាយ​ដែល​បង្ក​ដោយ​មូល​ហេតុ​ផ្សេងៗ​ក្រៅ​អំពី​ភាព​ចាស់​គឺ៖

    – មិន​ត្រូវ​មាន​ប៉ះ​ទង្គិច ឬ​មាន​របួស​ផ្ទាល់​ទៅ​លើ​គ្រាប់​ភ្នែក

    – ត្រូវ​ពាក់​របាំង​ការពារ ឬ​វ៉ែន​តា​ការពារ​ភ្នែក​រាល់​ពេល​ធ្វើ​ការងារ​ណា​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ទៅ​លើ​ភ្នែក

    – ត្រូវ​ពាក់​មូក និង​វែន​តា​ការពារ​កាំ​រស្មី​ព្រះ​អាទិត្យ

    – មិន​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ភ្នែក​ដោយ​គ្មាន​វេជ្ជបញ្ជា​ត្រឹម​ត្រូវ។ល។

    មន្ទីរពេទ្យ កាល់ម៉ែត បាន​បញ្ជាក់​ឲ្យ​ដឹង​ថា កាល​ណា​ភ្នែក​ទាំង​គូ​មាន​បញ្ហា វា​អាច​បណ្ដាល​ឲ្យ​យើង​ប្រឈម​នឹង​ការ​ងងឹត​ភ្នែក​បន្តិច​ម្តង​ៗ បើ​មិន​យក​ចិត្ត​ទុក​ដាក់។ ដូច​នេះ ប្រសិន​បើ​ភ្នែក​មាន​ភាព​មិន​ស្រួល ឬ​ឈឺ​ចាប់​នានា គួរ​ទៅ​ពិនិត្យ​ឲ្យ​បាន​ត្រឹម​ត្រូវ ព្រោះ​បើ​មាន​ករណី​ឈឺ​មែន អាច​ធ្វើ​ការ​ព្យាបាល​បាន​លឿន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 27, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម