អាយុកាន់តែជ្រេ សុខភាពជារឿងសំខាន់មួយ ចំពោះប៉ាម៉ាក់ អ៊ំៗ។ ជាមួយគ្នានេះ ជំនាញសុខភាពជាច្រើន បានលើកចំណុចសំខាន់នៃនូវអត្ថប្រយោជន៍ញ៉ាំទឹកដោះគោស្រស់ សម្រាប់ប៉ាម៉ាក់ អ៊ំៗយើង មានវ័យចំណាស់ ដោយគុណប្រយោជន៍នៃ ទឹកដោះគោស្រស់ មានក្នុងអត្ថបទខាងក្រោមនេះ។
១- ជីវជាតិសំខាន់សម្រាប់ការចងចាំ
មានទឹកដោះគោ ក្នុងរបបអាហារប្រចាំថ្ងៃ ធ្វើឲ្យប៉ាម៉ាក់ អ៊ំៗ វ័យចំណាស់ អាចពន្យឺតបញ្ហាភ្លេចភ្លាំងចាស់ៗបាន នេះបើតាមលទ្ធផលស្រាវជ្រាវ របស់សាកលវិទ្យាល័យ Maine រដ្ឋ Maine សហរដ្ឋអាមេរិក។ គេបានពិសោធន៍មើលលើរបបទឹកដោះគោ ចាស់ៗ វ័យ ៦០ ឆ្នាំឡើង ឃើញថា ការចងចាំនៅល្អ ចំពោះម៉ាក់ប៉ា អ៊ំៗ បានញ៉ាំទឹកដោះគោស្រស់ជាប្រចាំ។
២- ប្រឆាំងជំងឺពុកឆ្អឹង
ឈានដល់វ័យ ៥០ ឆ្នាំឡើង ស្រីៗប្រមាណ ៥០% ជួបបញ្ហាប្រេះឆ្អឹង ច្រើនជាងប្រុសៗ ពិសេសកើតឡើង នៅពេលដល់វ័យអស់រដូវ។ តែយ៉ាងណា ទឹកដោះគោស្រស់ អាចផ្តល់សារធាតុសំខាន់ពីរចំពោះម៉ាក់អ៊ំ វ័យចំណាស់ ក្នុងនោះ មានជាតិកាល់ស្យូម ជួយប្រឆាំងឈឺខ្នង ឈឺចង្កេះ និងជាតិវីតាមីន D ជួយរាងកាយឲ្យស្រូបជាតិ និងប្រើប្រាស់កាល់ស្យូមបានល្អ។
៣- ពង្រឹងសាច់ដុំ
ទឹកដោះគោស្រស់មួយកែវ មានផ្ទុកប្រូតេអ៊ីនចិញ្ចឹមដល់ទៅ ៥-៩ ក្រាម។ ដោយការញ៉ាំទឹកដោះគោនេះ ម៉ូលេគុលប្រូតេអ៊ីនចិញ្ចឹម នឹងផ្តល់សារប្រយោជន៍ ដូចជា ជួសជុល និងស្ថាបនាកោសិការសាច់ដុំ ដូចនេះ វាផ្នែកមួយទ្រទ្រង់ដល់រាងកាយអ៊ំៗវ័យចំណាស់។
អត្ថបទពាក់ព័ន្ធ៖
ដំណើរចុកឆ្អល់ចុងដង្ហើម ឬចុកក្រពះ គឺដោយសារជាតិអាស៊ីដក្នុងខ្លួនកើនឡើង តែយ៉ាងណាទឹកដោះគោស្រស់ អាចជួយដោះស្រាយបញ្ហាខាងលើនេះបានខ្លះ។ សារធាតុបំប៉នក្នុងទឹកដោះគោ អាចបង្កើនការការពារ ដោយបន្សាបទៅដល់បំពង់អាហារ ដែលរលាកដោយសារអាហារហឹរ ឬជាតិអាស៊ីដផ្សេងៗ នេះបើតាមវេជ្ជបណ្ឌិតជំនាញនានាបានលើកឡើងដូចគ្នា៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕